ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតី​ត​ម្ចាស់​មេដាយ​ប្រាក់​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ជឹ​ម ផា​ន នៅ​តែ​រំពឹង​ឈ្នះ​មេដាយ​ម្ដងទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ អតីត​ម្ចាស់​មេដាយ​ប្រាក់ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ជឹ​ម ផា​ន បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់ ថា នឹង​ដណ្តើម​

​​រាជធានីភ្នំពេញ ៖ អតីត​ម្ចាស់​មេដាយ​ប្រាក់ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ជឹ​ម ផា​ន បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់ ថា នឹង​ដណ្តើម​មេដាយ​ឲ្យ​បាន​មួយ​គ្រឿង ពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ឆ្នាំ​២០២២ ក្រោយ​ម្ចាស់ផ្ទះ​វៀតណាម សម្រេចចិត្ត​មិន​រៀបចំ​ព្រឹត្តិការណ៍​បន្ទាប់​ពី​បញ្ចប់ ស៊ី​ហ្គេ​ម លើក​ទី​៣១ ពី​ថ្ងៃ​ទី​១២ ដល់ទី​២៣ ខែឧសភា ឆ្នាំ​២០២២ ខាង​មុខ​នេះ ។ ការ​ថ្លែង​បញ្ជាក់​ប្រាប់ Cambodia 2023.com បែប​នេះ​ធ្វើ​ឡើង ក្នុង​ពិធី​ប្រកួត​កីឡា​ជន​ពិការ​ជ្រើសរើស​ឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២២ នា​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​។

ជឹ​ម ផា​ន ប្រាប់​ថា ទន្ទឹម​ជាមួយនឹង​ការ​ដាក់​គោលដៅ​ដណ្តើម​មេដាយ​ឲ្យ​បាន​ពី​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នេះ ក៏​មាន​បញ្ហា​ប្រឈម​ច្រើន​ដែរ ដូច​ជា ទីលាន គឺ​ហ្វឹកហាត់​លើ​ផ្លូវ​ប៉េ​តុង រីឯ​សម្ភារ​ក៏​ចាស់​ៗ​អស់ហើយ (​ដូច​ជា​ជើង​សម្រាប់​រត់ ស្រោមជើង​ជាដើម )​។ កីឡាករ​ពិការ​រូប​នេះ បន្ត​ថា ទោះបី​ជួប​បញ្ហា​ខ្លះ​ៗ វ័យ​ក៏​ជ្រេ​បន្តិច​ក្តី ប៉ុន្តែ​ឆន្ទៈ​ដណ្តើម​មេដាយ​ជូន​ជាតិ នៅ​តែ​មាន រហូត​ដល់​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

អតីត​ម្ចាស់​មេដាយ​ប្រាក់​រូប​នេះ ក៏​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដែល​ជា​និច្ចកាល​សម្តេច​តែងតែ​ឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី ថវិកា និង​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​ពិការ រហូត​ដណ្តើម​បាន​មេដាយ​ជា​ច្រើន​ឆាក​អន្តរជាតិ មក​ជូន​កម្ពុជា​ និង​សូមថ្លែង​អំណរគុណដល់​ឯកឧត្តម យី វាសនា អគ្គលេខាធិការ​បា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ក្រសួង​អប់រំ​យុវជន និង​កីឡា ព្រមទាំង គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។

ការ​ជំរុញ​ទឹកចិត្ត​ខ្លាំង​របស់​ថ្នាក់ដឹកនាំ បាន​ធ្វើ​ឲ្យ​កីឡាករ​ពិការ​ជើង​ស្តាំ រូប​នេះ តាំងចិត្ត​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង ដោយ​សម្រួច​លើ​វិញ្ញាសា​រត់​ចម្ងាយ​១០០​ម៉ែត្រ នៅ​ទីលាន​ហ្វឹកហាត់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ បន្ទាប់​ពី​ការ​ស្នើ​សុំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា (Camsoc) តាម​រយៈ​ឯកឧត្តម យី វាសនា ។

គួរ​រម្លឹក​ថា ជឹ​ម ផា​ន ជា​អតីត​កីឡាករ​បាល់ទះ​ឈរ​ជន​ពិការ ក្នុង​ឆ្នាំ​១៩៩៧ ធ្លាប់​ចូលរួម​ប្រកួត​កម្រិត​អន្តរជាតិ​ជា​ច្រើន និង​ធ្លាប់​ជួយ​កម្ពុជា​ឈ្នះ​មេដាយមាស នៅ​តំបន់​អាស៊ី ក្នុង​ចំណោម​៤០​ប្រទេស ឆ្នាំ​២០០២ ពី​ប្រទេស​កូរ៉េ និង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៤ នៅ​ទ្វីបអឺរ៉ុប​ផង​ដែរ ។ ប៉ុន្តែ​លោក​បាន​ប្តូរ​មក​ហ្វឹកហាត់​កីឡាអត្ត​ពលកម្ម​ក៏​ទទួល​បាន​ជោគជ័យ​ច្រើន​គួរសម​ក្នុង​នោះ ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់ និង​សំ​រិ​ទ្ធ​ជា​ច្រើន​គ្រឿង ជូន​កម្ពុជា ពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា សិង្ហ​បូ​រី និង​ចុង​ក្រោយ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ជឹ​ម ផា​ន ដណ្តើម​មេដាយ​ប្រាក់​១ និង​សំ​រិ​ទ្ធ​១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ