ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀ.ន ៣៥នាក់ ដែលចាប់បាននៅខេត្តកំពង់ស្ពឺ ត្រូវបានបញ្ជូន​ដល់ខេត្តព្រះសីហនុហើយ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ ក្រុមជនសង្ស័យពាក់ព័ន្ធនឹងគ្រឿង ៣៥នាក់ ដែល​កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាចាប់ខ្លួន ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿង​ញៀន​ដោយខុស​ច្បាប់ នៅចំណុចភូមិ៦…

ខេត្តព្រះសីហនុ៖ ក្រុមជនសង្ស័យពាក់ព័ន្ធនឹងគ្រឿង ៣៥នាក់ ដែល​កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាចាប់ខ្លួន ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿង​ញៀន​ដោយខុស​ច្បាប់ នៅចំណុចភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ម្តុំភ្នំពេជ្រនិល) ពេលនេះ ត្រូវបានបញ្ជូន​ទៅដល់ខេត្តកំពង់ស្ពឺហើយ។​

ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៣៥នាក់ (ស្រី ០១នាក់) ជាជនជាតិខ្មែរ និងចាប់យកវត្ថុតាង រួមមាន: ១/ ម្សៅសថ្លា ចំនួន ៦៨ កញ្ចប់ ២/ ថ្នាំ គ្រាប់ ពណ៌ក្រហម  ១០គ្រាប់ ៣/ ខ្សៀ រសម្រាប់ជក ០៥ ៤/ ដបសម្រាបជក់  ០៤ ៥/ ថង់ច្រកមួយចំនួន ៦/ កន្រ្តៃ ០៣ ៧/ អាវុធខ្លី K59 លេខ : ៣៧២៧ ០១ដើម , បង់  ០១ ,  គ្រាប់  ០៦គ្រាប់ ៨/ ម៉ូតូ  ១០គ្រឿង ៩/ ទូរស័ព្ទដៃ​ ១៣គ្រឿង ១០/ POWER BANG ០២គ្រឿង ១២/ ដាវ  ០១ដើម ១៣/ កាំបិតបុ័ងតោ ០១ ១៤/ ប្រាក់​រៀល ​១២០,០០០រៀល​។

សូមជម្រាបជូនថា៖ កន្លងមក សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការបង្រ្កាបមុខសញ្ញា​ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្ត បានជាច្រើនករណី ហើយជនសង្ស័យដែលឃាត់ខ្លួន តែងឆ្លើយប្រាប់ថា គ្រឿងញៀន គឺបានទិញពីទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ទើបសមត្ថកិច្ច បានពន្លាតសមត្ថកិច្ចដែនដី ចុះបង្រ្កាបតែម្តង។

​សង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញ អ.ហ ខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ