ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី ​បន្ត​បញ្ជូន​អវកាសយានិក​៣​រូប​ ទៅ​កាន់​ស្ថានីយ​ ISS (មានវីដេអូ)

2 ឆ្នាំ មុន

អវកាសយានិក​រុ​ស្ស៊ី​៣​រូប ដែល​កាលពី​ថ្ងៃ​ទី​១៨ ខែ​​មីនា ឆ្នាំ​២០២២ ធ្វើ​ដំណើរ​តាម​យានអវកាស​SOYOUZ ​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ​ISS បាន​ទៅ​ដល់​ស្ថានីយ​នោះ​ហើយ

ប្រទេស​រុ​ស្សុី ៖ អវកាសយានិក​រុ​ស្ស៊ី​៣​រូប ដែល​កាលពី​ថ្ងៃ​ទី​១៨ ខែ​​មីនា ឆ្នាំ​២០២២ ធ្វើ​ដំណើរ​តាម​យានអវកាស​SOYOUZ ​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ​ISS បាន​ទៅ​ដល់​ស្ថានីយ​នោះ​ហើយ​។

ពួក​គេ​ត្រូវ​បាន​ទទួល​ដោយ​កក់ក្ដៅ​ ដោយ​ក្រុម​អ្នក​ប្រចាំការ​នៅ​ទីនោះ ក៏​ទោះបី​មាន​ភាព​តានតឹង​ខ្លាំង រវាង​រុ​ស្សុី​និង​ពួក​លោក​ខាងលិច​ទាក់ទិន​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ក្ដី​។ អវកាសយានិក​រុ​ស្សុី​ទាំង​៣​រូប​នោះ ដឹកនាំ​ដោយ​អវកាសយានិក​មានបទពិសោធន៍ លោក​ OLEG ARTEMIEV អមដំណើរ​ដោយ​លោក​DENIS MATVEIEV និង​លោក SERGUEI KORSAKOV បាន​ចាក​ចេញពី​ផែនដី​នា​វេលា​ម៉ោង​១៦​និង​៥៥​នាទី​ម៉ោង​ក្នុងស្រុក ដោយ​ធ្វើ​ដំណើរ​៣​ម៉ោង​រហូត​ដល់​ស្ថានីយ​ISS ។

ពួក​គេ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​រាក់ទាក់​កក់ក្ដៅ​ពី​ក្រុម​អ្នក​ប្រចាំការ ដែល​មាន​អវកាសយានិក​រុ​ស្សុី​២​រូប អា​មេ​រិ​ក​៤​រូប ​និង​អា​ល្លឺ​ម៉​ង់​មួយ​រូប​។ ពេល​ជួប​គ្នា​ពួក​គេ​បាន​ចាប់​ឱប​គ្នា​ដោយ​មិត្តភាព ញញឹម និង​ចាប់ដៃ​គ្នា​យ៉ាង​កក់ក្ដៅ​។

ការ​ទៅ​កាន់​ទី​អវកាស​របស់​អវកាសយានិក​រុ​ស្សុី​ទាំង​៣​រូប​នោះ នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បណ្ដា​អ្នក​សង្កេតការណ៍​នៅ​ផែនដី ព្រោះ​អវកាសយានិក​រុ​ស្សុី មាន​សម្លៀក​បំពាក់​ពណ៌​លឿង​និង​ខៀវ ដែល​ជា​ព​ណ៌ំ​ទង់ជាតិ​អ៊ុយ​ក្រែ​ន​។

ពេល​​មាន​សំណួរ​​ពី​រឿង​ពណ៌នា​នេះ លោក​ OLEG ARTEMIEV​ថា នោះ​មក់​ក្រណាត់​ពណ៌​នេះ​មាន​ច្រើន​នៅ​ស្តុក​។
រហូត​​មក​ទល់​ថ្មី​ៗ​នេះ កិច្ច​សហប្រតិបត្តិការ​អវកាស រវាង​រុ​ស្សុី​និង​បណ្ដា​ប្រទេស​លោក​ខាងលិច ជា​ផ្នែក​នៅ​សល់​មិន​ទាន់​មានទណ្ឌ​កម្ម​ប្រឆាំង​ក្រុង​មូ​ស្គូ​នៅឡើយ តែ​មាន​ភាព​រកាំរកូស​ខ្លាំង​តាំងពី​រុ​ស្សុី​ដណ្ដើម​យក​តំបន់​គ្រី​មេ ពី​ឆ្នាំ​២០១៤​មក​។ រុ​ស្សុី​អះអាង​ថា​ទណ្ឌកម្ម​ពួក​លោក​ខាងលិច​ប្រឆាំង​រុ​ស្សុី អាច​នាំ​ឲ្យ​មានការ​ទម្លាក់​ស្ថានីយ​ISS​នេះ​ដែល​មាន​ទម្ងន់​៥០០​តោន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ