ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចចូលផ្ទះកា.ប់ប្លន់យកទ្រព្យសម្បត្តិ តែមិនសម្រេចត្រូវសមត្ថកិច្ចចាប់បាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​លើ​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​រូបគេ​ធ្វើ​សកម្មភាព​ចូល​ទៅ​កាប់​ប្លន់​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ពលរដ្ឋ​ម្នាក់ នៅ​ចំណុច​ផ្ទះ​លេខ​៥៦០ ផ្លូវជាតិ​លេខ​២ ក្រុម​១១ ភូមិ​ព្រែក​តា​គង់​២ សង្កាត់ ចាក់​អង្រែ​លើ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​លើ​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​រូបគេ​ធ្វើ​សកម្មភាព​ចូល​ទៅ​កាប់​ប្លន់​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ពលរដ្ឋ​ម្នាក់ នៅ​ចំណុច​ផ្ទះ​លេខ​៥៦០ ផ្លូវជាតិ​លេខ​២ ក្រុម​១១ ភូមិ​ព្រែក​តា​គង់​២ សង្កាត់ ចាក់​អង្រែ​លើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមីនា​នេះ ។

ជនសង្ស័យ​មានឈ្មោះ នី សម្បត្តិ ហៅ​ញ៉ា ភេទ​ប្រុស អាយុ​៤០ ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ និង​មុខរបរ មិន​ពិតប្រាកដ ។ ជនសង្ស័យ​មាន​ផ្ទុក​សារធាតុ​ញៀន​ផង​ដែរ ។

ដោយឡែក ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ មានឈ្មោះ អន ម៉ា​លី​ស ភេទ​ស្រី អាយុ​២៨​ឆ្នាំ ។

តាម​ប្រភព​មន្ត្រី​សមត្ថកិច្ច​អោយ​ដឹង​ថា នៅ​វេលា​កើតហេតុ​ជន​រង​គ្រោះ​កំពុង​សម្រាក​នៅ​ក្នុងផ្ទះ​តែ​ម្នាក់ឯង​ដោយ​ចំហរទ្វារ​ចោល ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ក៏​ស្រាប់តែ​លិចមុខ​ជនសង្ស័យ​ខាងលើ ប្រដាប់​ដោយ​កាំបិត​២​ដើម ( តូច​១​ធំ​១ ) បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​បណ្តាល​អោយរ​ងរ​បួស​ដៃ តែ​ពេល​នោះ​ជន​រង​គ្រោះ​បានឃើញ​ក៏​បាន​ស្រែក​ឆោ​រ​ឡោ​ធ្វើ​អោយ​ជនសង្ស័យ​ស្ទុះ​ទៅ​ខាងក្រៅ​ផ្ទះ​បំណង​រត់គេច​ខ្លួន តែ​ត្រូវ​ពលរដ្ឋ​ក្បែរ​ខាង​តំបន់​នោះ​នាំ​គ្នា​ជួយ​ចាប់​ឃាត់​បាន​ភ្លាម​ៗ តែ​ម្តង ។

បន្ទាប់​ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ​ប​ញ្ចូ​ន​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន ។

ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​ណែនាំ​អោយ​ជន​រង​គ្រោះ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​លើ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​លើ ជនសង្ស័យ​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​និង​រង​ចាំ​ចាំ​កសាង​សំណុំរឿង ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ នៅ​ពេល​ក្រោយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ