ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឯកឧត្តម​បណ្ឌិត​ម៉ៅ ធនិន ​ចុះ​ពិនិត្យ​គម្រោង​ផ្សារ​នៅ​តាម​ព្រំដែននិង​សួររក​អ្នក​រំលោ.ភ​យក​​ដី​

2 ឆ្នាំ មុន
  • កំពត

ខេត្ត​កំពត ៖ ឯកឧត្តម​បណ្ឌិត​ម៉ៅ ធនិន អភិបាលខេត្ត​កំពត​ កាលពី​ព្រឹក​ថ្ងៃទី០២ ​មេសា​ បាន​ចុះ​សួរ​សុខ​បងប្អូន​ប្រជា​នេសា​ទ​ចំនួន938គ្រួសារ​ នៅ​ឃុំ​ចំនួន2 គឺ​ឃុំ​ស្វាយទងខាងត្បូង​…

ខេត្ត​កំពត ៖ ឯកឧត្តម​បណ្ឌិត​ម៉ៅ ធនិន អភិបាលខេត្ត​កំពត​ កាលពី​ព្រឹក​ថ្ងៃទី០២ ​មេសា​ បាន​ចុះ​សួរ​សុខ​បងប្អូន​ប្រជា​នេសា​ទ​ចំនួន938គ្រួសារ​ នៅ​ឃុំ​ចំនួន2 គឺ​ឃុំ​ស្វាយទងខាងត្បូង​ និង​ឃុំ​ឬស្សី​ស្រុក​ខាងលិច ស្ថិត​​ក្នុង​ស្រុក​កំពង់ត្រាច​ និង​មានការ​ផ្ដាល់​អំណោ​យ​ជូន​ដល់​គ្រួសារ​បងប្អូន​ប្រជា​នេសាទ​​។

​ឯកឧត្តម​បណ្ឌិត​ម៉ៅ​ ធ​និន ​អភិបាលខេត្ត​កំពត ​បាន​អញ្ជើញ​រួម​ដំណើរ​ដោយ​លោក​អភិបាលរងខេត្ត​ និង​លោក​អភិបាលស្រុក​កំពង់ត្រាច​ ចុះពិនិត្យមើល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ​និង​បន្ត​ចុះទៅ​ពិនិត្យមើល​គម្រោង​សាងសង់​ផ្សារ​នៅ​តាម​ព្រំដែន បន្ទាប់ពី​គម្រោង​សាងសង់​ដោយក្រុម​ហ៊ុន​ឯកជន​មួយ​បាន​ផ្អាក​ដំណើរ​សាងសង់​ទៅវិញ ប៉ុន្តែហេតុផល​មិន​បា​នដឺង​ជា​ផ្លូវការ​ពី​មូលហេតុដែល​ផ្អាក​ការសាងសង់​នេះទេ​។

​ឯកឧត្តម​បណ្ឌិត​ម៉ៅ​ ធនិន​ អភិបាលខេត្ត​ ងាក​មក​មើល​ដី​ប្រជាពលរដ្ឋ​ចំនួន4គ្រួសារ​ នៅ​ជិត​ព្រំដែន​វៀតណាម​ត្រូវ​បាន​គេ​លួច​ធ្វើ​ប្លង់យក​ ។ ​រី​ឯ​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​ដី​ត្រូវ​បាន​គេ​លួច​ធ្វើ​ប្លង់យក​នោះ​ ក៏​បាន​ទៅ​ស្កាត់​ជួប​ឯ​ក​ឧ​ត្ត​បណ្ឌិត​ម៉ៅ​ ធនិន ដែរ ​កាលពី​ព្រឹក​ថ្ងៃទី2 ខែ​មេ​សារ​ឆ្នាំ2022។

​ឯកឧត្តម​ម៉ៅ​បណ្ឌិត​ម៉ៅ​ ធនិន ​បាន​សួរដេញដោល​លោក​អូន​ ខន​ អភិបាលស្រុក​កំពង់ត្រាច​ និង​សួរ​លោក​ប្រធាន​​ការ​រិយា​ល័យ​ភូមិបាល​ស្រុក​កំពង់ត្រាច ​ពាក់​ពន្ធ័​និង​ដី​ប្រជាពលរដ្ឋ៤គ្រួសារ​នៅ​ភូមិ​ថ្កូវ​ ដី​ពួកគាត់​ធ្លាប់​បាន​កាន់កាប់​រួម​ទាំង​មាន​ឯក​សារ​ផ្សេង​ៗ​ ស្រាប់តែ​មាន​អ្នក​ផ្សេង​គេ​យក​​ដណ្ដើមយក​ទៅវិញ​។

​ឯកឧត្តម​​​បាន​ប្រាប់​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ​អោយ​ជួយ​ស្វែងរក​មូលដ្ឋាន​រឿង​ដី​ពលរដ្ឋ​ទាំង៤គ្រួសារ​​ឱ្យបាន​ឆាប់​​បំផុត ​តើ​បើ​ដី​ជាប់​ព្រំដែន​មិន​ធ្វើ​ប្លង់​បាន​ ហេតុ​អី​ក៏គេ​ពី​ប្រជាពលរដ្ឋ​ហើយ​គេ​ចេញ​ប្លង់​កម្ម​សិទ្ធិ​បាន​?

អត្ថបទសរសេរ ដោយ