ដំណេកមិនគ្រប់គ្រាន់បាត់បង់កោសិកាខួរក្បាល
តាមការស្រាវជ្រាវមួយដែលបានចុះផ្សាយក្នុងព្រឹត្តិបត្រ The Journal of Neuroscienceបង្ហាញថា ដំណេកមិនគ្រប់គ្រាន់ផ្តល់ផលអាក្រក់ចំពោះសុខភាពដ្បិតវាបណ្តាលឱ្យបាត់បង់ជាអចិន្ត្រៃយ៍នូវ
តាមការស្រាវជ្រាវមួយដែលបានចុះផ្សាយក្នុងព្រឹត្តិបត្រ The Journal of Neuroscienceបង្ហាញថា ដំណេកមិនគ្រប់គ្រាន់ផ្តល់ផលអាក្រក់ចំពោះសុខភាពដ្បិតវាបណ្តាលឱ្យបាត់បង់ជាអចិន្ត្រៃយ៍នូវ
តាមការស្រាវជ្រាវមួយដែលបានចុះផ្សាយក្នុងព្រឹត្តិបត្រ The Journal of Neuroscienceបង្ហាញថា ដំណេកមិនគ្រប់គ្រាន់ផ្តល់ផលអាក្រក់ចំពោះសុខភាពដ្បិតវាបណ្តាលឱ្យបាត់បង់ជាអចិន្ត្រៃយ៍នូវបណ្តាកោសិការបស់ខួរក្បាល ។
ការពិសោធលើសត្វកណ្តុរពីសំណាក់ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យវេជ្ជសាស្ត្រ University of Pennsylvalnia សហរដ្ឋអាមេរិក រកឃើញថា កណ្តុរដែលដេកមិនបានគ្រប់គ្រាន់ពោលគឺក្នុង២៤ម៉ោងដេកបានត្រឹមពី៤ទៅ៥ម៉ោង បណ្តាកោសិកាខួរក្បាលរបស់ពួកវាបានបាត់បង់ជាអចិន្ត្រៃយ៍អស់២៥ភាគរយ ។
ក្រុមអ្នកស្រាវជ្រាវបានថ្លែងថា នេះគឺជាភស្តុតាងក្នុងការពិសោធលើកដំបូងហើយដែលបង្ហាញថា ដំណេកមិនគ្រប់គ្រាន់អាចនាំឱ្យបាត់បង់កោសិកាខួរក្បាល ។ ទោះជាយ៉ាងណា ពួកគេបានបន្ថែមថា ការសិក្សាពិសោធជាច្រើនទៀតចាំបាច់ត្រូវធ្វើបន្តដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថាតើបុគ្គលដែលទទួលទានដំណេកមិនគ្រប់គ្រាន់ពិតជាប្រឈមនឹងការបាត់បង់កោសិកាខួរក្បាលជាអចិន្ត្រៃយ៍មែនឬយ៉ាងណា ដ្បិតលទ្ធផលការសិក្សាលើកនេះគឺឆ្លងតាមការពិសោធលើសត្វកណ្តុរប៉ុណ្ណោះ ។
សាស្ត្រាចារ្យមកពីមជ្ឈមណ្ឌលដំណេកលោកស្រី Sigrid Veasey បានថ្លែងថា ឥឡូវនេះ យើងមានភស្តុតាងដែលបញ្ជាក់ថា ដំណេកមិនគ្រប់គ្រាន់អាចនាំទៅរកការរបួសដែលមិនអាចប៉ូវសងវិញបាន ។ លោកស្រីបានបន្តថា ចំពោះសត្វ បញ្ហានេះមើលទៅហាក់ជារឿងធម្មតា ប៉ុន្តែសម្រាប់ពួកយើងជាមនុស្សវិញគឺមិនដូចគ្នាទេ ។ លទ្ធផលនេះប្រាប់ឱ្យយើងគិតគូរនិងពិចារណាឱ្យបានម៉ត់ចត់ ៕
ចែករំលែកព័តមាននេះ