ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នូរ​ផ្ទុះ​ខ្លាំង​ៗ​ជា​ច្រើន​នៅ​ទីក្រុង​ធំ​អ៊ុយ​ក្រែ​ន​ក្បែរ​ប៉ូ​ឡូញ

2 ឆ្នាំ មុន

ការ​ប្រកាស​អាសន្ន​ត្រូវបាន​បន្លឺ​នា​វេលា​ម៉ោង​១៦​និង​១២​នាទី​ម៉ោង​ ក្នុងស្រុក ថ្ងៃ​ទី​២៦ ខែមីនា នៅ​ទីក្រុង LVIV ជាទី​ក្រុងធំ​ទី​៣ ​របស់​អ៊ុយ​ក្រែ​ន ជិត​ព្រំដែន​ប៉ូ​ឡូញ ។ ប៉ុន្មាន​នាទី​ក្រោយ​ការ​ប្រកាស​អាសន្ន​នេះ

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ការ​ប្រកាស​អាសន្ន​ត្រូវបាន​បន្លឺ​នា​វេលា​ម៉ោង​១៦​និង​១២​នាទី​ម៉ោង​ ក្នុងស្រុក ថ្ងៃ​ទី​២៦ ខែមីនា នៅ​ទីក្រុង LVIV ជាទី​ក្រុងធំ​ទី​៣ ​របស់​អ៊ុយ​ក្រែ​ន ជិត​ព្រំដែន​ប៉ូ​ឡូញ ។ ប៉ុន្មាន​នាទី​ក្រោយ​ការ​ប្រកាស​អាសន្ន​នេះ ទីក្រុង​នា​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន​នោះ រង​ការ​វា.យប្រហា.រ​ដោយ​មី​ស៊ី​ល​២​គ្រា.ប់ ។

ក្រោយ​ការ​វា.យប្រហា.រ​នោះ​ មាន​ផ្សែង​យ៉ាង​ក្រាស់​ហុយ​ចេញ​យ៉ាង​ខ្មួលខ្មាញ់ លើ​ផ្នែក​ដ៏​ធំ​នៃ​ទីក្រុង ដែល​មាន​ប្រជា​ជន​៧២០.០០០​នាក់​នេះ ។ មនុស្ស​យ៉ាងតិច​៥​នាក់​ រង​របួស​ដោយ​ការ​វា.យប្រហា.រ​នេះ ​ដែល​ត្រូវ​ចំ​ទីតាំង​ឧស្សាហកម្ម​កន្លែង​ស្តុក​ប្រេងឥន្ធនៈ ។ ពុំ​មាន​អគារ​ប្រជាជន​រស់នៅ​ណាមួយ​រង​ការ​ប៉ះពាល់​ឡើយ ។ នេះ​ជា​ការ​អះអាង​របស់​អភិបាលក្រុង លោក ANDRIY SADOVY តាម​តេ​ឡេ​ក្រាម ។

ក្រុង LVIV តាំងពី​មាន​សង្គ្រាម​មក​រង​ការ​វា.យប្រហា.រ​ម្ដងម្កាល់ ពិសេស​ដោយ​មី​ស៊ីល​រុ​ស្សុី​។ កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា រោងចក្រ​ជួសជុល​យន្តហោះ​មួយ ស្ថិត​នៅ​ជិត​ព្រ​លាន​យន្តហោះ​ក្រុង​រង​ការ​កម្ទេច​ដោយ​គ្រា.ប់​មី​ស៊ី​ល ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក​មូលដ្ឋាន​មួយ​ស្ថិត​នៅ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ព្រ​លាន​យន្តហោះ​នេះ​ដែរ ក៏​រង​ការ​វា.យប្រហា.រ​ដោយ​មនុស្ស​ច្រើន​​សិប​នាក់​ត្រូវ​ស្លា.ប់ ។ ទីក្រុង​នេះ​ក្លាយជា​កន្លែង​រត់​ភៀសខ្លួន​របស់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន តាំងពី​សង្គ្រាម​ចាប់ផ្ដើម​មក ។ ស្ថានទូត​លោក​ខាង​លិច​ជា​ច្រើន​ក៏​ផ្ទេរ​ពី​ក្រុង​គៀវ​ទៅ​កាន់​ទីក្រុង​នេះ​ដែរ ។

ការ​វា.យប្រហា.រ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា កើត​មាន​២៤​ម៉ោង បន្ទាប់​ពី​សេចក្ដីថ្លែងការណ៍​របស់​សេនាធិការដ្ឋាន​កង​ទ័ព​រុ​ស្សុី​ពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធ​សាស្ត្រ​យោធា​រុ​ស្សុី​ដែល​ថា ​ផ្ដោត​លើ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន តែ​យុទ្ធសាស្ត្រ​នោះ​មិន​ត្រូវ​បាន​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជឿជាក់​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ