ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5G ដើរតួ​យ៉ាង​សំខាន់​ក្នុង​បច្ចេកវិទ្យា​ទូរស័ព្ទ

7 ឆ្នាំ មុន

បច្ចេកវិទ្យា​ជំនាន់​ថ្មី 5G ក្នុង​ទូរស័ព្ទ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ម៉ាស៊ីន​បង្កើត​ថ្មី​ដែល ដើរតួ​យ៉ាង​សំខាន់​ក្នុង​វិស័យ​ឧស្សាហកម្ម នេះ​បើ​តាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ស៊ុ​យ​អ៊ែ​ត Ericsson ។

បច្ចេកវិទ្យា​ជំនាន់​ថ្មី 5G ក្នុង​ទូរស័ព្ទ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ម៉ាស៊ីន​បង្កើត​ថ្មី​ដែល ដើរតួ​យ៉ាង​សំខាន់​ក្នុង​វិស័យ​ឧស្សាហកម្ម នេះ​បើ​តាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ស៊ុ​យ​អ៊ែ​ត Ericsson ។

របាយការណ៍​របស់​ក្រុមហ៊ុន​Ericsson បែប​នោះ​ដោយសារ​ដកស្រង់​ពី​ទស្សនៈ​នានា​ពី​នាយក​ប្រតិបត្តិ​នៃ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ប្រមាណ​៦៥០​នាក់​នៅ​ទូ​ទាំង​ពិភពលោក​នៃ​វិស័យ​ចំនួន​៨ ដូច​ជា​ឧស្សាហកម្ម​រថយន្ត ឧស្សាហកម្ម​សុខភាព ឧស្សាហកម្ម​អីុ​ន​ធើ​រ​ណេ​ត​និង​ឌី​ជី​ថ​ល ឧស្សាហកម្ម​សុវត្ថិភាព​សាធារណៈ ឧស្សាហកម្ម​សេវា​ហិរញ្ញវត្ថុ ឧស្សាហកម្ម​ហ្គេ​ម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ឧស្សាហកម្ម​សំភារ​និង​ឧស្សាហកម្ម​ផលិត​បច្ចេកវិទ្យា​ជាន់ខ្ពស់ របស់​ខ្លួន​ដែល​ជះ​ឥទ្ធិពល​បំផុត​ក្នុង​វិស័យ​នីមួយ​ៗ ដែល​ចម្លើយ​ភាគច្រើន​និយាយ​ពី​ពាក្យ​ថា 5G ដែល​ដើរតួ​យ៉ាង​សំខាន់​លើ​គ្រប់​វិស័យ​នោះ​។

លោក Rima Qureshi ដែល​ជា​ប្រធាន​ការិយាល័យ​យុទ្ធសាស្ត្រ​របស់​Ericsson និយាយ​ថា ជាមួយនឹង​បច្ចេកវិទ្យា 5G បណ្តា​ឧស្សាហកម្ម​ទាំងឡាយ​នឹង​សម្រេច​តាម​បំណង​ដែល​គេ​ត្រូវការ និង​អាច​បំពេញចិត្ត​តាម​តំរូវការ​របស់​អតិថិជន​កាន់តែ​លឿន​និង​វា​ជា​ការ​បង្កើត​ថ្មី ។ មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​វិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់​លើ​ពាណិជ្ជកម្ម​ទូរស័ព្ទ ។

ដូច​ជា​ក្នុង​វិស័យ​ឧស្សាហកម្ម​រថយន្ត គឺ​ការ​ភ្ជាប់​រវាង​រថយន្ត​របស់​អតិថិជន​ជាមួយ​តម្រូវការ​ដូច​ជា​ប្រព័ន្ធ​បើកបរ​ដោយ​ខ្លួនឯង ប្រព័ន្ធ​GPS  ការ​ដំឡើង​បច្ចេកវិទ្យា​ផែនទី ដែល​កាន់តែ​មាន​ភាព​ងាយស្រួល និង​រហ័ស​ជាមួយ​បច្ចេកវិទ្យា 5G នៅ​ទូ​ទាំង​ពិភពលោក ។ ចំណែក​វិស័យ​សុខភាព​សាធារណៈ​បច្ចេកវិទ្យា 5G នឹង​អាច​ជួយ​ធ្វើ​ឲ្យ​ប្រជាជន​លើ​លោក​មាន​សុវត្ថិភាព​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត ។ វិស័យ​ឧស្សាហកម្ម​សេវា​ហិរញ្ញវត្ថុ​បច្ចេកវិទ្យា​នឹង​ជួយ​ព​ង្លឿ​ន​ពេលវេលា​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​គ្នា​នឹង​គ្នា​សូ​ម្បី​តែ​ពាណិជ្ជកម្ម​លើ​ទួ​រ​ស័ព្ទ​ដៃ ។ ចំណែក​វិស័យ​ឧស្សា​កម្ម​ហ្គេ​ម​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រឹងរឹតតែ​ត្រូវការ​បច្ចេកវិទ្យា 5G ថែម​ទៀត​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អតិថិជន​របស់​គេ​ទទួល​បាន​ភាព​រីករាយ​ខ្លាំង​លើ​ល្បឿន​នៃ​ដំណើរការ​កម្មវិធី​ជាដើម ៕​