ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍ គួរ​ឲ្យ​រន្ធត់​ទៀត​ហើយ !

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ តាមសេចក្តីរាយការណ៍ ពីអ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាព បានឲ្យដឹងថា អ្នកបើកបរ​រថយន្ត​ម្នាក់ បាន​ស្លា.ប់​គាប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​របស់​ខ្លួន ក្នុង​ខណៈ ដែល​បើកបរ

ខេត្ត​ព្រះ​សីហ​នុ ៖ តាមសេចក្តីរាយការណ៍ ពីអ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាព បានឲ្យដឹងថា អ្នកបើកបរ​រថយន្ត​ម្នាក់  បាន​ស្លាប់​គាប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​របស់​ខ្លួន  ក្នុង​ខណៈ ដែល​បើកបរ​ទៅ​បុក​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត  ដែល​ចត​ស្ងៀម​នៅ​នឹង​ចិញ្ចើម​ផ្លូវជាតិ​ក្បែ​គេ​លក់​សាច់​ឆ្កែ​។

ហេតុ​ការ​នេះ​បាន​កើតឡើង នៅ​លើ​ផ្លូវជាតិ​លេខ​៣(​វាល​រេញ​-​កំពត​) ត្រង់​ចំណុច​ផ្លូវ​រថភ្លើង​ឆ្លងផ្លូវ  ស្ថិត​ក្នុងភូមិ​ទួល ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​ក្បាល​ព្រលប់​វេលា​ម៉ោង​៦​និង​០០​នាទី ថ្ងៃ​ទី​០៨ ខែកញ្ញា​នេះ​។ យ៉ាងណា​ក្រោយ​ពី​កើតហេតុ​ជាង​១​ម៉ោង អត្តសញ្ញាណ​អ្នកបើកបរ​ដែល​ស្លាប់​នោះ  គេ​នៅ​ពុំ​ទាន់​ស្គាល់​ឡើយ ព្រោះ​សាកសព​នៅ​គាប​ជាប់​ក្នុង​រថយន្ត​នោះ​នៅឡើយ​៕