ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រំពឹង​ខ្ពស់​លើ ស្រៀ​ង វី​រៈ សម្រាប់​មេដាយ​ស៊ី​ហ្គេ​ម ​ឆ្នាំ​២០២២ និង​២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កីឡាករ​កា​រ៉ា​តេ ស្រៀ​ង វី​រៈ គឺជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់ ដែល​បាន​ឈ្នះ​មេដាយមាស ក្នុង​ការ​

រាជធានីភ្នំពេញ ៖ កីឡាករ​កា​រ៉ា​តេ ស្រៀ​ង វី​រៈ គឺជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់ ដែល​បាន​ឈ្នះ​មេដាយមាស ក្នុង​ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​៩ (The 9th South East Asian Karate Championship) ឆ្នាំ​២០២២ លើ​វិញ្ញ​សា​ប្រយុទ្ធ​បុរស ទម្ងន់​ក្រោម​៨៤​គីឡូក្រាម ក្រោយ​យកឈ្នះ​កីឡាករ​ម៉ា​ឡេ​ស៊ី S Gnanasekaran Kathish​។ លោក​ក៏​ត្រូវ​បាន​គេ​ជឿជាក់​ផង​ដែរ​ថា នឹង​អាច​បន្ត​ដណ្ដើម​បាន​មេដាយមាស នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​២០២២​នៅ​វៀតណាម និង ស៊ី​ហ្គេ​ម​២០២៣ នៅ​កម្ពុជា ខណៈ​ដែល​សាមីខ្លួន​ក៏​ប្រកាស​ជំហរ​ប្រឹងប្រែង​។

ថ្លែង​ក្រោយ​ទទួល​បាន​មេដាយមាស ស្រៀ​ង វី​រៈ បាន​លើក​ឡើង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទកភាព​មែនទែន ដែល​បាន​ឈ្នះ​មេដាយមាស នៅ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​៩ ហើយ​ខ្ញុំ​នឹង​ខិតខំ​ហ្វឹកហាត់​បន្ត​ទៀត​ដើម្បី​ត្រៀម​ស៊ី​ហ្គេ​ម​២០២២ នៅ​ប្រទេស​វៀតណាម និង​ស៊ី​ហ្គេ​ម​២០២៣ នៅ​ប្រទេស​កម្ពុជា​»​។​

ស្រៀ​ង វី​រៈ បាន​យកឈ្នះ​កីឡាករ​ម៉ា​ឡេ​ស៊ី S Gnanasekaran Kathish នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​សាមីខ្លួន​បាន​ឲ្យ​ដឹង​ថា ដៃគូ​របស់​ខ្លួន​ពិតជា​ដៃគូ​ដ៏​ស្វិតស្វាញ ដែល​ត្រូវការ​ប្រើ​បច្ចេកទេស​ផ្ទាល់ខ្លួន​ដើម្បី​យកឈ្នះ​។​វី​រៈ បាន​បង្ហើប​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​ប្រកួត​មាន​អារម្មណ៍​ថា ស្វិតស្វាញ​មែនទែន ហើយ​តានតឹង​នៅ​ពេល final ដោយសារ​កីឡាករ​ដៃគូ​របស់ខ្ញុំ​គាត់​ខ្លាំង អ៊ីចឹង​ខ្ញុំ​ត្រូវការ​ផ្ដោតអារម្មណ៍ ផ្ដោត​លើ​បច្ចេកទេស​ខ្លាំង​មែនទែន ដើម្បី​យកឈ្នះ​ដៃគូ​របស់ខ្ញុំ​។ ខ្ញុំ​បាន​ស្វែង​យល់​ច្រើន ខ្ញុំ​យល់​ពី​ដៃគូ​របស់ខ្ញុំ​ថា តើ​ខ្ញុំ​ត្រូវ​ប្រើ​បច្ចេកទេស​មួយ​ណា​ដែល​ឈ្នះ​ដៃគូ បើសិនជា​ដៃគូ​លឿន​ដៃ លឿន​ជើង តើ​ខ្ញុំ​ត្រូវ​ប្រើ​តិក​និក​អ្វី​ដើម្បី​ឈ្នះ​គាត់​»​។

​បន្ទាប់​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣១ នៅ​វៀតណាម កីឡា​កា​រ៉ា​តេ ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា នា​ពេល​ខាង​មុខ​ផង​ដែរ ខណៈ ស្រៀ​ង វី​រៈ បាន​ប្តេជ្ញា​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ត្រៀម​ស៊ី​ហ្គេ​ម​ទាំង ២​លើក​នេះ​។ «​ខ្ញុំ​ត្រៀមខ្លួន​រួច​ជា​ស្រេច​។ ខ្ញុំ​ត្រូវ​តែ​ហ្វឹកហាត់​បន្ត​រាល់ថ្ងៃ ដើម្បី​យក​មេដាយ​ស៊ី​ហ្គេ​ម​ជូន​ជាតិ (​កម្ពុជា​) ឲ្យ​បាន​ ។​ នៅ​ស៊ី​ហ្គេ​ម ដៃគូ​កាន់តែ​មាន​កម្រិត​កាន់តែ​ខ្លាំង អ៊ីចឹង​ខ្ញុំ​ខិតខំ​ហ្វឹកហាត់​បន្ត​ទៀត មិន​អាច​បន្ធូរ​ដៃ​បាន​ឡើយ ហ្វឹកហាត់​រហូត រហូត​ដល់​ថ្ងៃ​ប្រកួត​»​។ សម្ដី​របស់ ស្រៀ​ង វី​រៈ​។

គួរ​បញ្ជាក់​ថា មុន​នឹង​ឈាន​ទៅ​ទទួល​បាន​មេដាយមាស ស្រៀ​ង វី​រៈ បាន​ឆ្លង​ការ​ប្រកួត​ស្វិតស្វាញ ដោយ​ប្រកួត​ដំបូង​អង្គុយ​រង់ចាំ ប្រកួត​ទី​២ បាន​យកឈ្នះ​កីឡាករ​ឥណ្ឌូ​នេ​ស៊ី និង​ប្រកួត​ចុង​ក្រោយ​យកឈ្នះ​កីឡាករ​ម៉ា​ឡេ​ស៊ី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ