ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ការ​ត្រៀមខ្លួន​របស់ ថេ​ង គឹ​ម​ឈា ក្នុង​ការ​ប្រកួត​ជើងឯក​កីឡា​កា​រ៉ា​តេ​អាស៊ី​អាគ្នេយ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ កីឡាករ​កា​រ៉ា​តេជ​ម្រើ​ស​ជាតិ​កម្ពុជា ថេ​ង គឹ​ម​ឈា បាន​ចាត់​ទុក​ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​

​​រាជធានីភ្នំពេញ ៖ កីឡាករ​កា​រ៉ា​តេជ​ម្រើ​ស​ជាតិ​កម្ពុជា ថេ​ង គឹ​ម​ឈា បាន​ចាត់​ទុក​ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ ប្រៀប​ដូច​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ដូច្នោះ​ដែរ ទាំង​ការ​រៀបចំ ការ​ប្រកួតប្រជែង និង​ការ​ចូលរួម ពោល​គឺ​ខុស​គ្នា​តែ​ស៊ី​ហ្គេ​ម​មាន​ប្រភេទ​កីឡា​ច្រើន​ចូលរួម​ប៉ុណ្ណោះ ដោយ​លោក​ក៏​បាន​អះអាង​ពី​ការ​ត្រៀមខ្លួន​រួចរាល់​ផង​ដែរ​។

ការ​លើក​ឡើង​នេះ ស្រប​ពេល​កម្ពុជា កំពុង​ដំណើរការ​រៀបចំ​ការ​ប្រកួត​កីឡា​កា​រ៉ា​តេ ជ្រើស​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​៩ ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ការ​ប្រកួត​ផ្លូវការ ពី​ថ្ងៃ​ទី​២៥-២៧ ខែមីនា ឆ្នាំ​២០២២ នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡា​កា​រ៉ា​តេ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ដោយ​មាន​ប្រតិភូ និង​អត្ត​ព​លិ​ក​ជាង ២០០​នាក់ មក​ពី ៩​ប្រទេស​ចូលរួម​។

គឹ​ម​ឈា បាន​បង្ហាញ​ការ​តាំងចិត្ត ក៏​ដូច​ជា​ការ​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​លើក​ដំបូង​នៅ​កម្ពុជា​នេះ ទោះបី​ការ​ហ្វឹកហាត់​កន្លង​មក ពួក​គេ​បាន​ជួប​ឧបសគ្គ ដោយសារ​ជំងឺ​រាតត្បាត​ជាស​កល កូ​វី​ដ​-១៩ ក៏​ដោយ​។

គេ​រំពឹង​ថា ក្រុមកីឡា​កា​រ៉ា​តេជ​ម្រើ​ស​ជាតិ​កម្ពុជា នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ទៀត​ផង ដើម្បី​ជា​ទុនត្រៀម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​វៀតណាម ផង និង​ស៊ី​ហ្គេ​ម លើក​ទី​៣២ នៅ​កម្ពុជា ផង​។​កីឡាករ​វ័យ ២៥​ឆ្នាំ​រូប​នេះ បន្ដ​ថា «​ក្នុង​នាម​ម្ចាស់ផ្ទះ ខ្ញុំ​គិត​ថា ការ​ប្រកួត​នេះ ពិតជា​មាន​សារសំខាន់​ខ្លាំង​មែនទែន សម្រាប់​ជា​ស្ពាន​មួយ​ឲ្យ​យើង​វាស់​ស្ទង់​សមត្ថភាព​របស់​កីឡាករ​-​កីឡាការិនី​កម្ពុជា ជាមួយ​កីឡាករ​-​កីឡាការិនី​នៃ​បណ្ដា​ប្រទេស​ផ្សេង​ៗ ដើម្បី​ត្រៀម​ការ​ប្រកួត​ស៊ី​ហ្គេ​ម នៅ​វៀតណាម នា​ខែឧសភា ឆ្នាំ​២០២២ ក៏​ដូច​ជា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ​»​។

​អ្នកលេង​វិញ្ញាសា​សម្ដែង និង​ប្រយុទ្ធ​ដដែល​បន្ថែម​ថា «​ការ​ប្រកួត​នេះ អាច​ថា ដូច​ជា​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ដែរ ខុស​គ្នា​តែ​ស៊ី​ហ្គេ​ម មាន​ប្រភេទ​កីឡា​ចូលរួម​ច្រើន ឯ​ព្រឹត្តិការណ៍​នេះ មាន​តែ​កីឡា​កា​រ៉ា​តេ ១​មុខ​។ ចំពោះ​ការ​រំពឹង​ទុក នៃ​ការ​ដណ្ដើម​មេដាយ​វិញ ខ្ញុំ​អត់​ទាន់​អាច​វាស់​ស្ទង់​បាន​ប៉ុន្មាន​ទេ ប៉ុន្ដែ​ខ្ញុំ​ជឿជាក់​ថា ក្រុមកីឡា​កា​រ៉ា​តេជ​ម្រើ​ស​ជាតិ​កម្ពុជា​យើង នឹង​ទទួល​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​នេះ​»​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​៩ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ នា​ចុង​ស​ប្ដា​ហ៍​នេះ គឺ​មាន​អត្ត​ព​លិ​ក​ចូលរួម​៩​ប្រទេស រួម​មាន​ម្ចាស់ផ្ទះ​កម្ពុជា ប្រ៊ុ​យ​ណេ ឥណ្ឌូ​នេ​ស៊ី ឡាវ ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន សិង្ហ​បុរី ថៃ និង​វៀតណាម ពោល​គឺ​អវត្តមាន​តែ​មី​យ៉ា​ន់​ម៉ា និង​ទី​ម័​រ​ខាងកើត ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ