ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំថាដំរីខុសណា គ្នានៅស្ងៀមទេ… !

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​​អះអាង​ថា ​ខ្លួនជា​សមត្ថកិច្ច​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្រោយពី​​បើករថយន្ត​ទៅ​បុក​រូប​សំណាក​​ដំរីនៅ​ខាង​មុខ​ខ្លោងទ្វារ​វត្ត​ស្មោង​​ខាងជើង​រលំ​ដំរីសង្កត់​ជាប់​ទាំងរថយន្ត ​ទាំង​មនុស្ស ​ដែលហេតុ​ការណ៍​នេះ ​​កើតឡើង​កាល​ពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​៥ ​កញ្ញា ​លើ​ផ្លូវជាតិ​លេខ​៨​អា ​​ក្នុងភូមិ​ស្មោង​ខាងជើង ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ខេត្តព្រៃ

វែង​ ។

​ប្រភពឱ្យដឹងថា បុរស​រងគ្រោះខាងលើ​​ឈ្មោះ​ណា​ង សុខ​លី​ន អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​ប៉ូ​ល​ស​​ខេត្ត​ត្បូងឃ្មុំ ។ ​ប្រភព​​​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងទៀត​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​រូប​នេះ បើករថយន្ត​កូ​រ៉ូ​ឡា​១​គ្រឿង ​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ ២Z- ៥២៤៦ ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ ចេញ​ពី​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ឆ្ពោះទៅ​ស្រុក​កំចាយមារ ។ លុះ​​មក​ដល់​កន្លែង​កើតហេតុ​ ទំនងជា​អ្នក​បើកបរ​ងោក​មួយភាំង ទើប​ធ្វើ​ឱ្យ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ ហើយ​ជ្រុល​ទៅ​បុក​រូបសំណាក​ដំរី​ថ្ម ដែល​ឈរ​នៅ​ខាង​មុខ​ខ្លោងទ្វារ​វត្ត​ស្មោង​ខាងជើង​ចំពាក់​កណ្តាល​ខ្លួន​​ដំរី​ និងធ្វើ​ឱ្យរ​បើក​ខឿនរ​លំបាក់​​ដំរី​សង្កត់ពីលើ​រថយន្ត គៀប​ទាំង​មនុស្ស ​។

ក្រោយ​កើតហេតុ​ភ្លាម អ្នកស្រុក​នៅ​ក្បែ​ៗ​នោះ​ បាន​នាំ​គ្នា​ទៅ​ចោមរោម​មើល និង​ទាក់ទង​ហៅសមត្ថកិច្ច​ចុះ​ទៅ​ជួយ​អន្តរា​គម គាស់​ទ្វា​រ​យក​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ និង​នាំ​យក​ទៅ​សង្គ្រោះ នៅ​ក្នុង​ឃ្លី​និក​ឯកជន​១ នៅ​ទីរួមស្រុក​កំចាយមារ​។

ក្រោយ​ពី​កើតហេតុ​​ជាង​១​ម៉ោង គេ​ឃើញ​មិត្តភក្តិ​ និង​សាច់ញាតិ​ជន​រង​គ្រោះ​ បាន​ទៅ​ដល់​​ចរចារ​សម្របសម្រួល​ជាមួយ​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​ ដោយ​រូបសំណាក​ដំរី​នោះ ខាង​វត្ត​អះអាង​ថា​ ធ្វើ​អស់​៥​លាន​រៀល ចំណែក​អ្នក​បង្កសុំ​សង​តែ​ចំនួន​២​លាន​រៀល​​ប៉ុណ្ណោះ​។ ​ក្រោយ​ពី​ចរចាត្រូវរ៉ូវ​គ្នា​ក្នុង​តម្លៃ​២​លាន​រៀល​ហើយ​នោះ សមត្ថកិច្ច​ក៏​ប្រគល់​រថយន្ត​អោយទៅ​ម្ចាស់​វិញ ដើម្បី​យក​ទៅ​ជួសជុល។

អ្វីដែលកត់សម្គាល់នោះ គឺខាង​​ក្រុម​អ្នក​សារ​ព័ត៌​មាន​មួយ​ចំនួន ដែល​​​​ទៅ​ថតរូប​ និង​យក​ព័​ត៌​មាន ត្រូវ​ម្ចាស់​រថយន្ត​ប្រើ​ពាក្យ​គំរាម​​មើលងាយ​ និង​ហាម​មិនឱ្យ​ចុះ​ផ្សាយទៀតដោយ​អះអាង​ថា រឿង​កំ​ប៉ិច​កំប៉ុក គេ​ដោះស្រាយ​គ្នា​ចប់​ហើយ ចង់​ចុះ​ផ្សាយ​ស្អី? ។