ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​​ខណ្ឌដង្កោ ចុះ​សួរសុខទុក្ខ​គ្រួសារ​​ពលី​ម្នាក់

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​​ទី​១៦ ​កញ្ញា​ ​២០១៦ ​វេលា​ម៉ោង​១១ និង១០​នាទី​ព្រឹក​ លោក​នុ​ត ពុត​ដា​រ៉ា​ ប្រធានកិតិ្តយស​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​​ខណ្ឌដង្កោ, លោក​ជឹ​ម ស៊ី​ថា ប្រធាន​​គណៈកម្មការ​សមាគម​អតីត​យុ​ទ្ធ​ជន​កម្ពុជា​ខណ្ឌ​​ដង្កោ, កង​រាជ​អាវុធ​ហត្ថខណ្ឌ​,​

រាជធានីភ្នំពេញ ៖ កាលពី​​ទី​១៦ ​កញ្ញា​ ​២០១៦ ​វេលា​ម៉ោង​១១ និង១០​នាទី​ព្រឹក​ លោក​នុ​ត ពុត​ដា​រ៉ា​ ប្រធានកិតិ្តយស​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​​ខណ្ឌដង្កោ, លោក​ជឹ​ម ស៊ី​ថា ប្រធាន​​គណៈកម្មការ​សមាគម​អតីត​យុ​ទ្ធ​ជន​កម្ពុជា​ខណ្ឌ​​ដង្កោ, កង​រាជ​អាវុធ​ហត្ថខណ្ឌ​,​សង្គមកិច្ច ​ចៅសង្កាត់​ក្រាំង​ពង្រ​ និង​ប៉ុស្តិ៍​​ក្រាំង​ពង្រ​ បាន​​ចុះ​ដល់​ភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌដង្កោ ដើម្បី​ចុះ​សួរសុខទុក្ខ​គ្រួសារ​ពលី​ឈ្មោះ​​មៀ​ច ​យ៉ា​ ភេទ​ស្រី ​អាយុ​៨១​ឆ្នាំ (ស្លាប់​ដោយជំងឺ​) ​។

ក្នុង​នោះ​ លោកក៏បាននាំអំ​ណោយ​មួយចំនួន ​និង​​​ប្រាក់​សមា​គម​​​ចំនួន​៤​លាន​រៀល​ ដល់ដល់​​ក្រុម​​គ្រួសារសពផង​ដែរ ​។