ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ​និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ផ្តល់​អង្ករ​១៤០​តោន​ជូន​ខណ្ឌ​ទាំង​១៤​ ដើម្បី​បន្ត​ចែក​ជូនពលរដ្ឋ​ក្រីក្រ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អំណោយ​ជា​អង្ក​​ចំនួន​១៤០​តោន​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី ហ៊ុន ​សែន តាម​រយៈ​លោ​កក​ឃួ​ង ស្រេង​…

រាជធានី​ភ្នំពេញ​ ៖ អំណោយ​ជា​អង្ក​​ចំនួន​១៤០​តោន​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី ហ៊ុន ​សែន តាម​រយៈ​លោ​កក​ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ប្រគល់​ជូន​ទៅ​ខណ្ឌ​ទាំង​១៤ ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​យក​ទៅ​ចែក​ជូន​បន្ត​ទៅ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ខ្វះខាត​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​នីមួយ​ៗ​។

នៅ​ព្រឹក​ថ្ងៃ​ទី​២០ មីនា​នេះ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ បាន​យក​យានយន្ត មក​ទទួល​អង្ករ​ទាំងនេះ​ដល់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​យក​ទៅ​ផ្តល់​ជូន​តាម​សង្កាត់​និង​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​បន្ត​ទៀត​។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​ម៉េ​ត មាស​ភក្តី​ បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មីនា​នេះ​ថា អង្ករ​ដែល​ប្រគល់​ជូន​ទៅ​ខណ្ឌ​ទាំង​១៤​ខាងលើ​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន​ សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន​ សែន តាម​រយៈ​លោ​កក​ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយ​ក្នុង​១​ខណ្ឌ​ៗ​ទទួល​បាន​អង្ករ​១០​តោន ដើម្បី​បន្ត​យក​ទៅ​ចែក​ជូន​ទៅ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ខ្វះខាត​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​ខ្លួន​។

សម្ដេច​តេ​ជោ ហ៊ុន ​សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន​ សែន សម្តេច​ទាំ​ទ្វេ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដោយ​បាន​ផ្ដល់​នូវ​អំណោយ​ជា​បន្តបន្ទាប់ ជូន​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក ឃួ​ង ស្រេង ធ្លាប់​បាន​មាន​ប្រសាសន៍​ហើយ​ថា​ បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព អាច​ទាក់ទង មក​ខាង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់ នោះ​ក្រុមការងារ​នឹង​ផ្តល់​ការ​ជួយ​ឩ​ប​ត្ថ​ម​ដល់​បងប្អូន​ហើយ ដោយ​មិន​ទុក​អោយ​បងប្អូន​អត់បាយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ