ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាឈ្នះ​មេដាយមាស​ជា​លើក​ដំបូង​ពី​ព្រឹត្តិការណ៍ កីឡា​​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​៩

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​៩ (The 9th South East Asian

​រាជធានីភ្នំពេញ ៖ ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​៩ (The 9th South East Asian Karate Championship) ឆ្នាំ​២០២២ នៅ​កម្ពុជា បាន​បញ្ចប់​ការ​ប្រកួត​ថ្ងៃ​ទី​២ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា​នេះ ដោយ​រក​ឃើញ​កីឡាករ​-​កីឡាការិនី​ជ័យ​លា​ភី​ចំនួន ៩​វិញ្ញាសា​បន្ថែម​ទៀត ដែល​ការ​ប្រកួត​នេះ​ប្រព្រឹត្ត​ទៅ នៅ​មជ្ឈ​មណ្ឌល​ហ្វឹកហាត់​កីឡា​កា​រ៉ា​តេ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ថ្ងៃ​ទី​២​នេះ គឺ​កីឡាករ​កម្ពុជា ស្រួ​ង វិ​រៈ បាន​ឈ្នះ​មេដាយមាស លើក​ដំបូង លើ​វិញ្ញ​សា​ប្រយុទ្ធ​បុរស​ទម្ងន់​ក្រោម ៨៤​គីឡូក្រាម ក្រោយ​យកឈ្នះ​កីឡាករ​ម៉ា​ឡេ​ស៊ី S Gnanasekaran Kathish​។​ចំពោះ​លទ្ធផល​ការ​ប្រកួត​ថ្ងៃ​ទី​២ នេះ រួម​មាន​៖

វិញ្ញាសា​ប្រយុទ្ធ​បុរស​ទម្ងន់​ក្រោម ៦០​គីឡូក្រាម​៖
ចំណាត់ថ្នាក់​លេខ​១ កីឡាករ​ម៉ា​ឡេ​ស៊ី Kueggen Vijaya Kumar
ចំណាត់ថ្នាក់​លេខ​២ កីឡាករ​កម្ពុជា Ly Kouy Hav
ចំណាត់ថ្នាក់​លេខ​៣ ស្ទួន កីឡាករ​ឡាវ Lasasimma Phonepaseut និង​កីឡាករ​ថៃ Phiandee Chaiwat

វិញ្ញាសា​ប្រយុទ្ធ​នារី​ទម្ងន់​ក្រោម ៥៥​គីឡូក្រាម​៖
ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី​វៀតណាម Hoang Thi My Tam
ចំណាត់ថ្នាក់​លេខ​២ កីឡាការិនី​ឥណ្ឌូ​នេ​ស៊ី Agung Sanistyarani Cok Istri
ចំណាត់ថ្នាក់​លេខ​៣ ស្ទួន កីឡាការិនី​ហ្វី​លី​ពី​ន Cuadra Rita Alexis និង​កីឡាការិនី​ថៃ Namkhao Penpisut

វិញ្ញាសា​ប្រយុទ្ធ​បុរស​ទម្ងន់​ក្រោម ៦៧​គីឡូក្រាម​៖
ចំណាត់ថ្នាក់​លេខ​១ កីឡាករ​ម៉ា​ឡេ​ស៊ី Sankar Sureeya Sankar
ចំណាត់ថ្នាក់​លេខ​២ កីឡាករ​វៀតណាម Dang Hong Son
ចំណាត់ថ្នាក់​លេខ​៣ ស្ទួន កីឡាករ​ឥណ្ឌូ​នេ​ស៊ី Hutapea Tebing និង​កីឡាករ​ថៃ Worakan

វិញ្ញាសា​ប្រយុទ្ធ​នារី​ទម្ងន់​ក្រោម ៦១​គីឡូក្រាម​៖
ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី​វៀតណាម Nguyen Thi Ngoan
ចំណាត់ថ្នាក់​លេខ​២ កីឡាការិនី​ម៉ា​ឡេ​ស៊ី Murugeesan Mathivani
ចំណាត់ថ្នាក់​លេខ​៣ ស្ទួន កីឡាការិនី​ថៃ Thamol Chananchida និង​កីឡាការិនី​កម្ពុជា Vann Chakriya

វិញ្ញាសា​ប្រយុទ្ធ​បុរស​ទម្ងន់​ក្រោម ៧៥​គីឡូក្រាម​៖
ចំណាត់ថ្នាក់​លេខ​១ កីឡាករ​ឥណ្ឌូ​នេ​ស៊ី Ignatius Joshua
ចំណាត់ថ្នាក់​លេខ​២ កីឡាករ​ថៃ Kanabkaew Teerapat
ចំណាត់ថ្នាក់​លេខ​៣ ស្ទួន កីឡាករ​ហ្វី​លី​ពី​ន Agustin Christopher និង​កីឡាករ​ម៉ា​ឡេ​ស៊ី Afifuddin Muhammad Arif

វិញ្ញាសា​ប្រយុទ្ធ​នារី​ទម្ងន់​ក្រោម ៦៨​គីឡូក្រាម​៖
ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី​វៀតណាម Ho Thi Thu Hien
ចំណាត់ថ្នាក់​លេខ​២ កីឡាការិនី​ឥណ្ឌូ​នេ​ស៊ី Zefanya Ceyco Georgia
ចំណាត់ថ្នាក់​លេខ​៣ ស្ទួន កីឡាការិនី​ម៉ា​ឡេ​ស៊ី Azlan Amirah Syahirah និង​កីឡាការិនី​កម្ពុជា Phoung Sophal

វិញ្ញាសា​ប្រយុទ្ធ​បុរស​ទម្ងន់​ក្រោម ៨៤​គីឡូក្រាម​៖
ចំណាត់ថ្នាក់​លេខ​១ កីឡាករ​កម្ពុជា Sreang Virak
ចំណាត់ថ្នាក់​លេខ​២ កីឡាករ​ម៉ា​ឡេ​ស៊ី S Gnanasekaran Kathish
ចំណាត់ថ្នាក់​លេខ​៣ ស្ទួន កីឡាករ​ឥណ្ឌូ​នេ​ស៊ី Fernando Claudio និង​កីឡាករ​ថៃ Pongsai Teerawat

វិញ្ញាសា​ប្រយុទ្ធ​នារី​ទម្ងន់​ក្រោម ៦៨​គីឡូក្រាម​៖
ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី​ឥណ្ឌូ​នេ​ស៊ី Rakawuni Banurea Dessynta
ចំណាត់ថ្នាក់​លេខ​២ កីឡាការិនី​វៀតណាម Bui Thi Thao
ចំណាត់ថ្នាក់​លេខ​៣ កីឡាការិនី​កម្ពុជា Soudanihen Vann

វិញ្ញាសា​ប្រយុទ្ធ​បុរស​ទម្ងន់​ក្រោម ៨៤​គីឡូក្រាម​៖
ចំណាត់ថ្នាក់​លេខ​១ កីឡាករ​វៀតណាម Tran Le Tan Dat
ចំណាត់ថ្នាក់​លេខ​២​កីឡាករ​ម៉ា​ឡេ​ស៊ី Arulveeran Denishory
ចំណាត់ថ្នាក់​លេខ​៣ ស្ទួន កីឡាករ​ឥណ្ឌូ​នេ​ស៊ី Firmansyah Sandi និង​កីឡាករ​ឡាវ Xayasan Vatthana​។

សូម​បញ្ជាក់​ជា​ថ្មី​ថា ព្រឹត្តិការណ៍​ប្រកួត The 9th South East Asian Karate Championship 2022 ដែល​ជា​ការ​ប្រកួត​លើក​ដំបូង​នៅ​កម្ពុជា នឹង​ដំណើរការ​ប្រកួត​រយៈពេល ៣​ថ្ងៃ ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២២ ដោយ​មាន​ប្រតិភូ និង​អត្ត​ព​លិ​ក​ជាង ២០០​នាក់ មក​ពី​៩​ប្រទេស​ចូលរួម រួម​មាន​ម្ចាស់ផ្ទះ​កម្ពុជា វៀតណាម ថៃ ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ហ្វី​លី​ពី​ន ឡាវ និង​ប្រ៊ុ​យ​ណេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ