ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​៤៣​នាក់ ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦​នេះ កម្លាំង​នរ​គ​បាល​អន្តោប្រវេសន៍ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដឹកនាំ​ដោយ​លោក អ៊ុ​ក ហៃ​សីឡា

រាជធានី​ភ្នំពេញ ៖ កាលពី​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦​នេះ កម្លាំង​នរ​គ​បាល​អន្តោប្រវេសន៍ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដឹកនាំ​ដោយ​លោក អ៊ុ​ក ហៃ​សីឡា និង​មានការ​ចូលរួម​សម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​កម្មករ​អន្តោប្រវេសន៍​ដែល​ចូល​មក​ធ្វើ​ការងារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ការដ្ឋាន​សំណង់​មួយ​កន្លែង ដែល​ជា​គម្រោង​សណ្ឋាគារ ដឺ​ហ្វឺ​ស ហូ​តែ​ល អ៊ី​ន​វេស​មែន អ៊ី​ន ភ្នំពេញ ( The First Hotel Investment In Phnom Penh ) នៅ​តាម​ផ្លូវ​២១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដែល​អតីត ជាទី​តាំង​មន្ទីរ​សាធារណៈ​ការណ៍ ធ្វើ​ស្លាក​លេខ​យានយន្ត​។

ក្នុង​ប្រតិបត្តិ​នេះ កម្លាំង​ចុះ​មក​ឡោម​ព័ទ្ធ និង​ត្រួតពិនិត្យ​កម្មករ​ជា​ជនជាតិ​ចិនចំនួន​សរុប​៤៣​នាក់ ស្រី​៣​នាក់ មាន​លិខិតឆ្លងដែន​ចំនួន​៤០​ក្បាល និង​មាន​សៀវភៅ​ការងារ​ចំនួន ៣៧​ក្បាល អ្នក​មិន​មាន​លិខិតឆ្លងដែន​ចំនួន ៣​នាក់ និង​មិន​មាន​សៀវភៅ​ការងារ​ចំនួន ៣​នាក់ ក្នុង​មាន​ស្រី​១​នាក់​។ យោង​តាម​អ្នកបកប្រែ​ជនជាតិ​ចិន និង​មើល​ការ​ខុស​ត្រូវ​បាន​ប្រាប់​ថា កម្មករ​ជនជាតិ​ចិន​សរុប​ទាំងអស់​មាន​ចំនួន ៥០​នាក់ ក្នុង​នោះ​ស្រី​មាន​ចំនួន ៥​នាក់ និង​កម្មករ​ជនជាតិ​ខ្មែរ​យើង​មួយ​ចំនួន​ទៀត​។

ប្រភព​ដដែល​បាន​បន្ត​ថា សំណង់​កំពុង​សាងសង់​នេះ​ជា​គម្រោង​សណ្ឋាគារ​ទី​១​ក្នុង​រាជធានី​ភ្នំពេញ ដូច្នេះ​ហើយ​កម្មករ​របស់​ក្រុមហ៊ុន​គឺ​មាន​លិខិតឆ្លងដែន និង​ច្បាប់​ការងារ​ត្រឹមត្រូវ ហើយ​ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា ខាង​ក្រុមហ៊ុន​វិនិយោគ​ទៅ​លើ​ផ្នែក​សណ្ឋាគារ​តែ​ប៉ុណ្ណោះ​។ ជនជាតិ​ចិន​ដែល​គ្មាន​លិខិតឆ្លងដែន និង​សៀវភៅ​ការងារ ត្រូវ​នាំ​ទៅ​អគ្គនាយកដ្ឋាន​នរ​គ​បាល​អន្តោប្រវេសន៍ ដើម្បី​ផ្អាក​ពិន័យ​ទៅ​តាម​នីតិវិធី​៕