រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា មិនត្រូវការកងទ័ពបរទេសពង្រឹងសមត្ថភាពយោធាចិននៅកម្ពុជានោះទេ។ នេះជាការថ្លែងនៅក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ឆ្លើយទៅនឹងអ្នកវិភាគមួយចំនួន ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជា មិនត្រូវការកងទ័ពបរទេសនោះឡើយ ដូច្នេះសូមកុំគិតថា ធ្វើព្រលានយន្តហោះសៀមរាបថ្មីនេះ ដើម្បីពង្រឹងកម្លាំងយោធានចិនឲ្យសោះ។
សម្តេចលើកឡើងថា កុំវិភាគធន់បែបហ្នឹង បើសិនគេចង់ចុះយន្តហើយនិយាយឲ្យត្រង់តែម្តងទៅ គេចុះនៅទីនេះក៏បាន ឧបមាថាគេបើកប្រតិបត្តិការយោធាគេនៅទីណាក៏បានដែរ ។ សង្ឃឹមថា អុ្នកធ្វើអត្ថាធិប្បាយ និងអ្នកវិភាគមិនចាត់ទុកការធ្វើព្រលានយន្តហោះអន្តរជាតិសៀមរាប ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពយោធាចិននៅក្រៅប្រទេស នៅក្នុងប្រទេសកម្ពុជានោះទេ។
សម្តេចបញ្ជាក់ថា ៖ «សូមកុំចាត់ទុកការធ្វើព្រលានយន្តហោះអន្តរជាតិសៀមរាប ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពយោធាចិននៅក្រៅប្រទេស នៅកម្ពុជា ខ្ញុំសូមផ្ញើថា ជូនទុកឲ្យហើយ កុំឲ្យវិភាគបែបឆ្កួត កម្ពុជាមិនត្រូវការយោធាបរទេសនោះទេ។ តែកម្ពុជា ត្រូវការអ្នកទេសចរណ៍បរទេសមកឲ្យច្រើន»។
សម្តេចតេជោ លើកឡើងថា សូមអ្នកវិភាគគិតថា រាជរដ្ឋាភិបាលធ្វើការជាមួយចិនដឹងតែដាក់កងទ័ពចិនមក ។ គេដាក់បរទេសខ្លះ ខ្មែរខ្លះទៅ «…» បើគិតពីយុទ្ធសាស្ត្រយោធាវិញ ចុះព្រ លានយន្តហោះដែលមានស្រាប់ម្តេចគេមិនចុះ? ខ្លះគេព្រលានយន្តហោះតារាសាគរ ជាព្រលានយន្តហោះមួយសម្រាប់ទទួលចិន តើវាឆ្កួតទេអី? ចុះម្តេចមិនចុះនៅព្រលានយន្តហោះកងកេងទៅ?។
សម្តេចក៏បានផ្តាំទៅអ្នកវិភាគមួយចំនួនថា បើជ្រុលមួលបង្កាច់ហើយ មិនថាព្រលានយន្តហោះនៅក្នុងស្រុកខ្មែរ ត្រៀមសម្រាប់ចុះយោធាចិនតែម្តងទៅ។
ជាមួយគ្នានោះដែរ បញ្ហាការសាងសង់ព្រលានយន្តហោះអន្តរជាតិនេះ ដែលសម្តេចតេជោបានលើកឡើងថា មានអ្នកវិភាគខ្មែរខ្លះ និងអ្នកវិភាគបរទេសខ្លះក៏វិភាគ។ សម្តេចថា ការធ្វើព្រលានយន្តហោះនោះទេ ច្បាស់ណាស់យន្តហោះនឹងចុះហើយ ។ ព្រលានយន្តហោះនេះ មិនមែន គ្រាន់តែទទួលយន្តហោះចិននោះទេ ប្រភេទយន្តហោះមកពីណាក៏ចុះបានដែរ។
សម្តេចបញ្ជាក់ថា ៖ «កម្ពុជា មិនល្ងង់ រហូតដល់ឲ្យទឹកដីរបស់ខ្លួនចុះដោយកងទ័ពបរទេសនោះទេ ដែលជាខុសនឹងរដ្ឋធម្មនុញ្ញ។ តើយកកងទ័ពចិន និងបរទេសមកធ្វើអ្វី?»។ ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីថា កម្ពុជាមិនត្រូវការកងទ័ពបរទេសណាទាំងអស់ ប៉ុន្តែខ្ញុំទទួលអនុព័ន្ធយោធា តែកងទ័ពបរទេស មិនអាចនៅបាន៕
ចែករំលែកព័តមាននេះ