ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ស្លាប​ជា​ច្រើន​កំពុង​តែ​សំកុក​ឈឺ​ងា​.​ប់​ជា​បណ្តើរ​ធ្វើ​ឱ្យ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • កណ្តាល

សត្វ​ស្លាប​ទាំងនេះ ក៏​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ជំងឺឆ្លង និង​បាន​ឈឺ​ងា​.​ប់​ជា​បន្តបន្ទាប់ រហូត​ដល់​រាប់​ពាន់​ក្បាល​ឯណោះ​តាំងពី​ឆ្នាំ​មុន​មក​ដល់​ពេល​ថ្មី​ៗ​នេះ ហើយ​គេ​ក៏​ប្រទះ​ឃើញ​ថា សត្វ​ស្លាប​ទាំងនោះ ក៏​កំពុង​តែ​សំកុក​ឈឺ​ងា​.​ប់​ជា​បណ្តើរ​ៗ​ទៀត​ហើយ ដោយ​មិនដឹង​ថា តើ​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ?

ខេត្តព្រៃវែង ៖ តាំងពី​ឆ្នាំ​មុន សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ មាន​ចំនួន​រាប់​ម៉ឺន​ក្បាល ដែល​រស់នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ពាន់តា​ឡី បឹង​ស្នេហ៍ ស្ថិត​ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​សហ​គមន៍ និង​អាជ្ញាធរ​មូលដ្ឋាន បាន​រួម​គ្នា​ការពារ និង​អភិរក្ស​យ៉ាង​តឹង​រឹង​បំផុត ព្រោះ​វា​បាន​ផ្តល់​នូវ​ប្រាក់​ចំណូល​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជ្ញាធរ​ក្នុង​តំបន់​នោះ តាម​រយៈ​ការ​ស្រូប​ទាញ​យក​ភ្ញៀវ​ទេសចរ រាប់​ពាន់​នាក់​ក្នុង​១​ខែ​ៗ អោយ​ចូល​ទៅ​ទស្សនា​កម្សាន្ត​។

ទោះជា​យ៉ាងនេះ​ក្តី សត្វ​ស្លាប​ទាំងនេះ ក៏​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ជំងឺឆ្លង និង​បាន​ឈឺ​ងា​.​ប់​ជា​បន្តបន្ទាប់ រហូត​ដល់​រាប់​ពាន់​ក្បាល​ឯណោះ​តាំងពី​ឆ្នាំ​មុន​មក​ដល់​ពេល​ថ្មី​ៗ​នេះ ហើយ​គេ​ក៏​ប្រទះ​ឃើញ​ថា សត្វ​ស្លាប​ទាំងនោះ ក៏​កំពុង​តែ​សំកុក​ឈឺ​ងា​.​ប់​ជា​បណ្តើរ​ៗ​ទៀត​ហើយ ដោយ​មិនដឹង​ថា តើ​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ? ។ បញ្ហា​នេះ បាន​ធ្វើ​អោយ​ក្រុម​​ភ្ញៀវ​ទេសចរ ដែល​បាន​ចូល​ទៅ​មើលឃើញ រួម​ទាំង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​ជា​អ្នក​ទទួល​បាន​ផលប្រយោជន៍​ពី​សត្វ​ស្លាប​ទាំងនេះ កំពុង​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង និង​បាន​ស្នើ​សុំ​ឱ្យ​មន្ត្រី​ជំនាញ​ជួយ​ចុះ​ស្រាវជ្រាវ​រក​មូលហេតុ និង​ដោះស្រាយ​បញ្ហា​នេះ​ផង​។

បើ​តាម​លោកពូ ពុធ បូ ប្រធាន​សហគមន៍​អភិរក្ស​សត្វ​ស្លាប​ទួល​ពាន់តា​ឡី បឹង​ស្នេហ៍ បាន​លើក​ឡើង​ថា តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ពាន់តា​ឡី មាន​ទំហំ​ផ្ទៃដី​សរុប​៨៦​ហិ​កតា ហើយ​បាន​បង្កើត​ជា​សហគមន៍​តាំងពី​ឆ្នាំ​២០០៦ ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​ដៃគូ (​គឺ​អង្គការ វ៉ុល​មែន ក្នុង​ឆ្នាំ​២០១០) រហូត​ដល់​ឆ្នាំ​២០១៨ អង្គការ​វ៉ុល​មែន ក៏​ដកខ្លួន​ចេញពី​សហគមន៍​អភិរក្ស​សត្វ​ស្លាប​ទួល​ពាន់តា​ឡី បឹង​ស្នេហ៍ )​។

លោកពូ ប្រធាន​សហគមន៍​បន្ត​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សហគមន៍​មាន​សមាជិក​ស្ម័គ្រចិត្ត​សរុប​ចំនួន​៣៤​នាក់​មិន​មាន​ប្រាក់ខែ​នោះ​ទេ គឺ​រស់​ទៅ​តាម​ចំណូល​ពី​ភ្ញៀវ​ទេសចរ និង​ជំនួយ​ឧបត្ថម្ភ​ពី​អ​ជ្ញា​ធរ និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ផង ទើបបាន​លុយ​យក​មក​កសាង​ធ្វើ​ខ្យូ​សបាន​ចំនួន​៣​កន្លែង ទុក​សម្រាប់​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ទូទៅ​មក​ឈប់​សម្រាក​ទស្សនា​កម្សាន្ត​មើល​ទេសភាព និង​មើល​សត្វ​ស្លាប​គ្រប់​ប្រភេទ​។

លោកពូ ប្រធាន​សហគមន៍​បន្ត​ទៀត​ថា ប៉ុន្តែ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ធ្វើ​អោយ​សហគមន៍​ជួប​ការ​លំបាក​ខ្លះ​ៗ​។ ហើយ​ក្នុង​នាម​ជា​ប្រធាន​សហគមន៍​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ លោក​សូម​សំណូមពរ​ដល់​ក្រសួង​ស្ថាបន​ពាក់ព័ន្ធ ជា​ពិសេស​អង្គការក្រៅរដ្ឋាភិបាល មេត្តា​ជួយ​ជ្រោមជ្រែង​សហគមន៍​លោក​ផង ដែល​កំពុង​ជួប​ការ​ខ្វះខាត​ទាំង​ថវិការ និង​សម្ភារ​: ដើម្បី​ចូលរួម​ការពារ​សត្វ​ស្លាប​គ្រប់​ប្រភេទ​នៅ​តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ពាន់តា​ឡី បឹង​ស្នេហ៍​នេះ​ឱ្យ​បាន​គង់វង្ស សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្សាន្ត​ឱ្យ​បាន​ច្រើន​កុះករ​។

លោកពូ​ប្រធាន​សហគមន៍ បញ្ជាក់​បន្ថែម​ថា សត្វ​ស្លាប​តំបន់​អភិរក្ស​ទួល​ពាន់តា​ឡី ចាប់ផ្តើម​ឈឺ​ងា​.​ប់​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០២០-២០២១​មក​ម្ល៉េះ ដោយ​កាលនោះ​ក្នុង​មួយ​ថ្ងៃ​ៗ​ងា​.​ប់​មាន​១០០​ក្បាល​ទៅ​ជាង​១០០​ក្បាល​ក្នុង​មួយ​ថ្ងៃ​។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២២​នេះ សត្វ​ចាប់ផ្ដើម​ឈឺ​ងា​.​ប់​តាំងពី​ខែ​២ មក​ក្នុង​មួយ​ថ្ងៃ​៥០​ទៅ​៦០​ក្បាល​តែ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​ទៅ​នឹង​សត្វ​ឈឺ​ងា​.​ប់​ជា​បន្តបន្ទាប់​រាប់​ពាន់​ក្បាល​នេះ កន្លង​មក ក៏​មាន​ក្រសួង​មន្ត្រី​ជំនាញ​ចុះ​មក​សិក្សា​ពិនិត្យ​យក​សំណាក​សត្វ​ដែល​ងា​.​ប់​ទៅ​ពិនិត្យ​ផង​ដែរ ដោយ​កាលនោះ​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ប្រាប់​មក​សហគមន៍​ថា មូលហេតុ​ដែល​សត្វ​ឈឺ​ងា​.​ប់​ជា​បន្តបន្ទាប់​មកនេះ គឺ​ដោយសារ​កើត​ជំងឺឆ្លង​បក្សី ។

ហើយ​មន្ត្រី​ជំនាញ​ក៏​បាន​ណែនាំ​ឲ្យ​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ដើរ​ប្រមូល​សត្វ​ដែល​ងា​.​ប់​ជីករណ្ដៅ​ដុត ឬ​កប់​ទៅ​តាម​លក្ខណៈ​បច្ចេកទេស ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ជំងឺ​នេះ វា​អាច​ឆ្លង​ពី​សត្វ​មក​មនុស្ស​។ ដូច្នេះ​​ប្រធាន​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន សូម​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង បើ​ជួប ឬ​ឃើញ​សត្វ​ឈឺ​ងា​.​ប់​ហាម​ដាច់ខាត​កុំ​រើស​យក​ទៅ​បរិភោគ វា​អាច​នឹង​នាំ​ឱ្យ​ដល់​ប៉ះពាល់​ដល់​សុខភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ