ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lenovo Yoga Book ថតចម្លង​ការ​សរសេរ​ដៃ​របស់​អ្នក

7 ឆ្នាំ មុន

ក្រុមហ៊ុន Lenovo បាន​បញ្ចេញ​បច្ចេកវិទ្យា​ថ្មី​មួយ​នៅ​លើ​ក្តារ​វៃឆ្លាត​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា Yoga Book ។ បច្ចេកវិទ្យា​ថ្មី​នោះ គឺ​ក្តារ​វៃឆ្លាត​ដែល​មាន​សមត្ថភាព​ចម្លង​នូវ​រាល់​ការ កត់ត្រា សរសេរ​គូររូប​ភាព​ពី​ដៃ​អ្នក​ផ្ទាល់

ក្រុមហ៊ុន Lenovo បាន​បញ្ចេញ​បច្ចេកវិទ្យា​ថ្មី​មួយ​នៅ​លើ​ក្តារ​វៃឆ្លាត​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា Yoga Book ។ បច្ចេកវិទ្យា​ថ្មី​នោះ គឺ​ក្តារ​វៃឆ្លាត​ដែល​មាន​សមត្ថភាព​ចម្លង​នូវ​រាល់​ការ កត់ត្រា សរសេរ​គូររូប​ភាព​ពី​ដៃ​អ្នក​ផ្ទាល់ ។ មូលហេតុ​ដែល​ក្រុមហ៊ុន​បញ្ចូល​បច្ចេកវិទ្យា​មួយ នេះ ដោយ​សង្ឃឹមថា​បាន​លើកទឹកចិត្ត​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​សរសេរ​ដោយ​ដៃ​ផ្ទាល់ ឬ​គូររូប​ហើយ​បានឃើញ​អ្វី​ដែល​បាន​សរសេរ​នោះ​លើ​អេ​ក្រង់​នៃ​ក្តារ​វៃឆ្លាត ។

នៅ​ពេល​ដែល​ដាក់​បង្ហាញ​ភ្លាម​ក៏​មានការ​រិះគន់​ដែរ​ថា វា​ជា​បច្ចេកវិទ្យា​ល្អ​មែន តែ​ដូច​ជា​ប្រថុយ​ពេក​ហើយ​ក្នុង​មុខ​ជំនួញ ។ តែ​ក៏​មាន​អ្នក​យល់​ឃើញ​ផ្សេង​ទៀត​ថា នៅ​ពេល​ណា​អ្នក ពាំនាំ​អ្វី​ដែល​ថ្មី​មិន​ធ្លាប់​មាន ប្រាកដជា​មាន​គ្រោះថ្នាក់​ជា​រឿង​ធម្មតា​នេះ ។

លោក Patrick Moorhead អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​ម្នាក់​នៃ​ក្រុមហ៊ុន Moor Insights & Strategy និយាយ​ថា វា​មិនមែន​ជា​រឿង​មួយ​ដែល​អាក្រក់​នោះ​ទេ ព្រោះ​វា​នឹង​មាន​ផល​ច្រើន​ដល់​ក្រុមហ៊ុន Lenovo ហើយ​មនុស្ស​ម្នា​នឹង​ចាប់ផ្តើម សំគាល់ Lenovo ថា​ជា​ក្រុមហ៊ុន​ដែល​នាំ​ផលិតផល​ផ្សេង​ខុស​ពី​គេ​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា​។

ឆ្លង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន IDC បាន​បង្ហាញ​ថា ភាគហ៊ុន​នៃ​ទីផ្សារ​នាំ​ចេញ​របស់​ក្រុមហ៊ុន Lenovo ផ្នែក​ក្តារ​វៃឆ្លាត​បាន​កើនឡើង​៣​ភាគរយ ។ ចំពោះ​ក្តារ​វៃឆ្លាត​មួយ​នេះ​បាន​បែងចែក​ជា​ពីរ ប្រភេទ​ទី​មួយ​វា​ដើរ​ដោយ​កម្មវិធី​Android ចំណែក​មួយទៀត​វា​ដំណើរការ​ដោយ​ប្រព័ន្ធ​កម្មវិធី window 10 ។ ក្តារ​វៃឆ្លាត​ថ្មី​នេះ អាច​ឲ្យ​អ្នក​ប្រើប្រាស់​សរសេរ ឬ​វាយ​ពាក្យ​ចាប់ពី​៤០​ពាក្យ​ទៅ​៦០​ពាក្យ​ក្នុង​មួយ​នាទី ។

ក្រុមហ៊ុន​បន្ត​ថា ក្តារ​វៃឆ្លាត​នេះ​វា​ពិតជា​សក្តិ​សមជា​មួយ​សិស្ស និស្សិត អ្នកគ្រប់គ្រង​គេហទំព័រ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន និង​បុគ្គល​ដែល​ធ្វើការ​ក្នុង​វិស័យ​ឧស្សាហកម្ម​កែ​ច្នៃ​៕