ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្សុី​វា.យប្រហារ​តាម​អាកាស​ខ្លាំងក្លា ស្លា.ប់​ទាហាន​អ៊ុយ​ក្រែ​ន​ជា​ច្រើន​នាក់

2 ឆ្នាំ មុន

ការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​រុ​ស្សុី មាន​សភាព​ខ្លាំងក្លា​កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា​ លើ​ទីក្រុង ​MYKOLAIV ជាទី​ក្រុង​មួយ​នា​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន ដែល​នៅ​ទីនោះ​ទាហាន​អ៊ុយ​ក្រែ​ន​ច្រើន​សិប​នាក់

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ៖ ការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​រុ​ស្សុី មាន​សភាព​ខ្លាំងក្លា​កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា​ លើ​ទីក្រុង ​MYKOLAIV ជាទី​ក្រុង​មួយ​នា​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន ដែល​នៅ​ទីនោះ​ទាហាន​អ៊ុយ​ក្រែ​ន​ច្រើន​សិប​នាក់​ស្លា.ប់ នា​ពេល​មុន​នេះ ក្នុង​ការ​វា.យប្រហា.រ​មួយ​ប្រឆាំង​បន្ទាយ​កងទ័ព​១​កន្លែង​។ នេះ​បើ​តាម​អភិបាលក្រុង​នោះ លោក​ VITALIY KIM​។

តាម​បណ្ដាញ​សង្គម​លោក​និយាយ​ថា យើង​មិន​អាច​ធ្វើការ​ប្រកាស​អាសន្ន ពី​ការ​វា.យប្រហារ​តាម​អាកាស​របស់​រុ​ស្សុី ព្រោះ​មិន​អាច​ប្រកាស​ទាន់​។ សារ​ប្រកាស​អាសន្ន​ និង​គ្រាប់បែក​មក​ដល់​ក្នុង​ពេល​ជាមួយ​គ្នា​។ លោក​មិន​អាច​ផ្ដល់​ពី​ទំហំ​នៃ​ការ​ខូចខាត និង​ចំនួន​ជន​រង​គ្រោះជា​យថាហេតុ ដែល​អាច​មាន​ទាហាន​ស្លា.ប់​រវាង​ពី​៥០​ទៅ​១០០​នាក់​ក្នុង​បន្ទាយ​នោះ​។

ទន្ទឹម​នឹង​នេះ​ បណ្ដា​សាក្សី បាន​ផ្ដល់​ពី​តុល្យការ​ជន​រង​គ្រោះ​ថា ​មាន​ទ្វេ​ដង​លើស​នេះ ក្រោយ​បន្ទាយ​រង​ការ​បំផ្លាញ​ដោយ​គ្រាប់​រ៉ុក្កែត​ធុន​ធំ​៦​គ្រាប់ កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា​។ ទាហាន​អ៊ុយ​ក្រែ​ន​មិន​តិច​ជាង​២០០​នាក់​ទេ បាន​ដេក​ក្នុង​បន្ទាយ​នោះ​។ សាកស.ព​ទាហាន​យ៉ាងតិច​៥០​នាក់​ទាញ​យក​ចេញពី​គំនរ​បាក់បែក ហើយ​ទាហាន​ម្នាក់​នៅរ​ស់មាន​មានជីវិត​និយាយ​ថា ចំនួន​អ្នក​ស្លា.ប់​អាច​មាន​ដល់​១០០​នាក់​។

អភិបាលក្រុង​នេះ​ថ្លែង​ថា ពួក​រុ​ស្សុី​បាន​វា.យប្រហា.រ​ដោយ​មី​ស៊ី​ល​យ៉ាង​កំសាក ប្រឆាំង​កង​ទាហាន​ដែល​កំពុង​ដេក​លក់​។ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត​។

បណ្ដា​ព័ត៌មាន​នៅ​តែ​មិន​ទាន់​ច្បាស់​ក្នុង​ពេល​ដែល​សេចក្ដីថ្លែងការណ៍​ផ្លូវការ​មួយ​ចង់​ឲ្យ​ក្រុង​នេះ នៅ​តែ​ជា​ខែល​ការពារ​ក្រុង​កំពង់​ផែ​អូ​ដេ​សា​ ជា​កំពង់​ផែ​យុទ្ធសាស្ត្រ​ធំ ដោយនៅ​តែ​តស៊ូ​ទប់ទល់​រុញច្រាន​ការ​វា.យលុក​របស់​កងទ័ព​រុ​ស្សុី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ