ករណីជាតិជនចិន ១ក្រុម ជិត ២០នាក់ សម្រុកចូលក្នុងហាង វ៉ៃប្តីចិន ប្រពន្ធខ្មែរ នៅប៉ោយប៉ែត មិនទាន់ដោះស្រាយចេញទេ!
- បន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ករណីជាតិជនចិន ១ក្រុម មានជិត ២០នាក់ បានម្រុកចូល ក្នុងហាង វ៉ៃបុរសចិន ដែលមានប្រពន្ធខ្មែរ។ ក្នុងហេតុការណ៍…
បន្ទាយមានជ័យ៖ ករណីជាតិជនចិន ១ក្រុម មានជិត ២០នាក់ បានម្រុកចូល ក្នុងហាង វ៉ៃបុរសចិន ដែលមានប្រពន្ធខ្មែរ។ ក្នុងហេតុការណ៍…
បន្ទាយមានជ័យ៖ ករណីជាតិជនចិន ១ក្រុម មានជិត ២០នាក់ បានម្រុកចូល ក្នុងហាង វ៉ៃបុរសចិន ដែលមានប្រពន្ធខ្មែរ។ ក្នុងហេតុការណ៍ កាលពីដើមខែមីនានោះ គឺចាប់បានសន្តិសុខម្នាក់ ជាជនជាតិខ្មែរ ដែលបក្ខពួកក្រុមជនជាតិចិននោះ។ ប៉ុន្តែរហូតដល់ពេលនេះ ជនរងគ្រោះ ដែលបុរសចិន ជាប្តី និងប្រពន្ធខ្មែរ បានទាមទារសំណង ៥០ម៉ឺនដុល្លារ តែមិនទាន់ដោះស្រាយចេញទេ ដោយសារតែក្រុមជនជាតិចិន ដែលបង្ករឿង កំពុងរត់គេចខ្លួន។
គួររំលឹកថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត មានជនជាតិចិន ១ក្រុម និងសន្តិខ្មែរប្រមាណជិត ២០នាក់ បានចម្រុកចូលក្នុងហាងសំអាងការ និងកាត់សក់ ហើយបានចូលវ៉ៃទៅម្ចាស់ហាង ដែលជាបុរសជនជាតិចិន និងប្រពន្ធជាជនជាតិខ្មែរ មានផ្ទៃពោះ បណ្តាលឱ្យរងរបួស។
ជនរងគ្រោះ ២នាក់ប្តីប្រពន្ធ បានបញ្ជាក់ថា ជនជាតិចិន ១ក្រុម រួមជាមួយសន្តិសុខប្រមាណជិត ២០នាក់នោះ បានសម្រុកចូលក្នុងហាង ហើយវ៉ៃលើប្តី ជាបុរសចិន និងមានបំណងអូសបុរសនោះ ចូលឡាន យកទៅវ៉ៃ នៅកន្លែងពួកគេ។ ក្រុមជនជាតិចិននោះ ក៏បានវ៉ៃលើស្ត្រីជនជាតិខ្មែរ ជាប្រពន្ធរបស់ចិន ដែលមានផ្ទៃពោះ។
ក្រោយហេតុការណ៍ រងរបួសនោះ ប្តីប្រពន្ធ ដែលមានប្តីជាជនជាតិចិន និងប្រពន្ធ ជាជនជាតិខ្មែរ បានទៅប្តឹងកម្លាំងសមត្ថកិច្ច មានស្ថាប័នប៉ូលិសក្រុង និងប៉េអឹម ដើម្បីជួយរកយុត្តិធម៌ និងចាប់ខ្លួនជនបង្ក មកផ្ទន្ទាទោសតាមច្បាប់។
កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានដឹងថា ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ ២នាក់ ប្តីប្រពន្ធ ដែលត្រូវជនជាតិចិនប្រមាណជិត ២០នាក់ ប្រើហឹង្សា ដោយចេតនា បណ្តាលឱ្យរបួសស្នាមរួចមក កម្លាំងជំនាញ បានស្រាវជ្រាវ ៣ថ្ងៃ ក៏ឃាត់ខ្លួនសន្តិសុខខ្មែរម្នាក់ ដែលចូលរួមប្រើហឹង្សាជាមួយក្រុមជនជាតិចិនទាំងនោះ ហើយបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់។ ចំណែបក្ខពួកផ្សេងទៀត បានរត់គេចខ្លួន ហើយប៉ូលិសកំពុងស្រាវជ្រាវចាប់។
ប្រភពព័ត៌មានឱ្យដឹងថា ករណីជនជាតិចិន ១ក្រុម រួមជាមួយសន្តិសុខ ដែលសម្រុកចូលក្នុងហាង វ៉ៃទៅលើគ្រួសារ ដែលមានប្តី ជាជនជាតិចិន និងប្រពន្ធខ្មែរនេះ គឺជនរងគ្រោះ ក៏បានប្តឹងចូលបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដើម្បីទាមទារសំណងពីជនបង្កហឹង្សាចំនួន ៥០ម៉ឺនដុល្លារ ដើម្បីសងថ្លៃរបួសស្នាម និងខូចខាតសម្ភារៈ ក្នុងហាង និងបុគ្គលិករងរបួស។ តែមកដល់ពេលនេះ មិនទាន់ដោះស្រាយនៅឡើយទេ៕ ប៊ុន ធឿន





ចែករំលែកព័តមាននេះ