ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​មួយ​គ្រឿង​ នៅ​ចិនដែល​ដឹក​មនុស្ស​ជាង១០០​នាក់

2 ឆ្នាំ មុន

ប្រទេស​ចិន ៖ យន្តហោះ​ដឹក​អ្នកដំណើរ​១​គ្រឿង​របស់​ចិន ដែល​ដឹក​មនុស្ស​១៣២​នាក់ បាន​ធ្លាក់​កាលពី​រសៀល ថ្ងៃ​ទី​២១ មីនា ក្នុង​តំបន់​ស្វយ័ត ZHUANG ខេត្ត​ក្វា​ង…

ប្រទេស​ចិន ៖ យន្តហោះ​ដឹក​អ្នកដំណើរ​១​គ្រឿង​របស់​ចិន ដែល​ដឹក​មនុស្ស​១៣២​នាក់ បាន​ធ្លាក់​កាលពី​រសៀល ថ្ងៃ​ទី​២១ មីនា ក្នុង​តំបន់​ស្វយ័ត ZHUANG ខេត្ត​ក្វា​ង ស៊ី​ភាគ​ខាងត្បូង​ចិន ។ នេះ​ជា​ការ​ប្រកាស​របស់​ផ្នែក​គ្រប់គ្រង​បន្ទាន់​ចិន ។

យន្តហោះ​ធុន​ប៊ូ​អ៊ី​ង ៧៣៧​នោះ​ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន CHINA ESTERN AIRLINES ដែល​ហោះ​ចេញពី​ក្រុង​គុន​មិ​ញ ទៅ​កាន់​ក្រុង​GUANGZHOU បាន​ធ្លាក់​នា​វេលា​ម៉ោង​១៤​និង​៣៨​នាទី​ម៉ោង​ក្នុងស្រុក នៅ​តំបន់​ភ្នំ​ក្បែរ​ភូមិ​MOLANG ស្រុក​TENGXIAN​នៃ​ទីក្រុង​WUZHOU បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ភ្នំ ។

មនុស្ស​ទាំង​១៣២​នាក់ ដែល​ជិះ​ក្នុង​យន្តហោះ​ជើងហោះហើរ MU5735​នោះ មាន​អ្នកដំណើរ​១២៣​នាក់ និង​សមាជិក​ក្រុម​យានិក​៩​នាក់ ។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​ចិន ។

គេ​បាន​បញ្ជូន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ទៅ​កាន់​កន្លែង​យន្តហោះ​នោះ​ធ្លាក់ ។ ភ្លើង​ត្រូវ​បាន​ពន្លត់​ហើយ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​ធ្វើ ។ យន្តហោះ​នោះ​បាន​ធ្លាក់​ពី​កម្ពស់​៨.០០ ០​ម៉ែត្រ​ជា​គ្រោះថ្នាក់​យន្តហោះ​ស​ម្លា​.​ប់​មនុស្ស​ច្រើន​បំផុត​នៅ​ចិន ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក ។

ពុំ​ទាន់​មាន​តុល្យការ​ច្បាស់លាស់​ពី​ជន​រង​គ្រោះ​នៅឡើយ មក​ដល់​យប់​ថ្ងៃ​ទី​២១ មីនា ក្រោយ​គ្រោះ​មហន្តរាយ​នេះ​ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ក្ដុកក្ដួល​បំផុត​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង ។

បើ​ពិនិត្យ​បណ្ដា​ទិន្នន័យ​នៃ​គ្រោះថ្នាក់​នោះ​វា​ហាក់ដូចជា គ្មាន​មនុស្ស​ណា​ម្នាក់​អាច​នៅ​រស់រាន​មានជីវិត​ឡើយ ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រុមហ៊ុន​CHINA ESTERN AIRLINES រៀបរាប់​ពី​ការ​ធ្វើ​ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​បណ្ដាជន​រង​គ្រោះ ។

យន្តហោះ​ធុន​ប៊ូ​អ៊ី​ង​៧៣៧-៨០០​នោះ បាន​បាត់​ការ​ទាក់ទង​ពេល​កំពុង​ហោះ​ពីលើ​ទីក្រុង​WUZHOU តំបន់​ភ្នំ​នៃ​ខេត្ត​ក្វា​ង​ស៊ី ។ វី​ដេ​អូ​មួយ​ចេញផ្សាយ​ដោយ​បណ្ដា​សារព័ត៌មាន​ចិន​បង្ហាញ​យន្តហោះ​នោះ​ដាំ​ក្បាល​ធ្លាក់​ចុះ និង​ពេល​ធ្លាក់​បាន​បែក​ខ្ទេច ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ french

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ