ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកទិ​ត្យ វិច្ឆិកា​ កំពុងផ្តោត​លើគម្រោង​​មនុស្សធម៌ខ្លាំង

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ទិ​ត្យ វិច្ឆិកា ​ហាក់​ងាក​មក​ផ្តោត​លើ​​គម្រោង​មនុស្សធម៌គួរ​ឱ្យ​កត់សម្គាល់ ​ដោយពេល​នេះ​ លោក​បាន​ខ្នះខ្នែង​​ជួយ​កសាង​សាលារៀន​មួយ​កន្លែង​​នៅ​ខេត្តកោះកុង​ ។​

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ទិ​ត្យ វិច្ឆិកា ​ហាក់​ងាក​មក​ផ្តោត​លើ​​គម្រោង​មនុស្សធម៌គួរ​ឱ្យ​កត់សម្គាល់ ​ដោយពេល​នេះ​ លោក​បាន​ខ្នះខ្នែង​​ជួយ​កសាង​សាលារៀន​មួយ​កន្លែង​​នៅ​ខេត្តកោះកុង​ ។​

តាម​ការ​បញ្ជាក់​ចុង​ក្រោយ​ ​តារាចម្រៀង​រូប​នេះ ​នឹង​ធ្វើការ​ប្រគំ​តន្ត្រី​លក្ខណៈ​បេសកកម្ម​ចំ​នួន​២៥​ខេត្ត​-ក្រុង​ ក្នុងទិស​​ដៅ​ជួយ​រក​ថវិកា​​ផ្តល់​ជូន​​ភាព​មនុស្សធម៌​ដល់​ជន​ក្រីក្រ​ក្នុង​សង្គម ​។

ការ​បង្ហាញ​ទស្សនៈ​ប្រគំ​តន្ត្រី​២៥​ខេត្ត​-ក្រុង​នា​ពេល​ខាង​មុខ​នេះ ​តារាចម្រៀង ​ទិ​ត្យ វិច្ឆិកា ​បាន​ឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កញ្ញា ​ថា បន្ទាប់​ពី​លោក​ដឹកនាំ​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​មានឈ្មោះ​ថា​ «​តន្ត្រី​សប្បុរ​ធម៌​កម្លាំងចិត្ត​សិល្បករ​ខ្មែរ​ជួយ​ខ្មែរ​» ​កាលពី​ពេល​ថ្មី​ៗ
​នេះ​ ។​

យ៉ាងណា​ ឱកាស​ប្រគំ​តន្ត្រី​ថ្មី​នេះ ​នៅ​ទីតាំង​ម្តុំ​អូ​រ​ដឹ​ម​ ត្រូវ​បាន​លោកទិ​ត្យ វិច្ឆិកា ​លើក​ឡើង​ថា​ បរាជ័យ​ដោយសារ​តែ​លក្ខខណ្ឌ​ផ្សេង​ៗ​ ដូច​ជា​អាកាសធាតុ​ ការ​ស្ទាក់ស្ទើរ​របស់​ម្ចាស់​ស្ព័ន​សឺ​យឺត​យ៉ាវ​មិន​បាន​ចូលរួម​ ។ ​យ៉ាងណា​ ទិ​ត្យ វិច្ឆិកា ​នៅ​តែ​ជួយ​រក​ជំនួយ​នានា​ ដើម្បី​សម្រេច​បំណង​ជួយ​កសាង​សាលា​និង​ស្ពាន​ស្ថិត​នៅ​ស្រុក​ថ្ម​បាំង​ខេត្តកោះកុង​ដែល​ត្រូវ​ចាយ​ទឹកប្រាក់​ជា​ច្រើន​ពាន់​ដុល្លារ​ឡើង​ទៅ ​។

លោក​ទិ​ត្យ វិច្ឆិកា​ ដែល​នៅ​តស៊ូ​តាំងចិត្ត​ ជួយ​កសាង​សាលា​ស្ពាន​នៅ​កោះកុង​ ទោះ​ការ​ប្រគំ​តន្ត្រី​មុន​នេះ​ ខកបំណងក៏លោក​នៅ​តែ​រក​ជំនួយ ​និង​បាន​និយាយ​ថា​ «​កម្មវិធី​តន្ត្រី​សប្បុរសធម៌» ​កម្លាំងចិត្ត​សិល្បករ​ខ្មែរ​ជួយ​ខ្មែរ​ ដែល​បាន​ធ្វើ​ឡើង​រយៈពេល​៤​ថ្ងៃ​កន្លង​ទៅ​ គឺ​ប្រមូល​បាន​ថវិកា​២៦​លាន​ ៤​សែន​រៀល ​។​

លោក​ត្រូវការ​ប្រាក់​ច្រើន​ជាង​នេះ ​ដើម្បី​កសាង​សាលារៀន​នៅ​ខេត្ត​ខាងលើ ​មួយ​ខ្នង​មាន​បី​បន្ទប់ ​និង​ស្ពានឈើ​មួយ​ខ្សែ​ប្រវែង​៣០​ម៉ែត្រ​ ដោយ​តួលេខ​នៃ​ការ​ចាយប្រាក់​កសាង ​គឺ​ជាង​៣​ម៉ឺន​ដុល្លារ​ឯណោះ​»​។ ​

យ៉ាងណា​ លោក​នៅ​តែ​បេ្ត​ជ្ញា​ថា ​នឹង​គៀង​គងរក​ជំនួយ​ផ្សេង​ៗ​ទៀត ​ទៅ​ជួយ​កសាង​សាលា​នៅ​ទីនោះ ក៏​​ដូច​ជា​ស្ពាន​ឲ្យ​បាន​ដល់​គោលដៅ​ ទោះ​ពេល​នេះ​រាំងស្ទះ​ ប៉ុន្តែ​មិន​បោះបង់​ទេ ​មាន​តែ​ជួយ​រក​អ្នកមាន​ចិត្តធម៌​ផ្សេង​ៗ​តាម​ល​ទ្ធភាព​អាច​ធ្វើ​បាន​ ។ ​លោក​ក៏​មិន​ភ្លេច​ដល់​លោក​រដ្ឋមន្ត្រី​ខៀវ កា​ញា​រីទ្ធ ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី​ខាងលើ ​អាជ្ញាធរ​ដែនដី​អភិបាល​រាជធានី​ភ្នំពេញ​អភិ​បាល​ខណ្ឌ​សែន​សុខ​ម្ចាស់​បុរី​ញូ​ថោ​ន​ផ្តល់​ទីតាំង​និង​សិល្បករ​សិល្ប​ការិនី​ទាំងអស់​បាន​ជួយ ​។ ​