ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រិ​ន សា​រ័​ត្ន និង សែន រ៉ា​ដេ​ត ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​ជើង​ខ្លាំង​ថៃ​នៅ​លើ​សង្វៀន​CTN ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កីឡាករ​កម្ពុជា២​រូប​គឺ​រិ​ន សា​រ័​ត្ន មក​ពី​ក្លិប​ខេត្តព្រៃវែង និង​សែន រ៉ា​ដេ​ត មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​CTN នា​ថ្ងៃ​សៅរ៍ ទី​៣ កញ្ញា

រាជធានី​ភ្នំពេញ ៖ កីឡាករ​កម្ពុជា២​រូប​គឺ​រិ​ន សា​រ័​ត្ន មក​ពី​ក្លិប​ខេត្តព្រៃវែង និង​សែន រ៉ា​ដេ​ត មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​CTN នា​ថ្ងៃ​សៅរ៍ ទី​៣ កញ្ញា ខាង​មុខ​នេះ ។

រិ​ន សា​រ័​ត្ន ប្រកួត​បាន​១៦​ដង ឈ្នះ​១២​ដង ចាញ់​៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​៦​ដង នឹង​ជួប​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ Phun
Mongkhun ដែល​មាន​ប្រ​វ​តិ្ត​ប្រកួត​៧០​ដង ឈ្នះ​៥០​ដង ចាញ់​១៨​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​៥​ដង ។ ទោះបី រិ​ន សា​រ័​ត្ន មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​កីឡាករ​ថៃ​ពិតមែន តែ​អ្នកគាំទ្រ​នៅ​តែ​ទុកចិត្ត​លើ​កីឡាករ​រូប​នេះដដែល ដោយសារ​តាម​ការ​សង្កេត​ការ​ប្រកួត កន្លង​មក អ្នក​ប្រដាល់​មក​ពី​ខេត្តព្រៃវែង​រូប​នេះ មាន​សមត្ថភាព​មិន​អន់​នោះ​ទេ​ទើប​កម្រ​មាន​អ្នក​ណា​ផ្ដួល​គេ​បាន ។ ទោះបី​យ៉ាងណា ដោយសារ​តែ​កីឡាករ​ទាំង​២​មិន​ធ្លាប់​ប៉ះ​គ្នា​ពី​មុន​មក​ទើប គេ​ពិបាក​ប៉ាន់​ស្មានថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​។

ចំណែក សែន រ៉ា​ដេ​ត ប្រកួត​បាន​៤៨​ដង ឈ្នះ​៤០​ដង ចាញ់​៨​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៣​ដង នឹង​ជួប​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Phet Sakun​ដែល​មាន​ប្រវត្តិ​ប្រកួត​៨៧​ដង ឈ្នះ​៦៧​ដង ចាញ់​១៧​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៧​ដង ។ ទោះបី​សែន រ៉ា​ដេ​ត មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​កីឡាករ​ថៃ​ដាច់​ឆ្ងាយបន្តិច​មែន តែ​អ្នក​និយម​ទស្សនា​កីឡាប្រដាល់​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​កីឡាករ​កម្ពុជា​រូប​នេះ​ដដែល ព្រោះ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ដូច​គ្នា អត់​ទាន់​មាន​អ្នក​ណា​ទៅ​រួច​ជាមួយ​គេ​នៅឡើយ​។ សែន រ៉ា​ដេ​ត មាន​ល្បិច​ប្រយុទ្ធ​ខ្លាំង​ពេញ​ខ្លួន ចិត្ត​ក៏​សឿង រីឯ​ចលនា​វាយ​ចេញ​កាន់តែ​រហ័ស​និង​មិន​ចេះ​ក្អេងក្អាង​ដាក់​គូប្រកួត​ទៀត​ផង​។ ជា​ពិសេស​សម្រាប់​ការ​ប្រកួត​លើក​នេះ​តែ​ម្ដង ដោយសារ​តែ​មិន​ធ្លាប់​ស្គាល់​ប្រវត្តិ​គូប្រកួត​ច្បាស់​ទើប​គេ​កាន់តែ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ថែម​ទៀត ។ ចាំ​មើល សែន រ៉ា​ដេ​ត អាច​បង្ក្រាប​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ថៃ​រូប​នោះ​បាន​ឬ​អត់?

ក្រៅពី​គូ​អន្តរជាតិ នៅ​លើ​សង្វៀន​ដដែល​ក៏មានការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​ក្នុងស្រុក ជា​ច្រើន​គូ​ទៀត​ដូច​ជា កីឡាករ ងឿ​ន វិចិត្រ​មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ យ៉​ន ពិសី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ កីឡាករ ខុន បូ​ឡា មក​ពី​ក្លិប​កងពលតូច​អន្តរា​គន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ សល់ ប៊ុ​ន​អុ​ី​ម​មក​ពី​ក្លិប​កុសល​កីឡា និង​គូ​ចុង​ក្រោយ​កីឡាករ ជឹ​ម ចិ​ត្រា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ សុខ ចិន្ដា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕