ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បន្ត​ឈរ​កំពូល​តារាង​ក្រោយ​ឈ្នះ​បឹង​កេ​ត​4-0

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង ៖ ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​សម្រាប់​ការ​ប្រកួត​បើក​រដូវ​កាល​ថ្មី​

ខេត្តស្វាយរៀង ៖ ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​សម្រាប់​ការ​ប្រកួត​បើក​រដូវ​កាល​ថ្មី​ពានរង្វាន់​ជើងឯក​ខេ​ម​បូ​ឌា​ន ប្រឺ​មី​ញេ​លី​គ​ឆ្នាំ​២០២២ ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម​បឹង​កេ​ត​អង្គរ​៤-០​កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍កន្លង​ទៅ​នេះ ធ្វើ​ឱ្យ​ស្ថិតិ​នៃ​ការ​ប្រកួត​ទាំង​៣​លើក​របស់​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ​អត់​ទាន់​ស្គាល់​ចាញ់ និង​មាន​៩​ពិន្ទុ​នៅ​ក្នុង​ដៃ​កំពុង​តែ​ឈរ​នៅ​កំពូល​តារាង​។

ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ក្រុម​ដែល​ចាប់ផ្ដើម​យ៉ាង​ល្អ​នា​រដូវ​កាលថ្មី​នៃ​ការ​ប្រកួត​ជ្រើស​រើស​​ជើងឯក​លី​គ​កំពូល​កម្ពុជាប្រចាំឆ្នាំ​២០២២ ។ ជាក់ស្ដែង​ការ​ប្រកួត​ស​ប្ដា​ហ៍​ទី​៣​នៅ​លើ​ទឹកដី​របស់​ខ្លួន​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​កន្លង​ទៅ​បាន​ឈ្នះ​លើ​ក្រុម​បឹង​កេ​ត​អង្គរ​៤-០ ដោយ​គ្រាប់​បាល់​ទី​១​រកបាន​ដោយ​ខ្សែបម្រើ​ជនជាតិ​កា​មេ​រូ​ន​កីឡាករ​Emmanuel Mbarga​ក្នុង​តង់​ទី​១​។ ចូល​ដល់​តង់​ទី​២​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បង្កើន​ការ​វាយលុក​យ៉ាង​ខ្លាំង​រហូត​រកបាន​៣​គ្រាប់​នាំមុខ​បន្ថែម​ទៀត ដោយ​ខ្សែប្រយុទ្ធ​កា​ណា​ដា​កីឡាករ​Marcus Haber​ជា​អ្នក​រកបាន​២​គ្រាប់​ម្នាក់ឯង ខណៈ​១​គ្រាប់​ទៀត​រកបាន​ដោយ​ខ្សែបម្រើ​ជប៉ុន​កីឡាករ​Takashi Odawara ។

ចំណែកឯ​ការ​ប្រកួត​នៅ​លើ​ទីលាន​ខេត្ត​សៀមរាប​វិញ ក្រុម​អង្គ​រថា​យ​ហ្គឺ​ពិតជា​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​លើ​ទឹកដី​របស់​ខ្លួន​បន្ទាប់​ពី​បាន​ធ្វើ​ឱ្យ​ក្រុម​ការពារ​ជើងឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោ​ន​ចាញ់​នៅ​ក្នុង​លទ្ធផល​៤-២ ។

គ្រាន់តែ​បើក​ឆាក​ប្រកួត​៣​នាទី​ដំបូង ខ្សែប្រយុទ្ធ​អា​ហ្គា​នី​ស្ថាន​កីឡាករ​Farred Sadat​ស៊ុត​បញ្ចូល​ទី​នាំមុខ​ភ្នំពេញ​ក្រោ​ន​បាន​១​គ្រាប់​មុន ប៉ុន្តែ​ត្រូវ​បាន​កីឡាករ​ខ្សែការពារ​នូ ចេ​ន​មក​រា របស់​ភ្នំពេញ​ក្រោ​ន​តាម​សង​បាន​១​គ្រាប់​វិញ​នៅ​២០​នាទី​បន្ទាប់ ។ ចូល​ដល់​តង់​ទី​២ រយៈពេល​៣​នាទី​ដំបូង ខ្សែបម្រើ​កូ​ឡំ​ប៊ី​កីឡាករ Andres Nieto ស៊ុត​បញ្ចូល​ទី​ឱ្យ​ភ្នំពេញ​ក្រោ​ន​បាន​១​គ្រាប់​មុន ប៉ុន្តែ​ត្រូវ​បាន​ក្រុម​អង្គ​រថា​យ​ហ្គឺ​វាយបក​វិញ​រកបាន​៣​គ្រាប់​ផ្ទួន​ៗដោយ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​Gabriel Silva,​ខ្សែប្រយុទ្ធ​អៀរ​ឡង់​កីឡាករ​Jozsef Keaveny​និង​កីឡាករ​ខ្សែប្រយុទ្ធ​សុវណ្ណ ដូ​ណា នៅ​ក្នុង​ម៉ោង​បន្ថែម​។

ចំពោះ​លទ្ធផល​បណ្ដោះអាសន្ន​ក្នុង​ស​ប្ដា​ហ៍​ទី​៣ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ប្រកួត​បាន​៣​ប្រកួត​ឈ្នះ​ទាំង​៣​ប្រកួត​មាន​៩​ពិន្ទុ​ឈរ​កំពូល​តារាង ។ ចំណាត់ថ្នាក់​លេខ​២​ក្រុម​ណា​ហ្គា​វើ​ល​ដ៍លេង​បាន​៣​ប្រកួត​ដូច​គ្នា​ឈ្នះ​២ ចាញ់​១ មាន​៦​ពិន្ទុ ។ ក្រុម​វិសាខា​ឈរ​នៅ​លេខ​រៀង​ទី​៣ ដោយ​លេង​បាន​៣​ប្រកួត ឈ្នះ​២ ចាញ់​១ មាន​៦​ពិន្ទុ និង​ក្រុម​អង្គ​រថា​យ​ហ្គឺ ឈរ​នៅ​លេខ​រៀង​ទី​៤​ដោយ​លេង​បាន​៣​ប្រកួត ឈ្នះ​១ ស្មើ​១ និង​ចាញ់​១​មាន​៤​ពិន្ទុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ