ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដំឡើងរូបសំណាក«ព្រះថោង​នាងនាគ»​នៅ​មិន​ទាន់​​រួច​រាល់​នៅឡើយ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃនប់ ៖ ការដំឡើងរូបសំណាក«ព្រះថោង​នាងនាគ»​នៅ​មិន​ទាន់​​រួច​រាល់​នៅឡើយ ​នៅចំណុច​រង្វង់​មូ​ល​ចំណុចប្រសព្វ ​រវាង​មហាវិថី​ជំទាវ​ម៉ៅ​និង​មហាវិថី​ឆ្នេរ​រាម ប៉ុន្តែ​គិត​​ត្រឹម​ម៉ោងជាង១១ព្រឹក​ថ្ងៃទី០៧ មេសា ២០២២​នេះ ក្រុម​កា​រងារ​ដំឡើងបាន​​​​រូប​ព្រះ​ថោង​មួយ​កំណាត់​ក្រោម​ហើ​យ ។…

ស្រុក​ព្រៃនប់ ៖ ការដំឡើងរូបសំណាក«ព្រះថោង​នាងនាគ»​នៅ​មិន​ទាន់​​រួច​រាល់​នៅឡើយ ​នៅចំណុច​រង្វង់​មូ​ល​ចំណុចប្រសព្វ ​រវាង​មហាវិថី​ជំទាវ​ម៉ៅ​និង​មហាវិថី​ឆ្នេរ​រាម ប៉ុន្តែ​គិត​​ត្រឹម​ម៉ោងជាង១១ព្រឹក​ថ្ងៃទី០៧ មេសា ២០២២​នេះ ក្រុម​កា​រងារ​ដំឡើងបាន​​​​រូប​ព្រះ​ថោង​មួយ​កំណាត់​ក្រោម​ហើ​យ ។ នេះ​បើ​តាម​ក្រុម​កា​ងារ​ប្រាប់​មន្ត្រី​អ្នក​នាំ​ពាក្យ​សាលាខេត្ត​ព្រះសីហនុ ។ ​

ប្រភព​ដដែល​បាន​បន្ត​ថា រូបបដិមានេះ​ត្រូវ​​ដំឡើង​តាម​ដំ​ណា​ក់ៗ ដោយពេល​ថ្ងៃ​លើ​ក​​រួប​បដិមា ពេលយប់​ក្រុម​ការងារ​នឹង​ចាក់​បេ​តុង ។

សូមបញ្ជាក់​ថា ​រូបសំណាកបដិមា«ព្រះថោង​នាងនាគ! សាងសង់​ពី​ស្ពាន់​មាន​ទម្ងន់​៦០​តោន មាន​កម្ពស់​២១​ម៉ែត្រ ចាប់ពី​ព្រះបាទ​រហូត​ដល់​ម្កុដ នឹង​ដាក់​តាំង​តម្កល់​លើ​ប​ល្ល័​ង្គ​កម្ពស់៦,៣៤​ម៉ែត្រ មានអង្កត់ផ្ចិត៩៩​ម៉ែត្រ ដោយ​ដាក់​តាំង​បែរ​ព្រះ​ភក្ត្រ​ ឆ្ពោះទៅ​សមុទ្រ​រាម តាម​ទម្រង់​ «​ព្រះថោង​តោង​ស្បៃ​» ​ទ្រង់​ដំណើរ​យាង​ទៅ​ជួប​ព្រះ​មាតាបិតា​នៅ​ឋាន​ភុជង្គនាគ ជា​និម្មិតរូប​នៃ​ការ​កកើត​ទឹកដីវប្បធម៌ អរិយធម៌ ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង​ជា​រូប​បដិមា​ធ្វើ​ពី​ស្ពាន់​ធំ​ជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។សូមរំលឹកថា ៖ រូប​សំណាក​​«ព្រះថោង​នាងនាគ»​កំពុង​ដំឡើង​​មិន​ទាន់​រួច​នៅឡើយ​​

អត្ថបទសរសេរ ដោយ