ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែបម្រើ​ប្រយុទ្ធ​របស់​បឹង​កេ​ត Mustafa Zazai ទទួលស្គាល់​កំហុស​ក្រុម ក្រោយ​បរាជ័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្លិប​បឹង​កេ​ត បាន​ចាប់ផ្តើម​ការ​ប្រកួត ខេ​ម​បូ​ឌា​ន​ព្រី​មៀរ​លី​គ ជាមួយនឹង​ជ័យជម្នះ ៣-១ លើ

រាជធានីភ្នំពេញ ៖ ក្លិប​បឹង​កេ​ត បាន​ចាប់ផ្តើម​ការ​ប្រកួត ខេ​ម​បូ​ឌា​ន​ព្រី​មៀរ​លី​គ ជាមួយនឹង​ជ័យជម្នះ ៣-១ លើ ណា​ហ្គា​វើ​ល​ដ៍ ប៉ុន្តែ​បាន​ចាញ់​កង​យោធពលខេមរភូមិន្ទ (Tiffy Army) ១-០ និង​បាន​ចាញ់ ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​រហូត​ដល់​៤-០ ដែល​លទ្ធផល​បរាជ័យ​នេះ កំពុង​ធ្វើ​អោយ​ម្នាក់​ៗ​ភ្ញាក់ផ្អើល ព្រោះ​ក្រុម​បឹង​កេ​ត មិន​គួរ​នឹង​មាន​លទ្ធផល​នេះ សម្រាប់​ការ​ប្រកួត​។

ជាមួយនឹង​ការ​បរាជ័យ កីឡាករ​សញ្ជាតិ​អា​ហ្គា​នី​ស្ថាន​លោក Mustafa Zazai បាន​ទទួលស្គាល់​ពី​កំហុស​របស់​ក្រុម​ជាមួយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ជា​លេស និង​បាន​លើក​ឡើង​ថា «​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ប្រកួត​ជាមួយ​យើង គឺ​ក្រុម​គេ​ធ្វើ​បាន​ល្អ​ណាស់ ហើយ​គេ​សម​នឹង​ទទួល​ជ័យជម្នះ​។ យើង​ត្រូវ​តែ​រៀន​ពី​កំហុស​របស់​យើង ហើយ​ខ្ញុំ​ប្រាកដ​ថា យើង​នឹង​ធ្វើ​វា​បាន​។ ក្នុង​ការ​ប្រកួត​បន្ទាប់ យើង​នឹង​ធ្វើ​បាន​ល្អ​ជាង​នេះ​។ យើង​មានឱកាស​ពីរ​បី​ដង ក្នុង​ការ​រក​គ្រាប់​បាល់ ប៉ុន្តែ​យើង​ធ្វើ​មិន​បាន​សម្រេច​។ យើង​មាន​កីឡាករ​ល្អ និង​មានគុណ​ភាព​ក្នុង​ក្រុម ដូច្នេះ​ខ្ញុំ​ប្រាកដ​ថា យើង​នឹង​រក​គ្រាប់​បាល់​បាន​ក្នុង​ការ​ប្រកួត​បន្ទាប់​»​។ ការ​លើក​ឡើង​របស់ កីឡាករ​សញ្ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រូប​នេះ ក៏​ចាត់ទុកជា​ការ​ពញាក់​អារម្មណ៍​កីឡាករ​ក្នុង​ក្រុម​អោយ​បង្កើន​សមត្ថភាព​ផង​ដែរ ដើម្បី​កុំអោយ​មើល​ស្រាល​គូប្រកួត​។

Mustafa Zazai បាន​បន្ថែម​ទៀត​ថា ៖«​ខ្ញុំ​គិត​ថា វា​ដូច​ជា​ឆាប់​ពេក ដែល​និយាយ​ថា ក្រុម​ណា​នឹង​ឈ្នះ​ពាន​នៅ​ឆ្នាំ​នេះ​។ សម្រាប់​ខ្ញុំ ខ្ញុំ​ជឿ​ថា វា​នឹង​ក្លាយជា​រដូវ​កាល​ដ៏​តានតឹង​។ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នឹង​បាត់បង់​ពិន្ទុ​នៅ​ឆ្នាំ​នេះ ដូច្នេះ​ខ្ញុំ​នៅ​តែ​ជឿជាក់​លើ​ក្រុម​របស់ខ្ញុំ​។ យើង​មាន​ក្រុម​ខ្លាំង​មួយ​ដើម្បី​ប្រជែង​ជើងឯក​»​។

កីឡាករ​វ័យ ២៨​ឆ្នាំ​រូប​នេះ​បាន​ឈាន​ចូល​រដូវ​កាល​ទី​៣ ក្នុង​ការ​ប្រកប​អាជីព​បាល់ទាត់​នៅ​លី​គ​កំពូល​របស់​កម្ពុជា ហើយ​បាន​លេង​ឲ្យ​ក្លិប​៣​ផ្សេង​គ្នា​ដូច​ជា ភ្នំពេញ​ក្រោ​ន វិសាខា និង​បច្ចុប្បន្ន​បឹង​កេ​ត​។ ថ្វី​ដ្បិតតែ​ជា​ជនបរទេស តែ​លោក​បាន​សាង​ស្នាដៃ​ជា​ច្រើន នៅ​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា រហូត​ធ្វើ​អោយ​មានការ​ទទួលស្គាល់​ពី​កេរ្តិ៍ឈ្មោះ​របស់​លោក​នៅ​ក្នុង​វិស័យ​មួយ​នេះ​។ ជាមួយនឹង​បទ​ពិសោធន៍​នៅ​បាល់ទាត់​កម្ពុជា រូបគេ​អាច​សម្រប​ខ្លួន​បាន​យ៉ាង​លឿន​នៅ​បឹង​កេ​ត ខណៈ​ដែល​ទទួល​បានការ​សរសើរ​ពី លោកគ្រូ គឹ​ម ភក្តី ចំពោះ​ទម្រង់​លេង​ប្រយុទ្ធ​ដែល​សក្តិ​សម​នឹង​ទម្រង់​លេង​របស់​ខ្លួន​។

«​ខ្ញុំ​បាន​សម្រប​ខ្លួន​យ៉ាង​លឿន​ជាមួយ​ក្រុម​របស់ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍ល្អ​ណាស់​នៅ​ទី​នេះ​។ គ្រូបង្វឹក​របស់​យើង​ចូល​ចិត្ត​លេង​ប្រយុទ្ធ ហើយ​ខ្ញុំ​ចូល​ចិត្ត​រឿង​នោះ​ដែរ​។ វា​សក្តិ​សម​នឹង​ស្ទីល​បាល់ទាត់​របស់ខ្ញុំ​»​។​Mustafa Zazai ត្រូវ​បាន​ផ្លាស់​ប្ដូរ​ចេញ​អំឡុង​ពេល​ចាញ់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ៤-០ កាលពី​ស​ប្តា​ហ៍​មុន ហើយ​គេ​អាច​នឹង​ជា​មន្ទិល​សម្រាប់​ការ​ប្រកួត​រវាង បឹង​កេ​ត ជាមួយ អង្គ​រថា​យ​ហ្គឺ​រ នៅ​ចុង​ស​ប្តា​ហ៍​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ