ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាន​ប្រយោជន៍​តែ​ខ្លួនឯង បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ដទៃ

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ដេប៉ូ​លក់​ខ្សាច់​២​កន្លែង​នៅ​ក្នុងភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ធ្វើការ​ដឹក​ជញ្ជូន​ជ្រុះ​រប៉ាត់រប៉ាយ​លើ​ដងផ្លូវ​សាធារណៈ​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១

ខេត្តកណ្តាល ៖ ដេប៉ូ​លក់​ខ្សាច់​២​កន្លែង​នៅ​ក្នុងភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ធ្វើការ​ដឹក​ជញ្ជូន​ជ្រុះ​រប៉ាត់រប៉ាយ​លើ​ដងផ្លូវ​សាធារណៈ​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ មិន​ដែល​ឃើញ​មាន​អស់លោក​អាជ្ញាធរ​មូលដ្ឋាន​អើពើ​ឡើយ​។

ដេប៉ូ​លក់​ខ្សាច់​នៅ​ជិត​គ្នា​ទាំង​២​កន្លែង​ខាងលើ​នេះ មានឈ្មោះ​យីហោ ចាន់​ណា និង​មួយ​កន្លែង​ទៀត​មានឈ្មោះ​យីហោ តាំង​រ៉ា​នី ដែល​បាន​ធ្វើ​អាជីវកម្ម​រាប់​ឆ្នាំ​មក​ហើយ មិន​ដែល​ឃើញ​ដាក់​កម្លាំង​ឲ្យ​បោសសម្អាត​ទាល់តែ​សោះ ទុក​ឲ្យ​ខ្សាច់​ដែល​ជ្រុះ​លើ​ថ្នល់ជាតិ​ត្រង់​ចំណុច​មុខ​ច្រក​ចេញចូល​ដេប៉ូ​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​បណ្តាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ម៉ូតូ​ជា​ញឹកញាប់​ថែម​ទៀត​ផង​។ ប្រភព​ផ្ដល់​ព័ត៌មាន​បាន​និយាយ​ថា កន្លង​មក​គេ​ឃើញ​អាជ្ញាធរ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ក្នុងស្រុក​ចុះ​ដាក់​គោលដៅ​ចាប់​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម​នេះ​ជា​ញឹកញាប់​ដែរ ប៉ុន្តែ​សកម្មភាព​ដឹក​ជញ្ជូន​របស់​ម្ចាស់​អាជីវកម្ម​ទាំងនោះ​នៅ​តែ​បង្ក​ការ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ដដែល​។

តាម​ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ស្រក​កៀនស្វាយ​មាន​ម្ចាស់​អាជីវកម្ម​រកស៊ី​ជីក​ដឹក​អាចម៍ដី​លក់ ដឹក​ខ្សាច់​ថ្ម​លក់​ច្រើន​ណាស់ មាន​រថយន្ត​រាប់រយ​គ្រឿង​ឯណោះ​។ ហើយ​ពេល​ចុះ​ចាប់​ម្តង​ៗ​ត្រូវ​បាន​ពលរដ្ឋ​រិះគន់​ថា​ចាប់​យក​តែ​លុយ​ក្នុង​មួយ​ឡាន​ចាប់ពីរ​២០​ម៉ឺន​រៀល​ឡើង​ទៅ ទើប​ការ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព​។ ប្រភព​បញ្ជាក់​ទៀត​ថា ចំពោះ​ចំណុច​ដេប៉ូ​លក់​ខ្សាច់​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​ទាំង​២​កន្លែង​ខាងលើ គេ​តែងតែ​ឃើញ​នគរបាល​ចរាចរណ៍​មក​ដាក់​គោលដៅ​នៅ​មុខ​ច្រកចេញ ចូល​ដេប៉ូ​លក់​ខ្សាច់​នេះ​ជា​ញឹកញាប់​ក៏​មិន​ដែល​ឃើញ​មាន​ចំណាត់ការ​អ្វី​ដែរ​។

ពាក់​ព​ន្ធ័​ដេប៉ូ​លក់​ខ្សាច់​ធ្វើការ​ដឹក​ជញ្ជូន​ជ្រុះ​រប៉ាត់រប៉ាយ​ប៉ះពាល់​បរិស្ថាន​សណ្តាប់ធ្នាប់​ដងផ្លូវ​សាធារណៈ និង​ការ​រិះគន់​នេះ​អ្នក​យក​ព័ត៌មាន​យើង មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​អ៊ួ ឈាង អភិបាលស្រុក​កៀនស្វាយ​បាន​ទេ​។ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បាន​អះអាង​ថា ដេប៉ូ​ខ្សាច់​នេះ​មានច្បាប់​ត្រឹមត្រូវ​ចំពោះ​ការ​ដឹក​ជញ្ជូន​ប៉ះពាល់​លើ​ផ្លូវជាតិ​ចាំ​អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​មើល​ហើយ​ឲ្យ​ម្ចាស់​អាជីវកម្ម​ធ្វើ​កិច្ចសន្យា​៕