សាហា.វ ! ឡានបុកតែគ្នាវា មកផ្តាច់ជីវិតក្រមុំកំពុងជិះម៉ូតូ
ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង រួចទៅប៉ះជាមួយម៉ូតូទៀត បណ្តាលឱ្យមនុស្សស្លា.ប់ម្នាក់ និងរងរបួសធ្ងន់២នាក់ …
ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង រួចទៅប៉ះជាមួយម៉ូតូទៀត បណ្តាលឱ្យមនុស្សស្លា.ប់ម្នាក់ និងរងរបួសធ្ងន់២នាក់ …
ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង រួចទៅប៉ះជាមួយម៉ូតូទៀត បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់ កើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៥ កញ្ញា២០១៦ ស្ថិតនៅលើចំណុចផ្លូវលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៣៤ និង៣៥ ក្នុងភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ត្រីផល ធឿន អធិការនគរបាលស្រុកប្រាសាទបល្ល័ង្កប្រាប់ថា បើតាមប្រភពពីកន្លែងកើតហេតុ គេឃើញរថយន្តម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB-0822 បើកបរក្នុងល្បឿងយ៉ាងលឿន មកពីខាងខេត្តព្រះវិហារ ទៅភ្នំពេញ ។ ចំណែករថយន្តនីស្សាន់ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2W-5795 ចេញពីខេត្តកំពង់ធំ ក្នុងគោលបំណងទៅកាន់ខេត្តព្រះវិហារ ។
លុះមកដល់ចំណុចខាងលើ រថយន្តម៉ាកស៊ីណា ក៏បានរេចង្កូតទៅបុកគ្នាជាមួយរថយន្តនីសាន់យ៉ាងពេញទំហឹង ហើយខ្ទាតទៅប៉ះនឹងម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ហើយភាគីរថយន្តស៊ីណាចំនួន២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ។
ភាគីរថយន្តម៉ាកស៊ីណា បើកបរដោយឈ្មោះ ហ៊ុន រិន បានរត់គេចខ្លួនបាត់ ។ ជនរងគ្រោះជាអ្នកជិះម៉ូតូបានស្លាប់ ឈ្មោះម៉ន ស៊ីណា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ។ ចំណែកភាគីរថយន្តម៉ាកស៊ីណា អ្នករួមដំណើរជាមួយដែលរងរបួសទី១-ឈ្មោះឈឿន ស្រៀង ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅខេត្តកំពង់ចាមរបួសធ្ងន់ ២-ឈ្មោះលាង ឆេងគ្រី អាយុ៥០ឆ្នាំ រស់នៅខេត្តកណ្តាលរបួសធ្ងន់ អ្នកបើករថយន្តនីស្សាន់ពាក់ស្លាកលេខភ្នំពេញ 2W-5795 ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ឈ្មោះម៉ួង សារី ភេទប្រុស អាយុ៤០ឆ្នាំ ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបង្កឡើងដោយរថយន្តម៉ាកស៊ីណា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AB-0822 បើកលឿន នៅពេលមកដល់ចំណុចកើតហេតុ បានបើកវ៉ារថយន្ត១គ្រឿងទៀត ។ ដោយរំលោភចូលមកចំណែកផ្លូវអាទិភាពរបស់ភាគីម្ខាងទៀត ក៏បុកគ្នាពេញទំហឹងតែម្តង ខណៈនោះ គាប់ជួនជនរងគ្រោះកំពុងតែជិះម៉ូតូចេញពីសាលារៀន បំណងទៅផ្ទះត្រូវស្លាប់នៅនឹងកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ