ខេត្តសៀមរាប ៖ ស្ត្រីម៉ាស្សាចំនួន១២នាក់ ជាប់ពាក់ព័ន្ធបទល្មើសខុសច្បាប់ ត្រូវកម្លាំងកម្លាំងចម្រុះ រួមទាំងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចុះត្រួតពិនិត្យន និងឃាត់ខ្លួននៅចំណុចផ្លូវ៣០ម៉ែត្រ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីបង្ក្រាបបាន១១កន្លែងរួចមក ។
ហេតុការណ៍ចុះបង្ក្រាបធ្វើឡើង កាលពីវេលាម៉ោង០៩យប់ថ្ងៃទី០៤ កញ្ញា ២០១៦ ដោយប្រមូលស្ត្រីម៉ាស្សាបានសរុបចំនួន២២នាក់ ក្នុងនោះ មានខ្មែរ២នាក់ ។
ប្រភពឱ្យដឹងទៀតដឹងថា នៅព្រឹកថ្ងៃទី៥ កញ្ញា នេះ ក្នុងចំណោមស្ត្រីទាំង២២នាក់ ត្រូវកម្លាំងនាំយកមកធ្វើការសាកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន១២នាក់ ដែលពាក់ព័ន្ធករណីដូចជា ១-ស្នាក់នៅខុសច្បាប់, ២-ប្រើប្រាស់គ្រឿងញៀន និង៣-ជួញដូរផ្លូវភេទ ។
បច្ចុប្បន្ន ស្ត្រីទាំង១២នាក់ ស្ថិតនៅក្រោមការសាកសួររបស់កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅឡើយ ចំពោះស្ត្រី១០នាក់ទៀត មានឯកសារត្រឹមត្រូវ និងគ្មានជាប់ពាក់ព័ន្ធករណីខាងលើ ក៏ធ្វើការអប់រំឱ្យត្រឡប់ទៅលំនៅ
ឋាន ។
ចែករំលែកព័តមាននេះ