លទ្ធផលស្រវឹង បើកបរ! រថយន្តលុចស៊ីស RX 330 ស្លាកលេខ ខេមរភូមិន្ទ បុករទេះ លក់ភេសជ្ជៈ ហើយបើករត់ទៀត!
- ភ្នំពេញ
ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្ត លុចស៊ីស RX 330 ក្នុងស្ថានភាពស្រវឹង រេចង្កូត ជ្រុលទៅបុករទេះលក់ភេសជ្ជៈ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។…
ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្ត លុចស៊ីស RX 330 ក្នុងស្ថានភាពស្រវឹង រេចង្កូត ជ្រុលទៅបុករទេះលក់ភេសជ្ជៈ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។…
ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្ត លុចស៊ីស RX 330 ក្នុងស្ថានភាពស្រវឹង រេចង្កូត ជ្រុលទៅបុករទេះលក់ភេសជ្ជៈ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ រថយន្តបង្ក ព្យាយាមបើករត់ថែមទៀត។ ហេតុការណ៍នោះ បានកើតឡើង នៅវេលាម៉ោង ២ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ នៅទល់មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅ ពេទ្យរុស្ស៊ី លើផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
ប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ វ័យជាង ៥០ឆ្នាំ បានបើករថយន្តម៉ាកលុចស៊ីស RX330 ពណ៌ប្រផេះ ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 .2 .5146 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែរេចង្កូត ជ្រុលទៅបុករទេះលក់ភេសជ្ជៈគ្រប់មុខ។ រទេះនោះ ត្រូវម្ចាស់ ឈប់នៅចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់រទេះ រងការខូចខាត បែកភេសជ្ជៈ ព្រមទាំងធ្វើឱ្យនារីម្នាក់ ជាអ្នកលក់ រងរបួសស្រាលផងដែរ។
ក្នុងហេតុការណ៍នេះដែរ បន្ទាប់ពីបង្កគ្រោះថ្នាក់រួច អ្នកបើកបរ មិនព្រមឈប់រថយន្តទេ គឺបានព្យាយាម បើករថយន្ត រត់គេច ទាំងរថយន្ត រងការខូចខាត ផែ្នកខាងមុខ ចំហៀងខាងស្តាំ ហើយបែកកង់ខាងស្តាំ ដោយឆ្លងស្ពានអាកាសស្ទឹងមានជ័យ ចូលដល់ទឹកដីខណ្ឌទួលគោក ក៏ត្រូវអ្នកឃើញហេតុការណ៍ ជួយដេញឃាត់រថយន្ដ និងអ្នកបើកបរ។
បន្ទាប់ពីឃាត់រថយន្ដបានហើយ ភាគីទាំងសងខាង ក៏បានសម្របសម្រួលគ្នា ដោយខាងរទេះលក់ភេសជ្ជៈ ទាមទារសំណង ចំនួន ១៤០០ដុល្លារ តែខាងរថយន្ត អោយតែ ៨០០ដុល្លារ។
ក្រោយពេលកើតហេតុ ដោយសារតែការដោះស្រាយ មិនត្រូវគ្នា ប៉ូលិស ក៏បានអូសយករទេះលក់ភេសជ្ជៈ និងឡាន យកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំដំណោះស្រាយ នៅពេលអ្នកបើកបរស្វាងស្រា៕






ចែករំលែកព័តមាននេះ