ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​​​១​គ្រឿង​បាក់​ជា​២​កំណាត់ ​ពេល​ចុះ​បន្ទាន់​​នៅ​​ព្រ​លាន​យន្តហោះ​(វីដេអូ)

2 ឆ្នាំ មុន

អាជ្ញាធរ​បាន​​រាយការណ៍​ឱ្យ​ដឹង​​ថា កាលពី​ថ្ងៃ​ទី​៧ ខែ​​មេ​សា ឆ្នាំ​២០២២ ​យន្តហោះ​កា​ហ្កោ​១​គ្រឿង​ដែល​ដឹក​ទំនិញ​បាន​បាក់​ជា​២ ពេល​ចុះ​បន្ទាន់ នៅ​ព្រ​លាន​យន្តហោះ

ប្រទេស​កូ​ស្តា​រី​កា ៖ អាជ្ញាធរ​បាន​​រាយការណ៍​ឱ្យ​ដឹង​​ថា កាលពី​ថ្ងៃ​ទី​៧ ខែ​​មេ​សា ឆ្នាំ​២០២២ ​យន្តហោះ​កា​ហ្កោ​១​គ្រឿង​ដែល​ដឹក​ទំនិញ​បាន​បាក់​ជា​២ ពេល​ចុះ​បន្ទាន់ នៅ​ព្រ​លាន​យន្តហោះ​ក្រុង​សាន់​ហ្សួ​ស៊េ​កូ​ស្តា​រី​កា​។ គ្រោះថ្នាក់​នេះ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ តែ​បណ្ដាល​ឲ្យ​មានការ​បិទ​ជា​បណ្ដោះអាសន្ន​ព្រ​លាន​យន្តហោះ​នេះ​។

ប្រមុខ​ក្រុម​ពន្លត់ភ្លើង​កូ​ស្តា​រី​កា ​លោក ​HECTOR CHAVES គូសបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា មនុស្ស​២​នាក់​ស្ថិត​ក្នុង​យន្ត​ហោះ​នេះ​ ពុំ​មាន​គ្រោះថ្នាក់​ទេ​។ អ្នក​ទាំង​២​មាន​សញ្ញា​តិ​ហ្គា​តេ​ម៉ា​ឡា ជា​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​ដើម្បី​ពិនិត្យ​។

យន្តហោះ​ជួប​គ្រោះថ្នាក់​នេះ​ធុន​ប៊ូ​អ៊ី​ង​៧៥៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​ល្លឹ​ម៉​ង់ DHL​ ពេល​ហោះ​ចេញ​បាន​២៥​នាទី ពី​ព្រ​លាន​យន្តហោះ​ក្រុង​សាន់​ហ្សូ​ស៊េ ទៅ​កាន់​ហ្គា​តេ​ម៉ា​ឡា អ្នក​បើក​បាន​រាយការណ៍​ពី​បញ្ហា​ប្រព័ន្ធ​ទឹក និង​បាន​ស្នើ​​ហោះ​បក​ក្រោយ​វិញ​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ JULIAN BELLIRD នាយក​ប្រតិបត្តិការ​និង​សន្តិសុខ​នៃ​ក្រុមហ៊ុន​រដ្ឋ ​AERIS ដែល​គ្រប់គ្រង​ព្រ​លាន​យន្តហោះ​។

ពេល​ចុះ​​បន្ទាន់​នា​វេលា​ម៉ោង​១៨​និង​៣០​នាទី​ម៉ោង​នៅ​ក្រុង​ប៉ារីស យន្តហោះ​នេះ​បាន​រត់​ចេញពី​ផ្លូវ​ ហើយ​បាក់​ជា​២​​​កំណាត់​តែម្តង។ គ្រោះថ្នាក់​នេះ ​បណ្ដាល​ឲ្យ​មានការ​ផ្អាក​ទាំងស្រុង ប្រតិបត្តិការ​ព្រ​លាន​យន្តហោះ​ JUAN SANTAMARIA ក្រុង​សាន់​ហ្សូ​ស៊េ​ អស់​ពេល​ច្រើន​ម៉ោង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

https://www.youtube.com/watch?v=Yaim5HFZ7aY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ