វិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង អបអរឆ្នាំថ្មីមុនគេ!
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ វិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង បានរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី រយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២…
ខេត្តកំពង់ឆ្នាំង៖ វិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង បានរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី រយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២…
ខេត្តកំពង់ឆ្នាំង៖ វិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង បានរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី រយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
លោក ឌី ច័ន្ទវិច្ឆិកា គ្រូបង្រៀនថ្នាក់ទី១២ និងជាប្រធានក្រុមការងាររៀបចំសង្រ្កាន្តឆ្នាំថ្មី បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏ដូចជាថ្នាក់ដឹកនាំរបស់មន្ទីរ អប់រំយុវជន និងកីឡាខេត្ត ក្រុមយុវជនវិទ្យាល័យព្រះបាទសុរាម្រឹត បានរៀបចំសង្រ្កាន្តឆ្នាំថ្មី ដោយយកទីតាំងវិទ្យាល័យនេះ ធ្វើជាកន្លែងប្រារព្ធពិធី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដែលនឹងចូលមកដល់ នៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោក ឌី ច័ន្ទវិច្ឆិកា បានបន្តថា ការរៀបចំនេះ គឺមានការជួយឧបត្ថម្ភពីសប្បុរសជននានា ពិសេសគឺយុវជន ដែលជាអតីតសិស្សនៅវិទ្យាល័យព្រះបាទសុរាម្រឹត។ លោកសូមថ្លែងអំណរគុណដល់លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានផ្ដល់កម្លាំងការពារ និងរថយន្តពន្លត់អគ្គិភ័យ មកបាញ់ទឹក ដើម្បីញ៉ាំងឲ្យពិធីនេះ កាន់តែអធិកអធ័មសប្បាយរីករាយក្រៃលែង។
យ៉ាងនេះក្តី ក្នុងនាមអ្នករៀបចំកម្មវិធី លោកគ្រូ សំណូមពរដល់បងប្អូនដែលបានអញ្ជើញ មកចូលរួមកម្សាន្ត ត្រូវអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
គួរបញ្ជាក់ដែរថា កម្មវិធីនេះ ក៏មានការប្រគុំតន្ត្រី ដោយមានតារាចំរៀង មកពីរាជធានីភ្នំពេញ ព្រមទាំងមានការតាំងលក់ផលិតផលខ្មែរ និងលេងល្បែង របាំប្រពៃណីជាតិ ដែលធ្វើឱ្យអ្នកចូលរួម លេងកម្សាន្ត បានសប្បាយរីករាយក្រៃលែង៕ ពៅ សុខហ៊ាន
ចែករំលែកព័តមាននេះ