មកដឹងពីជំហរកីឡាការិនី បាន ជាវៃ ក្រោយឈ្នះស្បែក ជើងមាស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កីឡាការិនីរបស់ក្រុមនារីភ្នំពេញក្រោន បាន ជាវៃ បានសម្ដែងក្ដីរំពឹងជាប់ជម្រើសជាតិ និង
រាជធានីភ្នំពេញ ៖ កីឡាការិនីរបស់ក្រុមនារីភ្នំពេញក្រោន បាន ជាវៃ បានសម្ដែងក្ដីរំពឹងជាប់ជម្រើសជាតិ និង
រាជធានីភ្នំពេញ ៖ កីឡាការិនីរបស់ក្រុមនារីភ្នំពេញក្រោន បាន ជាវៃ បានសម្ដែងក្ដីរំពឹងជាប់ជម្រើសជាតិ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម ដែលកម្ពុជានឹងចូលរួមលើកដំបូង។
ការលើកឡើងបែបនេះ បន្ទាប់ពីរូបគេបានជួយឲ្យក្រុមនារីភ្នំពេញក្រោន ឈ្នះពានរង្វាន់ជម្រើសជើងឯកលីគបាល់ទាត់នារីកម្ពុជា ឆ្នាំ២០២១ និងបានក្លាយជាកីឡាការិនីទាត់បាល់បញ្ជូលទីបានច្រើនជាងគេក្នុងលីគ (៣៥គ្រាប់)។
កីឡាការិនី បាន ជាវៃ បានបង្ហាញចំណាប់អារម្មណ៍ឱ្យដឹងថា «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ដែលជួយអោយក្រុមលើកពានជាលើកដំបូង ព្រោះជាផ្នែកមួយដែលបង្ហាញថា ស្រី្តក៏ធ្វើបានដូចបុរសដែរ និងជាប្រវត្តិស្រាស្ត សំរាប់ក្លិប និងខ្លួនខ្ញុំផងដែរ។ ការឈ្នះនេះ គឺជាកម្លាំងចិត្តយ៉ាងធំ និងជាការបង្ហាញសមត្ថភាពដល់អ្នកគ្រាំទ្រ និងសម្រាប់មានឱកាសចូលរួមជាមួយជម្រើសជាតិផងដែរ»។
និយាយអំពីស៊ីហ្គេម នៅវៀតណាម នាពេលខាងមុខ ជាវៃ បានបន្តទៀតថា៖ «ខ្ញុំបានត្រៀមខ្លួនរួចហើយសម្រាប់ស៊ីហ្គេមលើកដំបូង ដោយសារតែយើងមានការប្រមូលផ្ដុំរយៈពេលយូរ ហើយយើងក៏បានឃើញថា បាល់ទាត់ស្ត្រីនៅកម្ពុជា មានការរីកចម្រើន ដោយសារតែមានក្លិបអាជីពមួយចំនួនដែលគាត់បានត្រៀមខ្លួនសម្រាប់បញ្ជូនកីឡាការិនីដើម្បីទៅប្រកួតប្រជែងនៅស៊ីហ្គេមលើកដំបូង»។
«ការរំពឹងទុករបស់ខ្ញុំ យើងមិនអាចថា ១០០ភាគរយបានទេ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងអាចយកបាន៥០ ឬក៏ ៦០ភាគរយ នៃការចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងជាលើកដំបូង ហើយជាការកែប្រែចំណុចខ្វះខាតផ្សេងទៀត ដើម្បីយើងត្រៀមខ្លួននៅស៊ីហ្គេម២០២៣ ដែលយើងធ្វើជាម្ចាស់ផ្ទះ»។ គ្រូពេទ្យប្រចាំក្លិបភ្នំពេញក្រោនផងដែររូបនេះ បានសង្កត់ធ្ងន់។
សូមបញ្ជាក់ថា ក្រុមមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម លើប្រភេទកីឡាបាល់ទាត់ ក្នុងវិញ្ញាសាបាល់ទាត់នារី ដែលគ្រោងចាប់ផ្ដើមមុនពិធីបើក (ពិធីបើកនៅថ្ងៃទី១២ ខែឧសភា) នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ ការចាប់ឆ្នោតបែងចែកពូល នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ដោយកម្ពុជា ស្ថិតនៅ POT ទី៣។
កីឡាការិនី បាន ជាវៃ បានចាប់ផ្ដើមលេងបាល់ទាត់ ជាមួយក្រុមមួយរបស់ខេត្តបាត់ដំបង គឺ Might Girl ចន្លោះ ឆ្នាំ២០១០ ដល់២០១៥ ដែលក្រុមនេះ គឺលេងពេលខ្លួនកំពុងស្ថិតនៅក្នុងមណ្ឌលកុមារកំព្រាខេត្តបាត់ដំបង ។ ក្រោយ ពេលរៀនចប់ថ្នាក់ទី១២ ត្រូវមករៀននៅភ្នំពេញ ជាវៃ ត្រូវរកសាលារៀនដោយខ្លួនឯង រហូតដល់ឆ្នាំ២០១៥ ក្មេងស្រី កំព្រាខាងលើក៏ទទួលបានឱកាសចូលហាត់បាល់នៅភ្នំពេញក្រោន ហើយភ្នំពេញក្រោន ក៏បានជួយឲ្យខ្លួនបានរៀន ចប់ចុងជាប់ដើមនៅឆ្នាំ២០១៩ ។
ពេលសួរនាំអំពីថា តើបាល់ទាត់នារីកម្ពុជាមានការប្រែប្រួលបែបណាខ្លះ បើធៀបទៅនឹងប៉ុន្មានឆ្នាំមុន ជាវៃ បានឆ្លើយតបថា៖ «ចា៎ កីឡាការិនីយើងឥលូវមានការប្លែកឆ្ងាយពី៥ ឬ៦ឆ្នាំមុន ដែលខ្ញុំលេង ដោយសារទី១ មានក្លិបច្បាស់លាស់ហើយគេបង្កើតឲ្យមានរចនាសម្ព័ន្ធ មានការហ្វឹកហាត់ត្រឹមត្រូវ។ មួយទៀត មានឱកាសសហព័ន្ធបង្កើតលីគសម្រាប់មានការប្រកួតអ៊ីចឹង ធ្វើឲ្យសមត្ថភាពកីឡាការិនី មានការកើនឡើងជាងមុនឆ្ងាយ ទាំងទម្រង់លេង និងក៏ដោយសារយើងមានគ្រូបង្វឹកដែលមានសញ្ញាបត្រត្រឹមត្រូវ មានបទពិសោធន៍ក្នុងការដឹកនាំក្រុមនារី»៕
ចែករំលែកព័តមាននេះ