ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រយុទ្ធ​គ្នា​ពិតជា​សាហា.វ​នៅ​ក្រុង​ម៉ា​រី​អ៊ូ​ប៉ូ​ល ​ទ័ព​រុ​ស្សុី​ចូល​ដល់​កណ្ដាល​ក្រុង

2 ឆ្នាំ មុន

ទីក្រុង​ម៉ា​រី​អ៊ូ​ប៉ូ​ល​ ជាទី​ក្រុង​កំពង់​ផែ​មួយ​នៅ​ភាគ​អាគ្នេយ៍​អ៊ុយ​ក្រែ​ន ជាប់​ការ​ឡោម​ព័ទ្ធ​របស់​កងទ័ព​រុ​ស្សុី កំពុង​តែ​មានការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​។ អ៊ុយ​ក្រែ​ន​ទទួលស្គាល់​នា​ថ្ងៃ​ទី​១៩ ខែ​មីនា ពី​ការ​បាត់បង់​ច្រកចូល​មក

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ទីក្រុង​ម៉ា​រី​អ៊ូ​ប៉ូ​ល​ ជាទី​ក្រុង​កំពង់​ផែ​មួយ​នៅ​ភាគ​អាគ្នេយ៍​អ៊ុយ​ក្រែ​ន ជាប់​ការ​ឡោម​ព័ទ្ធ​របស់​កងទ័ព​រុ​ស្សុី កំពុង​តែ​មានការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​។ អ៊ុយ​ក្រែ​ន​ទទួលស្គាល់​នា​ថ្ងៃ​ទី​១៩ ខែ​មីនា ពី​ការ​បាត់បង់​ច្រកចូល​មក​សមុទ្រ ​AZOV​។ ម្យ៉ាងទៀត​ ខណៈ​ក្រុង​មូ​ស្គូ​ប្រកាស​ថា បាន​ប្រើ​អាវុធ​លឿន​ជាង​សំឡេង នាំ​ឲ្យ​ប្រធានា​ធិបតី​​អ៊ុយ​ក្រែ​ន លោក ​VOLODYMYR ZELENSKY អំពាវនាវ​ឲ្យ​មានការ​ចរចា​គ្នា​ម៉ាត់​ប្រាយ​ពី​សន្តិភាព​។

ការ​ប្រយុទ្ធ​គ្នា​ពិតជា​សាហា.វ​កាលពី​ថ្ងៃ​ទី​១៩​ ខែមីនា នៅ​តាម​ដង​វិ​ថី​ក្រុង​ម៉ា​រី​អ៊ូ​ប៉ូ​ល ដែល​នាំ​ឲ្យ​ស្ទះ​ដល់​ការ​ប៉ុនប៉ង​រំដោះ​ចេញពី​ផ្នែក​ក្រោម​ដី មនុស្ស​ច្រើន​រយ​នាក់​ដែល​នៅ​រស់រាន​មានជីវិត ក្រោយ​ការ​ទម្លាក់​គ្រាប់បែក​លើ​រោង​មហោស្រព​មួយ​នៃ​ទីក្រុង​នោះ​។ ចំណែក​កងទ័ព​អ៊ុយ​ក្រែ​ន​ទទួលស្គាល់​ថា បាន​បាត់បង់​ច្រកចូល​សមុទ្រ AZOV​។

កងទ័ព​រុ​ស្សុី​អះអាង​នា​ថ្ងៃ​ទី​១៨​ ខែ​មីនា​ថា អាច​លុក​ចូល​ក្នុង​ទីក្រុង​នេះ និង​ធ្វើការ​ប្រយុទ្ធ​។ លោក​ VADYM BOYCHEKO អភិបាលក្រុង​ជាប់​ការ​ឡោម​ព័ទ្ធ​នោះ​ថ្លែង​នា​ថ្ងៃ​ទី​១៩ ខែ​មីនា​ថា ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ច្រើន​រយ​នាក់​ដែល​ជាប់​នៅ​ក្រោម​ដី​នៃ​មហោស្រព​ក្រុង​ម៉ា​រី​អ៊ូ​ប៉ូ​ល រង​ការ​ទម្លាក់​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ត្រូវ​ស្ទះ​ដោយ​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង​តំបន់​នោះ​។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​អាច​រើ​គំនរ​បាក់បែក​អគារ​មហោស្រព​នោះ​តែ​​ពេល​ការ​ប្រយុទ្ធ​គ្នា​ស្ងប់់​។ តាម​អភិបាលក្រុង​នេះ​ថា​ការ​វាយប្រហារ​របស់​រុ​ស្សុី បាន​ធ្វើ​ឲ្យ​ខូចខាត ​ឬ​បំផ្លាញ​៩០% ​នៃ​បណ្ដា​អគារ​ស្នាក់​នៅ​នៃ​ក្រុង​ម៉ា​រី​អ៊ូ​ប៉ូ​ល​។ រោងចក្រ​ស្លដែក​ធំ​មួយ​នៃ​ទីក្រុង​នេះ​រង​ការ​ខូចខាត ពេល​មានការ​ប្រយុទ្ធ​គ្នា​។ វា​ជា​រោងចក្រ​ស្លដែក​ធំ​មួយ​ដែរ​នៅ​អឹ​រ៉ុ​ប។

សេនាធិការដ្ឋាន​កងទ័ព​រុ​ស្សុី​ អះអាង​ថា កងទ័ព​ខ្លួន អាច​លុក​ចូល​កណ្ដាល​ក្រុង​ម៉ា​រី​អ៊ូ​ប៉ូ​ល ចូល​រួមដៃគ្នា​ប្រយុទ្ធ​នៅ​ទីនោះ​ជាមួយ​កងកម្លាំង​បំបែក​ខ្លួន​និយម​ដូ​ណេ​ដ​ត​ស្ក៍​។ ក្នុង​វី​ដេ​អូ​មួយ គេ​ឃើញ​បណ្ដា​កងឯកភាព​ឆេ​ត​ឆេ​នី លើក​​មក​ជួយ​កងទ័ព​រុ​ស្សុី កំពុង​តែ​ធ្វើការ​ជំ​ម្លៀ​សជន​ស៊ី​វិល​ចេញ​។ បណ្ដា​នាយទាហាន​រុ​ស្សុី​និយាយ​ថា ​ពួត​ដី​គ្នា​ជា​មួយ​កងកម្លាំង​បំបែក​ខ្លួន​និយម​យើង​អាច​កាន់កាប់​៩០%​ នៃ​ភាគ​កណ្ដាល​ក្រុង​ម៉ា​រី​អ៊ូ​ប៉ូ​ល​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ