ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​បើករថយន្ត​បុក​គេ​ឲ្យ​របួស អ្នកបើកបរ​ចាក់​សម្លា.ប់​ខ្លួនឯង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចាក់​សម្លា.ប់​ខ្លួនឯង បន្ទាប់​ពី​បើករថយន្ត​ដឹក​គ្រាប់ពោត​ម៉ាក​ហ៊ី​ណូ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​ថ​យន្ត​ដឹក​ឥដ្ឋ​យ៉ាង​ពេញទំហឹង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចាក់​សម្លាប់​ខ្លួនឯង បន្ទាប់​ពី​បើករថយន្ត​ដឹក​គ្រាប់ពោត​ម៉ាក​ហ៊ី​ណូ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​ថ​យន្ត​ដឹក​ឥដ្ឋ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឱ្យ​ក្រឡាប់​រង​របួសធ្ងន់ និង​ស្រាល​៤​នាក់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​តាម​បណ្តោយ​ផ្លូវ​អូ​ដឹ​ម​កប់​ស្រូវ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។

រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ​ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 4A-1563 អ្នកបើកបរ​មានឈ្មោះ យ​ន ចាន់​ធឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បក​បន្លា ឃុំ​កណ្តាល​ជ្រុំ ខេត្ត​ត្បូងឃ្មុំ  រង​របួសស្រាល ដោយសារ​តែ​យក​ដែក​កែ​ច្នៃ​ធ្វើ​កូនកាំបិត​ចាក់​បំពង់ក​ខ្លួនឯង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ​។​ចំណែកឯ​រថយន្ត​រង​គ្រោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ ក​-4200 ចំណុះ​២​តោន​កន្លះ អ្នកបើកបរ​មានឈ្មោះ ឡុ​ង រ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​រង​របួសស្រាល​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​រថយន្ដ​ដឹក​គ្រាប់ពោត​ធ្វើ​ដំណើរ​តាម​ផ្លូវ​អូ​ដឹ​ម​កប់​ស្រូវ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​(​ពី​ស្ពាន​ព្រែក​ព្នៅ​ទៅ​ផ្លូវជាតិ​លេខ​៤)​។ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ដឹក​ពោត ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ឥដ្ឋ​ធ្វើ​ដំណើរ​ស្របគ្នា ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ក្រឡាប់ចាក់​ឥដ្ឋ​ពេញ​ផ្លូវ​។ បន្ទាប់​ពី​គ្រោះថ្នាក់ រថយន្ត​បង្ក​ក៏​បាន​ជ្រុល​ទៅ​ឆ្វេង​ដៃ​បុក​ពំនូកដី​នៅ​ចិញ្ចើម​ផ្លូវ​ទៅ​មុខ​លែង​រួច​។​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​បណ្តាល​ឲ្យ អ្នក​បើករថយន្ត ដឹក​ឥដ្ឋ និង​កម្មករ​ទាំងអស់​ចំនួន​៤​នាក់​បាន​រង​របួសស្រាល​ធ្ងន់​។

ភ្លាម​ៗ អ្នក​បើករថយន្ត​បង្ក​តូចចិត្ត​ខ្លួនឯង បាន​យក​ដែក​កែ​ច្នៃ​មក​ចាក់ក​សម្លាប់​ខ្លួន​រង​របួសស្រាល​។ ជន​រង​គ្រោះ និង​អ្នកបើកបរ​រថយន្ត​ចាក់​សម្លាប់​ខ្លួន ទាំងអស់​៥​នាក់​បាន​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​នគរបាល​ចរាចរណ៍​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ការ​ដោះស្រាយ​៕