ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន២គ្រឿងពន្លះគ្នាលើផ្លូវជាតិលេខ​​៥ ឆក់យកជីវិត​២​នាក់​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​ស្លា.ប់​ និង​ម្នាក់​ទៀត​បាន​រង​របួសស្រាល ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​ស្លា.ប់​ និង​ម្នាក់​ទៀត​បាន​រង​របួសស្រាល ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​​​រថយន្ត​២គ្រឿងបុ.កគ្នា ​ដែល​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៥ ខែមេសា​ ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៦​និង​៤៧ ស្ថិត​ក្នុងភូមិ​អន្លង់​ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ​ខេត្តកំពង់ឆ្នាំង ។

ស្នងការ​រង​ទទួល​បន្ទុក​ចរាចរណ៍​ផ្លូវគោក លោក​ឧត្តមសេនីយ៍ត្រី កេ​ត យ៉ុ​ង បាន​ឲ្យ​ដឹង​ថា​ ភាគី​ខាង​​រថយន្ត​​ដឹកលៀស ម៉ាកហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស ពាក់​ស្លាក​លេខ​ ពោធិ៍សាត់ 3A-0770 បើកបរ​ដោយ បុរស​ឈ្មោះ សៀវ ប៉ាវ អាយុ​២០ ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ម្រះ ឃុំ​ចក ស្រុក​បរិបូណ៌ (បាន​ស្លា.ប់​នៅ​នឹង​កន្លែង) ចំណែក​អ្នក​រួម​ដំណើរ​​ជាមួយ២​នាក់​ទៀត ​ក្នុងនោះ​ម្នាក់​ឈ្មោះ ជា សុខ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​ (បាន​ស្លា.ប់នៅនឹង​កន្លែងកើតហេតុ) និង​ឈ្មោះ ម៉​ន សំណាង អាយុ​30​ឆ្នាំ​ រស់នៅ​ភូមិ​ទី 4 ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ (រងរបួសស្រាល) ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា​ ​មុន​ពេល​កើត​ហេតុ​ រថយន្ត​ម៉ាកហ៊ីយ៉ាន់ដាយខាងលើ​មាន​​ដឹក​លៀស​ពេញ​រថយន្ត ​បានធ្វើ​​ដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ជ្រុល​ទៅ​បុ.ក​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A- 7514 មាន​សណ្ដោង​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 4 A 3722 យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​ដឹក​លៀស និង​អ្នក​រួម​ដំណើរ​ជាមួយ​ស្លា.ប់​២​នាក់ និង​រង​របួស​ម្នាក់ ចំណែក​អ្នកបើកបរ​រថយន្ត​ហ៊ី​ណូ បានរ​រត់គេច​ខ្លួន​បាត់​ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​យករថយន្ដ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក នៅ​ស្នងការដ្ឋាន ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នី​តិ​វិធី ។ ដោយឡែក​ស.ព​ជន​រង​គ្រោះ​ទាំង​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ