ខេត្ដប៉ៃលិន ៖ ទឹកហូរមិនជ្រៅប៉ុន្មានទេនៅក្រោមស្ពានអូរច្រា ហៅស្ពានតារៀប ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន បានក្លាយទៅជាកន្លែងកម្សាន្ដពេញនិយម ។ អ្នកទេសចរជាច្រើននាំគ្នាជិះកង់ ម៉ូតូ អ្នកខ្លះទៀត បើកបររថយន្តដឹកក្រុមគ្រួសារ សាច់ញាតិ បងប្អូន ទៅងូតទឹកលេងយ៉ាងសប្បាយរីករាយ។ មិនត្រឹមតែប៉ុណ្ណោះមានអ្នកខ្លះទៀតយកកញ្ច្រែង និងដែកស្បែងទៅអង្គុយជីកដីរែងរកត្បូងទៀតផង ។ ជុំវិញមាត់ស្ទឹង អ្នកភូមិបាននាំគ្នាកាប់ឆ្ការព្រៃ សង់ជារោងដាក់លក់ម្ហូបអាហារ និងភេសជ្ជៈសម្រាប់អ្នកទេសចរ ។
អ្នកទេសចរដែលនាំគ្នាទៅងូតទឹកស្ទឹងស្ពានតារៀបកាលពីពេល ថ្មីៗកន្លងមកនិយាយថា បច្ចុប្បន្ននេះជារៀងរាល់ល្ងាច អ្នករស់នៅក្រុងប៉ៃលិន តែងតែនាំគ្នាទៅលេងកម្សាន្ដនៅក្នុងស្ទឹង ក្រោមស្ពានតារៀប ដែលមានទឹកហូរធ្លាក់ពីលើភ្នំខៀវ ឆ្លងកាត់សង្កាត់បយ៉ាខា ហូរធ្លាក់ឆ្ពោះរហូតទៅដល់ខេត្តបាត់ដំបងឯណោះ ។ បើគេសង្កេតមើលខាងក្រោមស្ពាន អ្នកខ្លះយករថយន្តទៅលាងក្នុងស្ទឹង ខ្លះចុះងូតទឹកលេង ។ ចំណែក ខ្លះទៀតជីកដីរែងត្បូងយ៉ាងសប្បាយរីករាយ បើទោះបីជាបានកម្ទេច តូចៗ ក៏ដោយ ក្នុងនោះមានជនជាតិកូរ៉េពីរបីនាក់ផងដែរ ។
ចំណែកអ្នកទេសចរក្នុងស្រុក និងពីខេត្ត ឆ្ងាយៗ ក៏ទៅសម្រាកលេងនៅតាមរោង ដែលគេសង់ក្បែរមាត់ស្ទឹង ដើម្បីទទួលទានម្ហូបអាហារ និងគ្រឿងភេសជ្ជៈ ជួបជុំមិត្តភក្តិ រហូតដល់ពេលល្ងាច ទើបនាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ។ ម្យ៉ាងទៀតនៅសងខាងស្ទឹង អាជ្ញាធរខេត្ត បានសាងសង់ផ្លូវ ដើម្បីងាយស្រួលធ្វើដំណើរទៅដើរលេងកម្សាន្ដ។
បើតាមអ្នកលក់ដូរនៅក្បែរមាត់ស្ទឹង ឱ្យដឹងថា ការលក់ដូរនៅក្បែរស្ពានអូរច្រានេះកាក់កបរាល់ថ្ងៃ ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានអ្នកទេសចរទៅអង្គុយលេង និងទិញម្ហូបអាហារទទួលទានពេញៗ រោង ។ លើសពីនេះនៅរដូវបុណ្យចូលឆ្នាំចិន ចូលឆ្នាំខ្មែរ និងរដូវភ្ជុំបិណ្ឌវិញ មានភ្ញៀវច្រើនអង្គុយលេងកម្សាន្ដមើលទឹកហូរក្រោមស្ពានតារៀប។
បច្ចុប្បន្នស្ពានអូរច្រា ក្លាយទៅជាកន្លែងរមណីយដ្ឋានទៅហើយ ។ នៅក្នុងស្ទឹងមួយនេះទឹកហូរខួបប្រាំង ខួបវស្សា សូម្បីទឹកធ្លាក់ភ្នំខៀវរីងខះអស់នៅរដូវប្រាំង ក៏ទឹកស្ទឹងមួយនេះអត់រីងដែរ ព្រោះមានប្រភពទឹកហូរធ្លាក់ពីប្រទេសថៃ ៕
រឿងដ៏ល្អបំផុតដែលអ្នកអាចធ្វើបានដើម្បីបង្ការ និងគ្រប់គ្រងបញ្ហាសុខភាពដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ និងមហារីកគឺសម្របខ្លួនទៅនឹងទម្លាប់ញ៉ាំ...
ខេត្តកណ្ដាល ៖ ជនសង្ស័យចំនួន៥នាក់ប្រដាប់ដោយខ្សែក្រវាត់ និងមួកសុវត្ថិភាពបានជិះម៉ូតូ២គ្រឿងដេញតាមវាយប្លន់យកម៉ូតូ១គ្រឿងពីយុវជន២នាក់ ប៉ុន្តែមិនបានសម្រេច...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ លោកគួច ចំរើន អភិបាលខេត្តុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានសំណង់ចំនួន៣កន្លែងនៅខាងក្រោយសណ្ឋាគារសុខា ក្នុងភូមិ...
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ បន្ទាប់ពីផលិតផលរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា ទទួលបានការគាំទ្រខ្លាំងពីអតិថិជនទូទាំងប្រទេស ក្រុមហ៊ុនក៏ចាប់ផ្តើមផ្តល់នូវបទពិសោធន៍...
ការសម្រេចចិត្តជ្រើសរើសយកមនុស្សប្រុសឬស្រីម្នាក់មកធ្វើជាស្វាមី ឬភរិយាពិតជារឿងសំខាន់ណាស់នៅក្នុងជីវិតជាគ្រហស្ថ បើជ្រើសរើសខុស បុគ្គលនោះនឹងជួបប្រទះនូវ...
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤ឃុំ នៅជាយភ្នំកំចាយបូកគោ ស្ថិតក្នុងស្រុកព្រៃនប់មានចំនួន...
ឥទ្ធិពលដែលបង្កពីបម្រែបម្រួលបរិស្ថានកំពុងតែអាចមើលឃើញកាន់តែច្បាស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលម៉ាស៊ីនកាន់តែមានភាពឆ្លាតវៃទៅ និងការព្រួយបារម្ភពីសង្គ្រាម...
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ បង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងទី៩ ខែធ្នូ...
រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុខភាព និងសុវត្ថិភាពការងារជាមួយកម្ពុជាជាលើកទី៤...
សម្រាប់អនាគតកាល…លែងមានអ្នកនយោបាយ «ជើងខ្លាំង» ណាមួយហ៊ាន «ចូលហ៊ុន»…បង្កើតបក្សជាមួយលោកសម រង្ស៊ី ទៀតហើយ…ព្រោះលោកសម រង្ស៊ី ធ្វើនយោបាយរុញស៊ីក្លូចូលឡាន…ហើយ...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានកើតឡើងនៅជាន់ទី១៩ របស់អគារការដ្ឋានសំណង់យីហោ GIA TOWER បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo និយាយជាមួយមិត្តភក្តិពីរឿងដែលរូបគេសោកស្តាយបំផុត ខណៈដែលពេលនេះអ្វីៗហាក់បីដូចជា...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមពង្រឹងក្រុមរបស់គាត់នៅខែមករា ឆ្នាំ២០២០ខាងមុខ ។...
ខេត្តព្រះសីហនុ ៖ មួយរយៈនេះ មានរថយន្តតាក់សុីដឹកភ្ញៀវជនជាតិចិនក្នុងក្រុងព្រះសីហនុមួយចំនួន ត្រូវបានជនមិនស្គាល់មុខ ធ្វើការវាយប្រហារដោយគប់បំបែកកញ្ចក់ជា...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រោងចក្រផលិតទឹកកកដើម និងអនាម័យចំនួន២កន្លែងខាងជើង និងខាងត្បូងក្បែរកំពង់ដព្រែកលៀប កោះដាច់ កំពុងតែបង្កសំឡេងរំ...
ខេត្តបន្ទាយមានជ័យ ៖ «មន្ត្រីជំនាញ មុននឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់លំនៅដ្ឋានត្រូវពិនិត្យឱ្យបានច្បាស់លាស់ចៀសវាងប៉ះពាល់ចំណីផ្លូវ, ចំណីស្ទឹង-បឹងបួរ និងចំណី...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលី ដែលដាក់ពង្រាយមធ្យោបាយសង្គ្រោះដ៏ច្រើនប្រកាសថា យន្តហោះយោធាស៊ីលី១គ្រឿងជាមួយមនុស្សជិះក្នុងនោះ៣៨នាក់ ដែលបាត់ដានពីរ៉ាដា កាលពី...
តាមគេហទំព័រហោរាសាស្ត្រចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ចាប់ពីព្រលប់ថ្ងៃនេះ (ថ្ងៃអង្គារ ទី១០ ខែធ្នូ) រហូតដល់ព្រឹកស្អែកឆ្នាំទាំង៧ត្រូវផ្លាស់ប្ដូរ...
ដំបូន្មានល្អៗដែលជួយឲ្យអ្នករកលុយបានច្រើនជាងមុនមានច្រើនណាស់ ហើយដំបូន្មានដែលអាក្រក់ៗក៏មានប្រហាក់ប្រហែលគ្នាដែរ ។ បើអ្នកចេះតែស្តាប់តាមដំបូន្មានរបស់អ្នក...
ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយបានបង្អួតក្រវិលកំប៉ុងស្រាបៀរមួយថង់ មានទម្ងន់ជិត២០គីឡូក្រាម ស្មើនឹងរាប់ម៉ឺនក្រវិល ក្រោយពីផឹករយៈពេលជិត១០ឆ្នាំ ប៉ុន្តែសម្រាប់...