ទទួលទានបន្លែជួយរំលាយអាហារកាត់បន្ថយអាការចុកសៀត
អាការឈឺពោះ អាចបណ្តាលមកពីចំណីអាហារ ក្រោយពេលទទួលទាន ដែលអាការនេះធ្វើឱ្យពោះលោកអ្នកតឹងណែនចុកឆ្អល់ ឬមានអាការភើ ។ លើសពីនេះក៏មានការចុកសៀតរកកល់ក្អួតចង្អោរផងដែរ ។
អាការឈឺពោះ អាចបណ្តាលមកពីចំណីអាហារ ក្រោយពេលទទួលទាន ដែលអាការនេះធ្វើឱ្យពោះលោកអ្នកតឹងណែនចុកឆ្អល់ ឬមានអាការភើ ។ លើសពីនេះក៏មានការចុកសៀតរកកល់ក្អួតចង្អោរផងដែរ ។
អាការឈឺពោះ អាចបណ្តាលមកពីចំណីអាហារ ក្រោយពេលទទួលទាន ដែលអាការនេះធ្វើឱ្យពោះលោកអ្នកតឹងណែនចុកឆ្អល់ ឬមានអាការភើ ។ លើសពីនេះក៏មានការចុកសៀតរកកល់ក្អួតចង្អោរផងដែរ ។ ទាក់ទងនឹងការចុកឆ្អល់នេះ មានអាហារជាប្រភេទរុក្ខជាតិមួយចំនួនជួយទប់ស្កាត់ផងដែរ អាហារទាំងនោះរួមមាន៖
-ខ្ញី ៖ ជាអាហារមួយប្រភេទជួយព្យាបាលអាការឈឺពោះចុកសៀត អាចជួយរំលាយអាហារ និងធ្វើឱ្យដើរខ្យល់បានស្រួល ។ ក្រៅពីនេះក៏ជួយព្យាបាលគ្រុនផ្តាសាយបំបាត់អាការរកកល់ក្អួតចង្អោរ ឬហើមពោះជាដើម ។
-សម្បកក្រូចឃ្វិច ៖ នៅពេលអ្នកទទួលទានក្រូចកុំចោលសម្បក ព្រោះសម្បកអាចជួយក្នុងការរំលាយអាហារដែលមានជាតិខ្លាញ់ខ្ពស់ ជួយកាត់បន្ថយ Colesterol និងកែតម្រូវជាតិស្ករនៅក្នុងឈាម ។ សម្បកក្រូចមានរស់ជាតិល្វីង ដូច្នេះគួរយកទៅអាំងរហូតសម្បកឡើងក្រមៅ ទើបធ្វើឱ្យក្លិនក្រអូប រស់ជាតិល្វីងនឹងថយចុះ និងអាចទទួលទានយ៉ាងងាយស្រួល ។
-ខ្ទឹមស ៖ បច្ចុប្បន្នខ្ទឹមស គឺជាអាហារមួយប្រភេទបានទទួលការពេញនិយមក្នុងការទទួលទានពីសំណាក់ពលរដ្ឋគ្រប់រូប ។ គុណប្រយោជន៍របស់ខ្ទឹម ក្រៅពីជួយកាត់បន្ថយកម្រិតជាតិខ្លាញ់ គឺកាត់បន្ថយសម្ពាធឈាម និងទ្រទ្រង់ដល់ប្រព័ន្ធការពារមេរោគក្នុងរាងកាយឱ្យបានល្អនោះ ក៏អាចជួយរំលាយអាហារឱ្យប្រក្រតីបាន ព្រោះវាមានសារធាតុជួយបង្កើនការរំលាយអាហារដ៏មានប្រសិទ្ធភាព ។ អ្នកដែលរមែងឈឺពោះ ព្រោះតែចំណីអាហារមិនបានរំលាយ គួរទទួលទានខ្ទឹមសប្រហែល១ឬ២ចំណិតក្រោយពេលអាហារ ដល់ពេលនោះអាការនៃការឈឺពោះនឹងមានភាពល្អប្រសើរ ។
-ខ្ទឹមក្រហម ៖ ជាទូទៅនៅពេលកុមាររកកល់ផ្តាសាយ ស្ត្រីជាម្តាយរមែងដំខ្ទឹមក្រហមស្ងោឱ្យក្តៅរួចយកទៅលាយជាមួយទឹកក្តៅឧណ្ហៗ ងូតទៅលើកុមារ ព្រោះសារធាតុនៅក្នុងខ្ទឹមក្រហមជួយបង្កើនភាពស្រស់ស្រាយ និងភាពកក់ក្តៅដល់រាងកាយ ។ ក្រៅពីនេះខ្ទឹមក្រហមក៏មានគុណសម្បតិ្តក្នុងការដើរខ្យល់ កាត់បន្ថយអាការចុកពោះ ឬណែនពោះ និងជួយរំលាយអាហារបានផងដែរ ។
-ស្លឹកគ្រៃ ៖ វាមានសារធាតុក្នុងការបញ្ចេញទឹកប្រមាត់ឱ្យជួយរំលាយអាហារ ជួយឱ្យដើេរខ្យល់ល្អ និងកាត់បន្ថយការចុកណែនក្នុងពោះ ត្រូវលាងស្លឹកគ្រៃឱ្យបានស្អាតរួចហាន់ជាចំណិតតូចៗ ឬវាយឱ្យបែកយកទៅស្ងោរឱ្យពុះ និងទុកឱ្យក្តៅឧណ្ហៗ រួចពិសាជាការស្រេច ។
-ស្លឹកម្រះព្រៅ ៖ ម្រះព្រៅជាឱសថបុរាណមួយប្រភេទមានគុណប្រយោជន៍ល្អ ប្រសិនបើមនុស្សណាម្នាក់ទទួលទានអាហារមិនសូវរំលាយបានល្អ គួរពិសាទឹកស្ងោរម្រះព្រៅដោយប្រើមួយកណ្តាប់ដៃរួចច្រោះយកកាកចេញជាការស្រេច ។
-ម្រេច ៖ ម្រេចយករស់ជាតិហឹរ ជួយជំរុញការបញ្ចេញជាតិអាស៊ីដក្នុងចំណីអាហារ អាចជួយរំលាយអាហារ កាត់បន្ថយការហើមពោះ ចុកសៀត និងជួយឱ្យដើរខ្យល់បានល្អ។ លោកអ្នកទទួលទានម្រេចខ្ចី គឺជាការល្អបំផុត ព្រោះមិនសូវហឹរ ហើយមានប្រយោជន៍ដល់រាងកាយទៀតផង ៕
ចែករំលែកព័តមាននេះ