ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​យោធា​អា​មេ​រិ​ក​១​គ្រឿង ឆក់​យក​ជីវិត​មនុស្ស​​ស្លា.ប់​៤​នាក់

2 ឆ្នាំ មុន

កងទ័ព​ន័​រ​វែ​ស បាន​​រាយការណ៍​នា​ថ្ងៃ​ទី​១៩ ខែ​​មីនា​ ឆ្នាំ​២០២២​នេះថា ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​៤​នាក់​ដែល​ជិះ ក្នុង​យន្តហោះ​យោធា​អា​មេ​រិ​ក​១​គ្រឿង ធុន

ប្រទេស​ន័​រ​វែ​ស ៖ កងទ័ព​ន័​រ​វែ​ស បាន​​រាយការណ៍​នា​ថ្ងៃ​ទី​១៩ ខែ​​មីនា​ ឆ្នាំ​២០២២​នេះថា ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​៤​នាក់​ដែល​ជិះ ក្នុង​យន្តហោះ​យោធា​អា​មេ​រិ​ក​១​គ្រឿង ធុន ​MV-22B OSPREY ដែល​អាច​ហោះ​ត្រង់ ​និង​ចុះ​ត្រង់​ដូច​ឧទ្ធម្ភាគ​ចក្រ បាន​ត្រូវ​ស្លា.ប់ ដោយសារ​យន្តហោះ​នោះ​ធ្លាក់ នៅ​ន័​រ​វែ​ស​។ ពួក​គេ​ជា​អ្នកចូលរួម​ក្នុង សមយុទ្ធ​យោធា​អូតង់​មួយ​នៅ​ន័​រ​វែ​ស​។

ប៉ូលិស​ន័​រ​វែ​ស​អះអាង​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា​ថា មនុស្ស​៤​នាក់​ដែល​ជិះ​ក្នុង​យន្តហោះ​ដែល​ធ្លាក់​នេះ​បាន​ត្រូវ​ស្លា.ប់​។ កងទ័ព​ន័​រ​វែ​ស​ក្នុង​សេចក្ដី​ប្រកាស​មួយ​សរសេរ​ថា ពុំ​មាន​មនុស្ស​ក្រៅពី​អ្នក​៤​នាក់​នេះ ក្នុង​យន្តហោះ​នេះ​ឡើយ​។

សមយុទ្ធ​យោធា​មានឈ្មោះ​ថា COLD RESPONSE 2022 តាម​អង្ក​ការ​អូតង់​ថា មិន​ទាក់ទិន​នឹង​ការ​លុកលុយ​របស់​រុ​ស្សុី​ចូល​អ៊ុយ​ក្រែ​ន​ឡើយ​។ ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​ទាំង​៤​នាក់​រក​ឃើញ​ស្លា.ប់ ក្រោយ​ពី​បាត់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១៨​ ខែមីនា ក្នុង​តំបន់​ BODO ​ភាគ​ខាងជើង​ខេត្ត​ NORDLAND ន័​រ​វែ​ស​។ យន្តហោះ​ពួក​គេ​មិនឃើញ​វិល​មក​ចុះ​ចត​វិញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ generationsnouvelles

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ