ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បាត់​មុខ​១​ស​ប្ដា​ហ៍ ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្សុី​ លេចមុខ​វិញ

2 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្សុី លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ​បាន​លេចមុខ​វិញ​ជា​លើក​ដំបូង ក្រោយ​បាត់​មុខ​២​ស​ប្ដា​ហ៍​មក ។ នេះ​បើ​តាម​បណ្ដា​រូបភាព​វី​ដេ​អូ​ផ្សាយ​នា​ថ្ងៃ​ទី​២៦ ខែមីនា​ ឆ្នាំ២០២២ ក្រោយ​ការ​បាត់​មុខ​លោក​ដែល​នាំ​ឲ្យ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្សុី លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ​បាន​លេចមុខ​វិញ​ជា​លើក​ដំបូង ក្រោយ​បាត់​មុខ​២​ស​ប្ដា​ហ៍​មក ។ នេះ​បើ​តាម​បណ្ដា​រូបភាព​វី​ដេ​អូ​ផ្សាយ​នា​ថ្ងៃ​ទី​២៦ ខែមីនា​ ឆ្នាំ២០២២ ក្រោយ​ការ​បាត់​មុខ​លោក​ដែល​នាំ​ឲ្យ​ការ​សួរ​ដេញ​ដាល​គ្នា​ពី​វាសនា​របស់​លោក​ក្រោយ​ការ​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មក ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្សុី​នា​ថ្ងៃ​ទី​២៦ ខែមីនា បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ បង្ហាញ​លោក​ឆ​យ​ហ្គូ ដឹកនាំ​កិច្ចប្រជុំ​មួយ​ផ្ដោត​លើ​ថវិកា​គ្រឿង​ស​ព្វា​វុ​ធ​រុ​ស្សុី ។ រូបភាព​ទាំងនេះ​ មិន​មាន​កាលបរិច្ឆេទ​ឡើយ​ តែ​រដ្ឋមន្ត្រី​រូប​នេះ ​គេ​ឃើញ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ បណ្ដា​អ្នក​ទទួលខុសត្រូវ​ខាង​ហិរញ្ញវត្ថុ ដែល​តាម​បណ្ដា​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្សុី​ថា ​កិច្ចប្រជុំ​នេះ​ ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា ។

រដ្ឋមន្ត្រី​រូប​នេះ​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា​ការ​បញ្ជា​ទិញ​ និង​ការ​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ ដំណើរការ​រលូន​ដូចការ​គ្រោងទុក ក៏​ទោះបី​ជួប​ការ​លំបាក​នានា​ ក្នុង​ពេល​នេះ​មក​ពី​ទណ្ឌកម្ម​អន្តរជាតិ​ជា​ប្រតិកម្ម​តប​ចំពោះ​ការ​វា.យលុក​លើ​អ៊ុយ​ក្រែន​ក្ដី ។

វិមាន​ក្រឹម​ឡាំង​ធ្លាប់​បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​នានា​ពី​ស្ថានភាព​សុខភាព​របស់​រដ្ឋមន្ត្រី​រូប​នេះ ដោយ​និយាយ​​ថា ​លោក​មាន​ការងារ​ច្រើន​ណាស់​ដែល​ត្រូវធ្វើ​មិន​មាន​ពេល​ធ្វើ​សកម្មភាព​តាម​សារព័ត៌មាន​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ