ព័ត៌មាន​ជាតិ » បរិយាយថ្ងៃនេះ

មិនមែន​សូក​ទេ !

ដោយ ៖ សហការី   

ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦ ម៉ោង ១៧:៣៨   (29-08-2016 17:38)

នៅ​ប្រទេស​ថៃ​...​រដូវ​បោះ​ឆ្នោត​ម្តង​ៗ គណបក្ស​ណា​ចុះ​ជាប់​ជាមួយ​ប្រជាជន​...​ចុះ​ជួយ​ដោះស្រាយ​រាល់​ការ​លំបាក ការ​ខ្វះខាត​ខាង​ជីវភាព​ដល់​ប្រជាជន​...​ដូច​ជា​យក​អំណោយ​ជាសម្ភារៈ​...​បរិក្ខារ​...​ស្បៀងអាហារ ជូន​ដល់​ប្រជាជន​...​គណបក្ស​នោះ​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក ភ្លូក​ដី​...​។ ជាក់ស្តែង​គណបក្ស​លោក​ថា​ក់ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា​...​បន្ត​មក​លោកស្រី យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា ។​ល​។

នៅ​កម្ពុជា​យើង​...​ទឹកចិត្ត​ប្រជាជន​ក៏​មាន​សន្តាន​ល្អ​មិន​ខុស​ពី​ប្រជាជន​ថៃ​ប៉ុន្មាន​ដែរ​...​មើលឃើញ​បក្ស​ណា​ដែល​ចេះ​ជួយ​ដោះ​ទុក្ខ​ធុរៈ​...​ជា​ពិសេស​ជួយ​គ្នា​ក្នុង​គ្រា​ជួប​ការ​លំបាក​...​ខ្វះខាត​ខាង​ជីវភាព​រស់នៅ​...​ជំងឺ​ឈឺ​ថ្កាត់​...​បើ​យើង​មាន​ហើយ បាន​ចែករំលែក​ដល់​អ្នក​ដទៃ​ដែលខ្វះខាត​...​។​ល​។ គណបក្ស​នោះ​ប្រាកដជា​ទទួល​បានការ​ដឹងគុណ​វិញ​...​ទទួល​បានការ​គាំទ្រ​...​បាន​ន័យ​ថា បើ​គ្នា​ឯង​មិន​ជួយ​...​ទៅ​ជួយ​អ្នក​ណា ដែល​មិន​ស្គាល់​...​ដែល​មិន​ដែល​មានអី​ជួយ​នោះ​...​?

មិនមែន​សូក​ទេ !...​ជីវិត​រស់នៅ​ក្នុង​សង្គម​...​អ្នក​ណា​ធ្វើ​ល្អ ទទួល​បាន​ផល​ល្អ​...​រាប់អាន​គ្នា​ទៅ​វិញ ទៅ​មក ពឹងពាក់​ទៅ​វិញ ទៅ​មក​...​ចេះ​ធ្វើ​ល្អ​ដាក់​គ្នា​...​ចេះ​ដោះស្រាយ​រាល់​ការ​លំបាក​របស់​ប្រជាជន​...​ទើប​ប្រជាជន​ស្រឡាញ់​ទុកចិត្ត​...​ខ្មែរ​យើង​មាន​ទម្លាប់​ល្អ​មួយ បើ​ទៅ​លេង​ផ្ទះ​គេ​យ៉ាង​ហោច​មាន​ចេក​មួយ​ស្និត ឬ​អន្សម​មួយ​ដែរ​...​អីចឹង​ហើយ​បានជា​គណបក្ស​ប្រជាជន​...​តេ​ជោ សែន ឈ្នះ​ឆ្នោត​ភ្លូក​ទឹក ភ្លូក​ដី​គ្រប់​អាណត្តិ​...​។

បើ​គ្រាន់តែ​ទៅ​ភូត​...​ទៅ​ជេរ​គេ ប្រមាថ​គេ​ឱ្យ​ប្រជាជន​ស្តាប់​...​ទៅ​សន្យា​ខ្យល់​...​មិន​ចេះ​មើល​ផ្ទះ​...​មើល​ឆ្នាំងបាយ​ប្រជាជន​...​មើល​អ្នកជំងឺ​ល្ហេ​ម​ល្ហា​ម​មិនឃើញ​...​។​ល​។ កុំ​សង្ឃឹមថា​បាន​ឈ្មះ​...​កុំ​សង្ឃឹម​ប្រជាជន​បោះ​ឆ្នោត​ឱ្យ​...​។

គណបក្ស​ខ្លះ​លុយ​ដុល្លារ​ច្រើន​ណាស់​...​គេ​ឱ្យមក​ធ្វើ​ទុន ដើម្បី​ធ្វើ​អាជីវកម្ម​នយោបាយ​...​ទាក់ទាញ​ប្រជាជន​ឱ្យ​ស្រឡាញ់​...​ឱ្យ​ប្រជាជន​បោះ​ឆ្នោត​ឱ្យ​...​មិន​យក​ប្រាក់​ទៅ​ជួយ​រំលែក​ទុក្ខ​ប្រជាជន​ក្នុង​គ្រាអាសន្ន​ទេ បែរជា​យក​ទៅ​ចិញ្ចឹម​ស្រី​ក្មេង​ឱ្យ​ស្រឡាញ់​...​ទៅ​ជិះ​យន្តហោះ​កំសាន្ត​លើ​ពិភពលោក​...​អា​មេ​រិ​ក បារាំង អូស្ត្រាលី ស្វុ​ី​ស ។​ល​។ ឯណា ឯណោះ​...​សង្ឃឹម​មេឃ​...​សូ​ម្បី​ខ្មោច​ក៏​មិន​បោះ​ឆ្នោត​ឱ្យ​ដែរ​...​ហេ ! ហេ !

រដូវ​បោះ​ឆ្នោត​មក​ដល់​ម្តង​ៗ...​ប្រជាជន​បាន​ធូរធារ​មួយ​គ្រា​ៗ...​ព្រោះ​ភ្ញៀវ​ដែល​ទៅ​លេង​ផ្ទះ​...​ភ្ញៀវ​ល្អ​មិន​ដៃទទេ​ទេ​...​យ៉ាង​ហោច​សា​រ៉ុ​ង​១ ប៊ី​ចេ​ង ប្រេង​ក្រឡា ភួយ មុង ចប ប៉ែល ថ្នាំពេទ្យ ។​ល​។ មិនមែន​សូក​ទេ​...​គឺ​ជួយ ! បើ​ជួយ​នាង​ៗ​ស្រី​ក្មេង​ឱ្យ​ស្រឡាញ់​...​ទើប​ហៅ​ថា សូក !

បក្ស​ខ្លះ​មិន​ជួយ​ត្រេកអរ​ប្រជាជន​បាន​អំណោយ​ទេ​...បែរជា​ជេរ​ប្រជាជន​ដែល​ទទួលអំណោយ​ទៅ​វិញ​...​កាន់តែលែង​បាន​សន្លឹក​ឆ្នោត​ថែមទៀត​...​អីចឹង​បាន​ចាញ់ !...
           អា​ឡេវ