ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទះចរាចរណ៍​ជិត​១​ម៉ោង ពេល​ដឹង​មូលហេតុ​ម្នាក់​ៗ​ហួសចិត្ត​គ្រប់​គ្នា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​កកស្ទះ​ចរាចរណ៍​ជិត​១​ម៉ោង​នៅ​ចំណុច​ស្តុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក ហើយ​នៅ​ពេល​ដែល​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ស្ទះចរាចរណ៍​នេះ​ម្នាក់​ៗ​មានការ​ហួសចិត្ត​គ្រប់​ៗ​គ្នា …

រាជធានី​ភ្នំពេញ ៖ មានការ​កកស្ទះ​ចរាចរណ៍​ជិត​១​ម៉ោង​នៅ​ចំណុច​ស្តុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក ហើយ​នៅ​ពេល​ដែល​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ស្ទះចរាចរណ៍​នេះ​ម្នាក់​ៗ​មានការ​ហួសចិត្ត​គ្រប់​ៗ​គ្នា ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ ២០១៦ នៅ​ចំណុច​ភ្លើងស្តុប​អាង​ទឹក ផ្លូវ​ព្រះ​មុនី​រ៉េ​ត កែង​ផ្លូវ​ព្រះ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក​មី​ត​ស៊ុ​យ​ប៊ី​ស៊ី ពណ៌​សំបក​ក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ ២G-២០៣៦ មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ឪពុក​និង​កូនប្រុស បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ដែល​មាន​ស្ថានភាព​ផ្លូវ​ចង្អៀត និង​ជិត​ដល់​ភ្លើងស្តុប រថយន្ត​នោះ​ក៏​បាន​បង្អង់​ល្បឿន និង​រេ​ចង្កូត​ចុះឡើង មិនដឹង​ជា​ចង់​បត់​ទៅ​ទិស​ខាង​ណា​ឡើយ​ក៏​ត្រូវ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ២.២-២២១២ មួយ​គ្រឿង ដែល​បើក​ដោយ​បុរសម្នាក់ ព្រមទាំង​មាន​លោក​ឧត្តមសេនីយ៍​យោធា​ម្នាក់​នៅ​ខាងក្រោយ​ផង​នោះ​បាន​បុក​ជាប់​កាង​ពីក្រោយ​តែ​ម្តង ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដែល​ឈរ​នៅ​គោលដៅ​នោះ និង​កម្លាំង​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា និង​បង្កា​កុំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ តែ​ត្រូវ​ភាគី​ទាំង​២​មិន​យល់​ស្រប និង​និយាយ​យក​ត្រូវ​រៀង​ៗ​ខ្លួន ដោយ​ភាគី​ខាង​រថយន្ត​ឡង់​គ្រី​ស្ស័​រ​ឡើង​ថា «​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​មី​ត​ស៊ុ​យ​ប៊ី​ស៊ី​ជា​អ្នក​ខុស ដោយ​បាន​បើក​មក​វ៉ា និង​បត់​មក​គៀរ​រថយន្ត​របស់​គាត់​» ចំណែកឯ​ភាគី​ម្ខាង​ទៀត​បាន​អះអាង​ថា «​ខណៈ​ពេល​ដែល​ផ្លូវ​មាន​ស្ថានភាព​ចង្អៀត​នោះ រថ​យ្ត​របស់​គាត់​បាន​បើក​យឺត​ៗ ក៏​ស្រាប់តែ​រថយន្ត​ឡង់​គ្រី​ស័​រ​នោះ​បើក​មក​ពីក្រោយ​ស៊ី​ផ្លេ​ជា​ច្រើន​ដង និង​បុក​រថយន្ត​គាត់​ពីក្រោយ​តែ​ម្តង​» ។

ក្រោយ​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ទាំង​២​គ្រឿង​បុក​គ្នា ក៏​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរ​ចរណ៍​ជិត​មួយ​ម៉ោង​ផង​ដែរ ទម្រាំ​តែ​កម្លាំង​មាន​សម្ថ​កិច្ច​អាច​ឲ្យ​បើករថយន្ត​ទាំង​២​គ្រឿង​ទៅ​ចត​លើ​ចិញ្ចើម​ផ្លូវ និង​ព្យាយាម​និយាយ​សម្របសម្រួល​គ្នា​រហូត​ទៅ​ដល់​ភាគី​ខាង​រថយន្ត​មី​ត​ស៊ុ​យ​ប៊ី​ស៊ី​យល់​ព្រមយក​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ​ទៅ​ធ្វើការ​ជួសជុល​កាង​ខាង​មុខ​ឲ្យ​ដើម្បី​បញ្ចប់រឿង ៕