រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ដែលមានសម្រស់ស្រស់ស្អាតបានសម្រេចចិត្តលោ.តឡើងទៅលើបង្កាន់ដៃជាន់ទី៦ នៃអគារខុនដូមួយកន្លែងទម្លាក់ខ្លួនមកដី បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលបានស្លា.ប់បាត់បង់ជីវិត ដោយមិនមានអ្នកណាម្នាក់បានដឹងពីមូលហេតុអ្វីឡើយនោះទេ?។

ករណីនេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៥និង០០ល្ងាច ថ្ងៃទី២៦ ខែមីនានេះ នៅចំណុចអគារខុនដូរដែលមានទីតាំងលេដខ៥០ ផ្លូវលេខ៣៥០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ។
នារីរងគ្រោះខាងលើមានឈ្មោះ នី អាយុប្រមាណជា២០ឆ្នាំ ស្នាក់នៅក្នុងអគារខុនដូរលេខ៥០ ផ្លូវលេ ៣៥០ ក្នុងសង្កាត់បឹងកងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះក្នុងសម្លៀកបំពាក់ខោអាវឈុតផ្កាដៃខ្លី ពណ៌ក្រហមបានឡើងទៅអង្គុយលើបង្កាន់ដៃនៅជាន់ទី៦ នៃអគារខុនដូរខាងលើបានបន្តិចក៏ស្រាប់តែនាងទម្លាក់ខ្លួនធ្លាក់មកដល់ដី បណ្តាលឲ្យសន្លប់បាត់ស្មារតីដេកស្តូកស្តឹងរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ពេលដែលនារីវ័យក្មេងម្នាក់ខាងធ្លាក់ពីជាន់ទី៦ មកដល់ដីនោះក៏បានឃើញបុរសម្នាក់បានមកអង្គុយបីស្រែកយំ និងដឹកនាងតាមរថយន្តផ្ទាល់ខ្លួនយកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលមានការភ្ញាក់ផ្អើលកើតឡើងថា មាននារីវ័យក្មេងម្នាក់ ធ្លាក់ពីលើជាន់ទី ៦ អគារខុនដូខាងលើនោះ កម្លាំងមានសម្ថកិច្ចនគរបាលខណ្ឌបឹងកេងកងក៏បានចុះមកដល់កន្លែងកើតហេតុ ចងខ្សែរឡោមព័ទ្ធ ដើម្បីធ្វើការត្រួតពិនិត្យផងដែរ ។
ក្រោយពីបុរសម្នាក់ខាងលើដឹកតាមរថយន្តផ្ទាល់ខ្លួនយករទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យនោះ ដោយសារតែនាងមានរបួសធ្ងន់ធ្ងរពេកមិនអាចជួយបានក៏បានស្លា.ប់បាត់បង់ជីវិតទៅ ។



ពាក់ពន្ធ័ទៅ និងហេតុការណ៍ខាងលើ មិនមានអ្នកណាម្នាក់បានដឹងពីមូលហេតុអ្វីច្បាស់ទេ?ទើបបានជានាង គិតខ្លីហើយសម្រេចចិត្តធ្វើអត្តឃា.តលោ.តសម្លា.ប់ខ្លួនឯងបែបនេះ និងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ