ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ មិន​ទាន់​ជួប​ស្ថានភាព​ខ្វះ​ប្រេង​នៅឡើយ​ហើយ​នៅ​តែ​បន្ត​នាំ​ប្រេង​ចូល​រៀងរាល់ថ្ងៃ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បន្ទាប់​នៅ​ប្រទេស​កម្ពុជា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​មានការ​រំជើបរំជួល ដោយ​កន្លែង​ខ្លះ​បាន​ផ្អាក​ការ​លក់​ប្រេង​រួច​ទៅ​ហើយ តែ​ក៏​មាន​ចំនួន​តិចតួច​ទេ ហើយ​ក្នុង​នេះ​ភាគច្រើន​នៅ​តែ​លក់​ដដែល ប៉ុន្តែ​កម្ពុជា​មិន​ទាន់​ជួប​ស្ថានភាព​ដែល​ខ្វះ​ប្រេង​ផ្គត់ផ្គង់​ឡើយ​។ នេះ​គឺជា​ការ​ថ្លែង​បញ្ជាក់​របស់ ឯកឧត្តម កែវ…

រាជធានី​ភ្នំពេញ ​៖ បន្ទាប់​នៅ​ប្រទេស​កម្ពុជា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​មានការ​រំជើបរំជួល ដោយ​កន្លែង​ខ្លះ​បាន​ផ្អាក​ការ​លក់​ប្រេង​រួច​ទៅ​ហើយ តែ​ក៏​មាន​ចំនួន​តិចតួច​ទេ ហើយ​ក្នុង​នេះ​ភាគច្រើន​នៅ​តែ​លក់​ដដែល ប៉ុន្តែ​កម្ពុជា​មិន​ទាន់​ជួប​ស្ថានភាព​ដែល​ខ្វះ​ប្រេង​ផ្គត់ផ្គង់​ឡើយ​។ នេះ​គឺជា​ការ​ថ្លែង​បញ្ជាក់​របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល នា​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៦​។

ឯកឧត្ដម កែវ រតនៈ​ រដ្ឋមន្ដ្រីក្រសួង​រ៉ែ និង​ថាមពល​បាន​គូសបញ្ជាក់​ថា សន្ធិ​បំ​រ៉ុ​ង​របស់​កម្ពុជា​យើង​នៅ​តែ​មាន​២១​ថ្ងៃ​ដូច​គ្នា ក្នុង​នេះ​មាន​ន័យ​ថាបើ​កម្ពុជា​មិន​មាន​នាំ​ប្រេង​មក​មួយ​ដំណក់​សោះ ឬ​មាន​ន័យ​ថា​បិទ​ជិតឈឹង​មក​ពី​ខាងក្រៅ ហើយ​ប្រសិនបើ​មាន​ស្ថានភាព​បែប​នេះ​កើតឡើង​កម្ពុជា​យើង​អាច​ឈរជើង​បាន ២១​ថ្ងៃ​។ ប៉ុន្តែ​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​នេះ​នៅ​តែ​បន្ត​នាំ​ប្រេង​ចូល​រៀងរាល់ថ្ងៃ​ទេ​ពោល​គឺ​អត់​ទាន់​មាន​ប្រភព​ណាមួយ​បិទ មិន​មានការ​នាំ​ចូល​ឡើយ​។

ឯកឧត្ដម​បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​សូម​បញ្ជាក់​ចំណុច​នេះ​ឱ្យ​ច្បាស់ កម្ពុជា​នៅ​តែ​ឈរ​បាន​នៃ​ការ​រក្សា​បាន​ប្រេង​២១​ថ្ងៃ​»​។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​បញ្ជាក់​ថា ប្រេង​នៅ​ពេល​នេះ​បាន​ឡើងថ្លៃ​ដែល​នេះ​វា​ជា​ការ​ពិត ប្រេង​ចាប់ផ្តើម​ហក់​ឡើងថ្លៃ​ហើយ ដូច្នេះ​ប្រេង​ដែល​នាំ​ចូល​ថ្មី​ៗ​គឺជា​ប្រេង​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ពី​មុន​។

ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា​៖ «​បរិមាណ​ប្រេង​នៅ​តែ​មាន​ដដែល សូមកុំ​ជ្រួលច្របល់ ទោះបី​យ៉ាងណា​ប្រាកដ​ហើយ យើង​មិន​អាច​ទប់​បាន​ទេ​ពិភពលោក​គឺ​ឡើង​ទាំងអស់​គ្នា​។ បើ​ចឹ​ង​ប្រេង​មក​ថ្មី​ៗ​នឹង​មានការ​ឡើងថ្លៃ ហើយ​ការ​ឡើងថ្លៃ​នេះ​មិន​មែ​ស្ថិត​នៅ​លើ​បបូរមាត់​របស់​ម្ចាស់​កា​រ៉ា​ស់​ទេ ។ ក្រសួង​ពាណិជ​កម្ម និង​ក្រសួង​សេដ្ឋកិច្ច​ដែល​ជា​ក្រសួង​ជំនាញ​ទាំង​ពីរ​ដែល​ពិភាក្សា​លើ​តម្លៃ​នេះ នឹង​កំណត់​តម្លៃ ក្នុង​រយៈពេល​១​ទៅ​២​ថ្ងៃ​ទៀត​នេះ ដោយ​ដាក់​ចេញ​តាម​អត្រា​ថ្លៃ​ប្រេង​ថ្មី​ដែល​នាំ​ចូល​មក​។ ដូច្នេះ​ខ្ញុំ​សុំ​អំពាវនាវ​ជាមួយនឹង​ការ​ដែល​ប្រេង​យើង​នៅ​មាន​សូមកុំ​ជ្រួលច្របល់​ទៅ​ដណ្តើម​ទិញ​មក​ទុក​ក្នុងផ្ទះ​តាម​រយៈ​ការ​ដាក់​ធុង​ជ័រ​ពីព្រោះ​ខ្លាច​ជា​ការ​ចំណេញ​ចូល​ដើម​។ ចង់​ចំណេញ​តិចតួច ប៉ុន្តែ​ប្រយ័ត្ន​ឆេះ​ផ្ទះ​អស់​។ ឆេះ​ផ្ទះ​មួយ​នឹង​មហន្តរាយ​ជាង​ការ​ដែល​ប្រេង​មួយ​លី​ត្រ​ឡើង​ប៉ុន្មាន​រយ​រៀល​ប៉ុណ្ណោះ​» ។

ជាមួយ​គ្នា​នេះ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ក៏​បាន​សំណូមពរ សូមកុំ​ឱ្យ​យក​កាន​ទៅ​ទិញ នាំ​ឱ្យ​មាន​ចលាចល​ដល់​ប្រទេស​នៅ​ពេល​ដែល​ប្រេង​យើង​នៅ​មាន​បរិមាណ​គ្រប់គ្រាន់​ដើម្បី​ផ្ក​ត់​ផ្គង់​។ ក្រៅពី​នេះ ក្រសួង​រ៉ែ និង​ថាមពល កំពុង​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម តាម​ការ​ណែនាំ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កំពុង​ចុះ​ទៅ​មើល​ស្ថានីយ​ផ្គត់ផ្គង់​ប្រេង​ទាំងអស់ ដើម្បី​ធានា​ថា​គ្មាន​ស្ថានីយ​ប្រេង​ណា​លក់​ប្រេង​ក្រៅពី​ការ​កំណត់​របស់​រដ្ឋ​ដែល​ចេញ​មក​ពី​ការ​ចរចា​រវាង​រដ្ឋ​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​យក​ប្រេង​មក​មាន​តម្លៃ​សម​ស្រប​តាម​ទីផ្សារ​អន្តរជាតិ​។

ឯកឧត្ដម​ដ្ឋ​មន្ដ្រី​បាន​សង្កត់ធ្ងន់​ថា​៖ «​ដូច្នេះ អ្នក​ណា​ដែល​ធ្វើ​ខុសច្បាប់ នៃ​ការ​ឡើងថ្លៃ​ខុសច្បាប់ និង​ខុស​ពី​ដែល​រា​រដ្ឋាភិបាល​ផ្តល់​អាជ្ញា​បណ្ណ ក្រសួង​រ៉ែ និង​ថាមពល នឹង​ដក​អាជ្ញា​បណ្ណ​ឈប់​ឱ្យ​លក់​ប្រេង​មួយ​ជីវិត​ហើយ​ក៏​ស្ថិត​នៅ​ក្នុង​អន្តរកាល​ពិន័យ​ផង​ដែរ​។ ក្នុង​នេះ​មាន​ន័យ​ថា មាន​ទាំង​ការ​ពិន័យ​ក្រោម​ក្រសួងពាណិជ្ជកម្ម ហើយ​មានការ​ដក​សិទ្ធ​កា​រ៉ា​ស​សាំង​ចេញពី​ក្រសួង​រ៉ែ និង​ថាមពល​»​។

ក្នុង​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ ត្រូវ​ថែរក្សា​អាជ្ញា​បណ្ណ​របស់​ខ្លួន​ពីព្រោះ​អាជ្ញា​បណ្ណ​នេះ​គឺជា​តម្លៃ​មួយ​ក្រោយ​ឈប់​ធ្វើការ​ស្ថានីយប្រេងឥន្ធនៈ​អាច​លក់​អាជ្ញា​បណ្ណ​ឱ្យ​គេ​ជា​តម្លៃ​មួយ​។

ទន្ទឹម​នេះ ឯកឧត្ដម​រដ្ឋមន្ដ្រី​ក៏​បាន​ព្រមាន​ផង​ដែរ​ថា​៖ «​បើ​បងប្អូន​ចង់​ចំណេញ​តិចតួច ហើយ​បង្ក​បញ្ហា​ដល់​សង្គម​ដែល​ជា​អំពើ​ខុសច្បាប់ ហើយ​បាត់បង់​អាជ្ញា​បណ្ណ បងប្អូន​នឹង​បាត់​សិទ្ធិ​នេះ នឹង​បាត់​ទ្រព្យសម្បត្តិ​មួយ​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ