ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម​យក្ស ! បោក​លុយ​គេ​ជិត​៧​លាន​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រកស៊ី​លក់​គ្រឿងបន្លាស់​រថយន្ត​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ថា​បាន​បោក​លុយ​គេ​ជិត​៧​លាន​ដុល្លារ …

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រកស៊ី​លក់​គ្រឿងបន្លាស់​រថយន្ត​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ថា​បាន​បោក​លុយ​គេ​ជិត​៧​លាន​ដុល្លារ ។ ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អឿ អឿ​ន មាន​មុខរបរ​រកស៊ី​លក់​គ្រឿងបន្លាស់​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​យក​ទៅ​ធ្វើការ​សួរនាំ​ពាក់ព័ន្ធ​ទៅ​នឹង​បណ្ដឹង​រឿង​ឆ​បោកប្រាក់គេ​មាន​ចំនួន​រហូត​ដល់​ទៅ​៦​លាន​ដុល្លារ និង​ចេញ​សែក​អត់​សាច់ប្រាក់​ចំនួន​៨០​ម៉ឺន​ដុ​លា្ល​រ​ថែម​ទៀត ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា សមត្ថកិច្ច​នៅ​មិន​ទាន់​ប្រាប់​ពី​ព័ត៌មាន​លំអិត​យ៉ាងណា​នៅឡើយ​ទេ ៕