ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ចុះ​ចែក​អំណោយ​ជូន​គ្រួសារ​ទីទាល់​ក្រ និង​ចាស់ជរា

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦ លោក លុក ផុស អភិបាលស្រុក​អង្គរជុំ លោក​វរសេនីយ៍ត្រី ម៉ា​ន់ សុ​ខាត់ អធិការ​នគរបាល​ស្រុក លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦ លោក លុក ផុស អភិបាលស្រុក​អង្គរជុំ លោក​វរសេនីយ៍ត្រី ម៉ា​ន់ សុ​ខាត់ អធិការ​នគរបាល​ស្រុក លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​យក​នូវ​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ទីទាល់​ក្រ​ជា​ស្ត្រី​មេម៉ាយ និង​ចាស់ជរា​ចំនួន​០២​គ្រួសារ ក្នុង​នោះ​មានការ​ចូលរួម​ពី​សំណាក់​អស់លោក​ក្រុមការងារ​ជា​ច្រើន​នាក់​ទៀត​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទី​ទាំ​ល់​ក្រ​ចំនួន​០២​គ្រួសារ រស់នៅ​ក្នុ​ភូមិ​នគរ​ភាស ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប​។

លោក​អភិបាលស្រុក​អង្គរជុំ បាន​មាន​ប្រសាសន៍​សំណេះសំណាល ដោយ​បាន​គូសបញ្ជាក់​ថា ទោះបីជា​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ ដែល​ចែក​ជូន​ដល់ លោក​អ៊ុំ លោកពូ អ្នក​មីង នា​ពេល​នេះ​មាន​លក្ខណៈ​បន្តិចបន្តួច​ក្តី គឺ​សម្រាប់​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​បាន​មួយ​គ្រា​ផង​ដែរ​។ បន្ទាប់​មក​លោកយាយ លោកតា បាន​សម្ដែង​នូវ​ទឹកចិត្ត​សប្បាយ​រីករាយ និង​បាន​ថ្លែងអំណរគុណ​ជា​ខ្លាំង ដល់​លោក អភិបាលស្រុក និង​អស់លោក ដែល​បាន​ចុះ​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ ប្រជាពលរដ្ឋ​ទីទាល់​ក្រ​ជា​ស្ត្រី​មេម៉ាយ និង​ចាស់ជរា​ដូច​ជា​រូប​ខ្ញុំ​នៅ​ពេល​នេះ ខ្ញុំ​សូម​ជូនពរ​ឲ្យ​ជូ​ប​តែ​សេចក្តីសុខ សេចក្តីចម្រើន អាយុ​យឺនយូរ និង​សម្រេច​ភារកិច្ច​គ្រប់យ៉ាង​។

លោក​វរសេនីយ៍ត្រី ម៉ា​ន់ សុ​ខាត់ អធិការ​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា គ្រួសារ​ដែល​ទទួល​បាន​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ នា​ពេល​នេះ​មាន ៖ ១-​ឈ្មោះ លី ទី​ន ភេទ​ស្រី អាយុ​៨១​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ២-​ឈ្មោះ បឿន វ៉ែន ភេទ​ប្រុស អាយុ​៨១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឈិ​ត ហូ​យ អាយុ​៩២​ឆ្នាំ​។ លោក​អធិកា​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា ក្នុង​០១​គ្រួសារ​ទទួល​បាន​ថវិកា​ចំនួន​២០​ម៉ឺន​រៀល អង្ករ​២៥​គីឡូក្រាម ចានដែក​ធំ​០១ ឆ្នាំង​ដាំបាយ​០១ ចង្ក្រានហ្គាស​០១ ធុង​ដាក់​ទឹក​០១ ទឹកត្រី​០១​យូរ ទឹកស៊ីអ៊ីវ​០១​យូរ មុង​០១ កន្ទេល​០១ និង​ខ្នើយ​០១៕