ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បន្ត​ឈរ​កំពូល​តារាង​ក្រោយ​ពី​បាន​យកឈ្នះ​ម្ចាស់ផ្ទះ ​ខ​.​ភ​.​ម​ ៣-១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នៅ​តែ​អាច​រក្សា​តំណែង​ជួ​មុខ​ក្នុង​តារាង​បាន​យ៉ាង​ល្អ នា​ស​

រាជធានី​ភ្នំពេញ ​៖ ​ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នៅ​តែ​អាច​រក្សា​តំណែង​ជួ​មុខ​ក្នុង​តារាង​បាន​យ៉ាង​ល្អ នា​ស​ប្ដា​ហ៍​ទី​៤​នៃ​ព្រឹត្តិការណ៍​ខេ​ម​បូ​ឌា​ព្រី​មៀលី​គ​ឆ្នាំ​២០២២ ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​កង​យោធពលខេមរៈភូមិន្ទ​ក្នុង​លទ្ធផល​៣-១ ​កាលពី​ថ្ងៃ​សៅរ៍​ ទី​២៦​ មីនា ធ្វើ​ឱ្យ​មានការ​កើនឡើង​១២​ពិន្ទុ​ពេញ​។

ទោះជា​យ៉ាងណា​ សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​តង់​ទី​១​ក្រុម​កង​យោធពលខេមរៈភូមិន្ទ​ពិតជា​ធ្វើ​បាន​ល្អ​មែនទែន ដោយ​អាច​ការពារ​មិន​ឱ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ទាត់​បញ្ចូល​ទី​ក្រុម​ខ្លួន​បាន​ដោយ​ងាយ​នោះ​ដែរ​ ។ ​ប៉ុន្តែ​គេ​មានឱកាស​លេង​វាយ​សម្រុក​ទៅ​មក​បាន​យ៉ាង​ល្អ​បំផុត​ ។ ​ចូល​ដល់​តង់​ទី​២​ទើប​ក្រុម​ទាំង​ពីរ​មានឱកាស​រកបាន​គ្រាប់​បាល់​រៀង​ៗ​ខ្លួន ប៉ុន្តែ​ម្ចាស់ផ្ទះ​រកបាន​ត្រឹមតែ​១​គ្រាប់​ប៉ុណ្ណោះ ខណៈ​ក្រុម​ភ្ញៀវ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​រកបាន​គ្រាប់​បាល់​នាំមុខ​រហូត​ដល់​ទៅ​៣​គ្រាប់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បន្ត​រក្សា​តំណែង​ជួ​មុខជា​បណ្ដោះ​អាស​ន្ត ដោយ​មាន​១២​ពិន្ទុ​សម្រាប់​ការ​ប្រកួត​ទាំង​៤​លើក​មកនេះ​។​

ចំណែក​ក្រុម​កង​យោធពលខេមរភូមិន្ទ​វិញ​ទើបតែ​រកបាន​៤​ពិន្ទុ​ប៉ុណ្ណោះ សម្រាប់​ការ​ប្រកួត​ទាំង​៤​លើក​ឈ្នះ​១​ស្មើ​១​ចាញ់​អស់​២​ប្រកួត​ស្ថិត​នៅ​លេខ​រៀង​ទី​៦​។

ដោយឡែក​សម្រាប់​ក្រុម​អង្គ​រថា​យ​ហ្គឺ​វិញ​ពេល​នេះ​បាន​ធ្លាក់​ចេញពី​Top4​ក្រោយ​ពី​បាន​ចាញ់​ក្រុម​បឹង​កេ​ត​២-០​រួច​មក​នោះ ​។ ​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​រវេ​រវាង​ក្រុម​ទាំង​ពីរ​កាលពី​ថ្ងៃ​សៅរ៍​ក្រុម​អង្គ​រថា​យ​ហ្គឺ​ក៏​ធ្វើ​បាន​ល្អ​ណាស់​ដែរ ដោយនៅ​ត្រឹម​តង់​ទី​១​គេ​អាច​ទប់ទល់​ជាមួយ​ក្រុម​បឹង​​កេតត្រឹម​​០-០​ប៉ុណ្ណោះ​ ។ ​ប៉ុន្តែ​ចូល​ដល់​តង់​ទី​២​ត្រូវ​ក្រុម​បឹង​កេ​ត​លេង​វាយ​សម្រុក​រកបាន​២​គ្រាប់​ផ្ទួន​ៗ​ ។ ​ហើយ​សម្រាប់​ការ​បរាជ័យ​ក្រោម​ថ្វី​ជើង​បឹង​កេ​ត​នា​ពេល​នេះ បាន​ធ្លាក់​ចេញ​បី​Top4​មក​នៅ​លេខ​រៀង​ទី​៥​ដោយ​ការ​ប្រកួត​ទាំង​៤​លើក​ឈ្នះ​១​ស្មើ​១​ចាញ់​២​ប្រកួត​មាន​៤​ពិន្ទុ​។​រីឯ​ក្រុម​បឹង​កេ​ត​ឡើង​មក​នៅ​លេខ​រៀង​ទី​៤​ជំនួស​វិញ​ដោយ​ការ​ប្រកួត​ទាំង​៤​លើក​មកនេះ​ឈ្នះ​២​ចាញ់​អស់​២​ប្រកួត​ទៅ​វិញ​មាន​៦​ពិន្ទុ​។

ក្រុម​ណា​ហ្គា​វើ​ល​បាន​ហក់​ឡើង​មក​នៅ​លេខ​រៀង​ទី​២​នៃ​តារាង​បន្ទាប់​បី​បាន​យកឈ្នះ​លើ​ក្រុម​គី​រី​វង្ស​សុខ​សែន​ជ័យ​២-១ ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍​នៅ​លើ​ទីលាន​កីឡដ្ឋាន​ព្រី​ន​ស៍​ ។ ​ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​ទទួលភ្ញៀវ​វិសាខា​លើក​នេះ​បាន​ត្រឹម​លទ្ធផល​០-០​ប៉ុណ្ណោះ​ ។​ ដូច្នេះ​ភ្នំពេញ​ក្រោ​ន​ធ្លាក់​មក​នៅ​លេខ​រៀង​ទី​៧ ការ​ប្រកួត​ទាំង​៤​លើក​មកនេះ​អត់​ដែល​ឈ្នះ​ស្មើ​២​ប្រកួត​ទើបតែ​រកបាន​២​ពិន្ទុ​។​រីឯ​ក្រុម​វិសាខា​ការ​ប្រកួត​ទាំង​៤​លើក​ឈ្នះ​២​ស្មើ​១​ចាញ់​អស់​១​ប្រកួត​មាន​៧​ពិន្ទុ​ឈរ​នៅ​លេខ​រៀង​ទី​៣​នៃ​តារាង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ