ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pele​ប្រកាន់​ជំហរ​ថា​«Messi ល្អ​ជាង Ronaldo»

7 ឆ្នាំ មុន

ស្តេច​បាល់ទាត់​ពិភពលោក Pele បាន​និយាយ​ថា កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន Lionel Messi ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​ក្នុង​អំឡុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។

យ៉ាងណាមិញ​គេ​សង្កេត​ឃើញ​ថា រវាង​កីឡាករ​ទាំង​ពីរ

ស្តេច​បាល់ទាត់​ពិភពលោក Pele បាន​និយាយ​ថា កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន Lionel Messi ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​ក្នុង​អំឡុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។

យ៉ាងណាមិញ​គេ​សង្កេត​ឃើញ​ថា រវាង​កីឡាករ​ទាំង​ពីរ (Messi-Ronaldo) មិន​ទាន់​មាន​មជ្ឈដ្ឋាន​ណាមួយ​អាច​កំណត់សម្គាល់​បាន​នៅឡើយ​ទេ​ថា កីឡាករ​រូប​ណា​មាន​ភាព​លេចធ្លោ​ជាង​គ្នា ។ ទោះជា​យ៉ាងណា​លោក Pele នៅ​តែ​ប្រកាន់​ជំហរ​ថា ត្រូវ​តែ​មាន​កីឡាករ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​ជា​កីឡាករ​ល្អ​បំផុត នោះ​គឺ​ខ្សែប្រយុទ្ធ​ក្លិប​អ្នកមាន​បុណ្យ​Barcelona កីឡាករ​Messi ។ ការ​លើក​ឡើង​ដូច្នេះ គឺ​អំឡុង​ពេល​រូប​លោក​បាន​ចូលរួម​ក្នុង​កម្មវិធី​សំណួរ​&​ចម្លើយ​របស់​ស្ថា​ន័យ​ទូរទស្សន៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ។ Pele បាន​បន្ថែម​ថា​៖«​ខ្ញុំ​ទទួលស្គាល់​ថា នៅ​មាន​កីឡាករ​ល្អជា​ច្រើន​រូប​ទៀត​តួយ៉ាង​ដូច Ronaldo ជាដើម ប៉ុន្តែ Messi នៅ​តែ​មាន​ទម្រង់​លេង​ល្អ​ជាង​Ronaldo ដដែល​។ Cristiano Ronaldo ប្រៀប​ដូច​ជា​អតីត​កីឡាករ Ronaldo ប្រេ​ស៊ី​ល​ពី​មុន​អ៊ីចឹង​។ គាត់​ពូកែ​ខាង​ស្វែងរក​គ្រាប់​បាល់ ប៉ុន្តែ​ផ្ទុយ​មក​វិញ​សម្រាប់​ខ្ញុំ ក្នុង​នាម​ជា​កីឡាករ​មួយ​រូប​គឺ ត្រូវ​តែ​លេង​ឱ្យ​មាន​របៀបរៀបរយ​ដូច Messi »៕