តាំង សុភ័ក្ត្រ ចង់បានឱកាសលេងទៀងទាត់ ក្រោយជ្រកក្រុមល្បីមួយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ ក្ដីស្រម៉ៃរបស់កីឡាករ តាំង សុភ័ក្ត្រ កាន់តែសម្រេចគោលដៅបន្តិចម្ដងៗដូច
រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ ក្ដីស្រម៉ៃរបស់កីឡាករ តាំង សុភ័ក្ត្រ កាន់តែសម្រេចគោលដៅបន្តិចម្ដងៗដូច
រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ ក្ដីស្រម៉ៃរបស់កីឡាករ តាំង សុភ័ក្ត្រ កាន់តែសម្រេចគោលដៅបន្តិចម្ដងៗដូចការចង់បានហើយ ដោយលោកបានចូលរួមជាមួយក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក្នុងរដូវកាលនេះ ជាមួយនឹងបំណងបង្ហាញខ្លួននៅលើទីលានឲ្យបានទៀងទាត់ដើម្បីទទួលបានទម្រង់លេងត្រឡប់មកវិញ។ តែយ៉ាងណាក៏ដោយលោកមិនទាន់ត្រូវបានគេចាត់ទុកជាកីឡាករដែលខ្វះមិនបាន ហើយផ្ដល់ឱកាសអោយលេងគ្រប់ជម្រើសនោះទេ ទើបលោកត្រូវបង្កើនសមត្ថភាពច្រើនទៀត ដើម្បីឆក់យកការចាប់អារម្មណ៍នោះ។
ការចង់បានរបស់កីឡាករមួយរូបនេះ ក៏ត្រូវគេមើលឃើញថានឹងធ្វើអោយលោកឈរជើងជាកីឡាករល្បីឈ្មោះក្នុងក្រុម ក្រោយជ្រកក្នុងក្រុមដែលមានការប្រកួតប្រជែងខ្ពស់នេះផងដែរ។
កីឡាករមួយរូបនេះថា ការចូលជ្រកជាមួយក្រុមល្បី គឺជាអ្វីដែលកីឡាករបាល់ទាត់គ្រប់រូបចង់បាន តែសមត្ថភាពក៏ត្រូវតែបង្កើនអោយខ្លាំងជាងមុនផងដែរ ទើបអាចអោយខ្លួនអាចមានឱកាស ហើយក្លាយជាកីឡាករដែលក្រុមមិនអាចខ្វះបាន។ ដូច្នេះហើយទើបតាំងពីចូលក្រុមថ្មី គឺលោកកាន់តែចំណាយពេលជាងមុន និង យកចិត្តដាក់ជាងមុន ជាមួយការហ្វឹកហាត់ និង អាជីពជាអ្នកបាល់ទាត់ ហើយវាក៏ជាការចង់បាន ដែលលោកត្រូវធ្វើតាំងពីមុនប្ដូរក្រុម។ អតីតកីឡាករអង្គរថាយហ្គឺរ បានចំណាយពេលមួយរដូវកាលនៅណាហ្គាវើលដ៍ ជាទីដែលរូបគេបានបង្ហាញខ្លួនឲ្យក្លិបបានតែបួនដងប៉ុណ្ណោះ។ខ្សែប្រយុទ្ធរូបនេះបានសារភាពថា វាពិតជាមានការប្រកួតប្រជែងនៅណាហ្គាវើលដ៍ ហើយរូបគេយល់ថា វាពិបាកក្នុងការក្លាយជាកីឡាករដែលបង្ហាញខ្លួនទៀងទាត់នៅក្លិប ដោយសារពួកគេមានកីឡាករល្អៗជាច្រើននៅក្នុងតួនាទីរបស់ខ្លួន។
រហូតដល់ពេលនេះ តាំង សុភ័ក្ត្រ មិនទាន់បានបង្ហាញខ្លួនសម្រាប់ក្រុមដែលមានមូលដ្ឋាននៅខេត្តតាកែវឡើយ បន្ទាប់ពីការប្រកួតលីគកំពូលកម្ពុជា ចំនួន ២សប្តាហ៍រួចមក ប៉ុន្តែរូបគេមិនព្រួយបារម្ភនោះទេ ដោយសារខ្លួននៅតែជឿជាក់ថា ត្រូវការពេលវេលាបន្ថែមទៀតដើម្បីធ្វើឲ្យគ្រូបង្វឹកចាប់អារម្មណ៍។
«ណាហ្គាវើលដ៍ គឺជាក្លិបកំពូលមួយ ហើយមានកីឡាករគុណភាពជាច្រើន។ កីឡាករបរទេសរបស់គេពិតជាល្អណាស់។ វាពិបាកសម្រាប់ខ្ញុំក្នុងការទទួលបានឱកាសនៅណាហ្គាវើលដ៍ ដូច្នេះខ្ញុំចាកចេញពីពួកគេដើម្បីទទួលបានពេលវេលាលេងបន្ថែមទៀតដើម្បីរក្សាទម្រង់លេងរបស់ខ្ញុំ»។ តាំង សុភ័ក្ត្រ បានបន្ថែមទៀតថា ៖«គោលបំណងរបស់ខ្ញុំគឺលេងឲ្យបានទៀងទាត់ ហើយខ្ញុំនឹងខិតខំដើម្បីទទួលបានឱកាសលេង។ ខ្ញុំមិនទាន់បានចូលលេងឲ្យក្លិបនៅឡើយទេក្នុងការប្រកួត ២លើកដំបូងរបស់យើង ប៉ុន្តែខ្ញុំមិនខកចិត្តខ្លាំងពេកជាមួយនឹងរឿងនោះទេ។ ខ្ញុំថ្មីជាមួយក្លិប ដូច្នេះខ្ញុំត្រូវការពេលវេលាដើម្បីសម្របខ្លួនដើម្បីបង្ហាញគ្រូបង្វឹករបស់ខ្ញុំនូវអ្វីដែលខ្ញុំមានសមត្ថភាព»។
«ខ្ញុំនឹងព្យាយាមស្វែងរកអ្វីដែលគ្រូបង្វឹកចង់បាន ហើយព្យាយាមធ្វើឲ្យគាត់ចាប់អារម្មណ៍ក្នុងការហ្វឹកហាត់។ សង្ឃឹមថា ខ្ញុំអាចទទួលបានទម្រង់លេងរបស់ខ្ញុំវិញ ហើយនឹងត្រូវបានជ្រើសរើសឲ្យលេងក្នុងការប្រកួតបន្ទាប់របស់យើង»។ អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជា កាលពីឆ្នាំ២០១៧ បានសង្កត់ធ្ងន់៕
ចែករំលែកព័តមាននេះ